backup og meta

ទម្លាប់រុំទារកទើបកើតជិតៗឈឹង អាចបង្កគ្រោះថ្នាក់ដល់កូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 23, 2021

    ទម្លាប់រុំទារកទើបកើតជិតៗឈឹង អាចបង្កគ្រោះថ្នាក់ដល់កូន

    ការ​រុំ​កន្សែង​ទារក​ទើប​នឹង​កើត បាន​ក្លាយ​ជា​ទម្លាប់​មួយ​ក្នុង​ការ​ថែទាំ​ទារក​ដែល​ម៉ាក់ប៉ា​មួយ​ចំនួន​និយម​ប្រើ។ ការ​រុំ​កន្សែង ឬ​ក្រណាត់​ទារក ជួយ​ឲ្យ​អា​អូន​មាន​អារម្មណ៍ថា​ដូច​នៅ​ក្នុង​ពោះ​ម៉ាក់ៗ​ដដែល ធ្វើ​ឲ្យ​អា​អូន​មាន​ភាព​កក់​ក្ដៅ ពេលមិន​ទាន់​ស៊ាំ​នឹង​បរិយាកាស​ខាង​ក្រៅ។ ផ្ទុយ​ទៅ​វិញ បើ​ម៉ាក់​ប៉ា​រុំ​ទារក​ខុស​បច្ចេកទេស ដូច​បង្កើន​ហានិភ័យ​ដល់​អា​អូន​វិញ។

    តាម​ពិត​ទៅ ទម្លាប់​រុំ​​ទារក​ទើប​នឹង​កើត ជួយ​ឲ្យ​អា​អូន​ឆាប់​គេង​លក់ និង​គេង​បាន​យូរ​ម៉ោង មិន​ឆាប់​ភ្ញាក់ ព្រោះ​ទារក​ទើប​នឹង​កើត​មួយ​ចំនួន​កន្ត្រាក់​ដៃ​ជើង​ញឹក ជា​ហេតុ​ធ្វើ​ឲ្យ​អា​អូន​ភ្ញាក់​ពី​គេង ឬ​គេង​មិន​ស្កប់​ស្កល់។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។

    ផ្ទុយ​ទៅ​វិញ ការ​រុំ​ទារក​ទើប​នឹង​កើត​ក៏​មាន​គុណ​វិបត្តិ​ដែរ ពី​ព្រោះ​ពេល​រុំ ជើង​ទារក​ត្រូវ​ដាក់​ត្រង់ និង​ផ្អឹប​ជាប់​គ្នា ជា​ហេតុ​អាច​បណ្ដាល​ឲ្យ​កូន​ប្រឈម​នឹង​បញ្ហា​ឆ្អឹង​ត្រគាក។ ក្នុង​ករណី​ដែល​កន្សែង ឬកំណាត់​រុំ​ខ្លួន​កូន​តឹង​ពេក វា​អាច​បង្កើន​ហានិភ័យ​ថប់​ដង្ហើម​លើ​ទារក។

    យោង​តាម​ការ​ស្រាវជ្រាវ​របស់ ​American Academy of Pediatrics បាន​អះ​អាង​ឲ្យ​ដឹង​ថា ទារក​ដែល​រុំ​កន្សែង កំណាត់​ជិត​ឈឹង រួច​ម៉ាក់​ប៉ា​ដាក់​ឲ្យ​គេង​ផ្អៀង​ខ្លួន ឬ​គេង​ផ្កាប់​មុខ អា​អូន​អាច​ប្រឈម​ខ្ពស់​នឹង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ  ពិសេស​ទារក​អាយុ​លើស​ ៦ខែ។

    តិចនិក​រុំ​កន្សែង​ទារក​ត្រឹម​ត្រូវ

  • ទារក​មិន​ចាំ​បាច់​រុំ​កន្សែង ឬ​កំណាត់​ទេ ហេតុ​នេះ បើ​ទារក​គេង​លក់​ធម្មតា ម៉ាក់​ប៉ា​មិន​បាច់​ខ្វល់​យក​កំណាត់​មក​រុំ​ខ្លួន​កូន​ដែរ
  • ដាក់​កូន​ឲ្យ​គេង​ផ្ងារ​មុខ​ឡើង​លើ​ជានិច្ច ពិសេស​ពេល​រុំ​កន្សែង ឬ​កំណាត់​ឲ្យ​កូន
  • រុំ​កន្សែង ឬ​កំណាត់​ក្នុង​រយៈ​ពេល​ខ្លី ដើម្បី​ចៀសវាង​មានបញ្ហា​ត្រគាក។
  • រុំទារកទើបកើត

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 23, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម