backup og meta

ហេតុអ្វីបានជាទារិកាទើបកើត មានឈាមនៅទ្វារមាស?

ហេតុអ្វីបានជាទារិកាទើបកើត មានឈាមនៅទ្វារមាស?

ទារិកា​ទើប​កើត​ភាគច្រើន​ម៉ាក់ប៉ា​តែង​សង្កេត​ឃើញ​មាន​ឈាម​នៅ​ប្រដាប់​ភេទ ដែល​ចាស់​ៗ​ថា​នោះ​ជា​ឈាម​រដូវ​ដូច​មនុស្ស​ពេញ​វ័យ ដែលយើងហៅថា (False menses)។

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​បញ្ជាក់​ទៀត​ថា ឈាមដែលចេញពី​ទ្វារមាស​របស់កូនតិច​ៗមាន ​ប្រហែល ២-១០ ថ្ងៃ​ក្រោយ​សម្រាលទើប​អស់​ទៅ​វិញ ប្រៀបដូច​មនុស្ស​ស្រី​មក​រដូវ​ដែរ។

ថែទាំកូន

មូលហេតុ​ដែល​ធ្វើឲ្យ​កូន​ស្រី​ទើប​នឹង​កើត​មួយចំនួនមានឈាមនៅទ្វារមាស ព្រោះ​ដោយសារតែ​ការ​ធ្លាក់​ចុះ​អ័រម៉ូន​​អឺសស្រ្តូហ្សែន​របស់​ម្ដាយនៅ​ពេល​ក្រោយ​សម្រាល​ មិន​មានបញ្ហា​អ្វី​នោះ​ឡើយ។

ចំពោះ​កូន​ណា​ដែល​មាន​ឈាម​បែប​នេះ​យើង​មិន​បាច់​ធ្វើ​អ្វី​ច្រើន​ទេ គ្រាន់តែ​ងូត​ទឹក​តាម​ធម្មតា និង​ជូត​សម្អាត​ឲ្យ​ស្ងួត​នៅ​តំបន់​ទ្វារមាស​នោះ ហើយមិន​ត្រូវ​យក​សាប៊ូ ឬ​អ្វី​ទៅ​លាង​សម្អាត​បរិវេណ​ប្រដាប់​ភេទ​កូន​ឡើយ ព្រោះ​អាច​ឆ្លង​មេរោគ លាង​នឹង​ទឹក​ធម្មតា និង​ពេល​កូន​នោម ឬ​ជុះ​ជូតលាង​ឲ្យ​ស្អាត​ជា​ការ​ស្រេច។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

14/01/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jan 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម