សុក ជាខ្សែជីវិតតភ្ជាប់រវាងកូនក្នុងផ្ទៃ និងម៉ាក់ៗ នៅក្នុងពោះម្តាយ ទារករស់បានដោយសារការបឺតស្រូបសារធាតុចញ្ចឹមផ្សេងៗតាមរយៈទងសុក ហើយបន្ទាប់ពីកើតភ្លាម ទោះបីជាគ្រូពេទ្យកាន់ផ្តាច់សុកក្តី តែទារកក៏នៅត្រូវការសារធាតុចញ្ចឹមនោះដែរ។ បែបនេះហើយទើបអង្គការសុខភាពពិភពលោក (WHO) ណែនាំឲ្យចងគាបផ្ចិតទារកឲ្យបានលឿនបំផុតបន្ទាប់ពីកើត គឺមិនឲ្យលើសពី១នាទីឡើយ។
ទម្រាំទារកចេះបៅជញ្ជក់យកសារធាតុចិញ្ចឹមពីខាងក្រៅតាមរយៈការបៅដោះម្តាយ នោះក៏ជាពេលវេលាដែលផ្ចិតក្រៀមទៅតាមនោះដែរ។ អំឡុង ៥-១៥ ថ្ងៃក្រោយសម្រាល ផ្ចិតជ្រុះដោយខ្លួនឯង បើសិនជាម៉ាក់ប៉ាសម្អាត និងធ្វើអនាម័យបានត្រឹមត្រូវតាមក្បួនខ្នាត។
ប្រការគួរធ្វើ៖
– ជូតសម្អាតទងផ្ចិតកូនឲ្យស្ងួត ក្រោយពេលងូតទឹករួច
– លាបថ្នាំបេតាឌីនលើផ្ចិត
- ទុកឲ្យវាជ្រុះដោយខ្លួនឯង។
ប្រការមិនគួរធ្វើ៖
- មិនត្រូវរុំកន្ទប ឬខោទឹកនោមលើផ្ចិត
– មិនត្រូវឆ្កឹះ ឬប៉ះផ្ចិតទេ
– មិនត្រូវរោយម្សៅលើផ្ចិត
– មិនត្រូវរោយផេះលើផ្ចិត
– មិនត្រូវរោយសំបុកឆ្កែញ៉ាំងលើផ្ចិត
– ទោះជាផ្ចិតក្រៀម មិនត្រូវទាញវាឲ្យដាច់ដែរ។
អត្ថបទពាក់ព័ន្ធ៖ របៀបថែទាំកូនបែបបុរាណ តែឥឡូវពេទ្យហាមធ្វើដាច់ខាត
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]