អ្នកគ្រូពេទ្យឆ្មប សុំ សូរិយា ធ្វើការនៅមន្ទីរបង្អែក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានឲ្យដឹងថា ការដាក់ទារកមិនទាន់រឹងកឲ្យគេងផ្កាប់ បើមិនបានលើក ឬបង្វែរមុខពីខ្នើយ អាចធ្វើឲ្យកូនថប់ដង្ហើម ហើយមួយទៀតក៏អាចធ្វើឲ្យសង្កត់ចំណុចបេះដូងកូនក៏ថាបានដែរ។
អត្ថបទពាក់ព័ន្ធ៖ ពេលទារកមានបញ្ហាស្បែក ម៉ាក់ៗគួរធ្វើបែបណាទើបល្អ?
តែប្រសិនបើនិយាយពីផលល្អវិញ ក៏មានខ្លះដែរ គឺអាចទម្លាប់ធ្វើឲ្យក្បាលកូនស្អាត មូល មិនវៀច និងធ្វើឲ្យកកូនឆាប់រឹងមាំ តែបើដាក់ឲ្យកូនគេងដល់លក់ ហើយយើងមិនបាននៅក្បែរខ្លាចកូនគេងបម្រះមុខទៅខ្នើយថប់ដង្ហើមរហូតដល់មានគ្រោះថ្នាក់ ដូចនេះបើដាក់ឲ្យកូនបែបនេះ ត្រូវគេងដោយបែរមុខចេញ ឬឲ្យកូនគេងលេងធម្មតាទៅបានហើយ។
តែទោះជាយ៉ាងណាអ្នកគ្រូ បានណែនាំឲ្យដាក់កូនគេងផ្ងារវិញ ទើបសុវត្ថិភាពជាង ហើយបើដល់ពេលកូនចេះក្រឡាប់អំឡុងពេល ៤-៧ ខែនោះវាជាការប្រសើរណាស់ ព្រោះជាធម្មជាតិរបស់ក្មេង ករឹងមាំល្អអាចទប់លំនឹងបានដោយខ្លួនឯង ដោយមិនបាច់ឲ្យយើងព្រួយភ័យអ្វីទៀតទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕