backup og meta

ម៉ាក់ៗឲ្យកូនតូចងូតទឹកក្ដៅ ទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jan 02, 2020

    ម៉ាក់ៗឲ្យកូនតូចងូតទឹកក្ដៅ ទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?

    មាន​ម៉ាក់​ៗ​ជាច្រើន​តែងតែ​ងូត​ទឹក​ក្ដៅ​ឲ្យ​កូន​តាំងពី​កើត​រហូត​ដល់​វ័យ ២-៣ ឆ្នាំ។ ការ​ធ្វើ​ត​គ្នា​បែប​នេះ​យើង​មិន​បាន​ដឹង​ថា​វា​បាន​ផល ឬ​ក៏​អត់​នោះ​ទេ។ ដើម្បី​បញ្ចប់​ចម្ងល់​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ បាន​បង្ហាញ​ពី​អត្ថប្រយោជន៍​ដែល​កូន​បាន​ងូត​ទឹក​ក្ដៅ។

    លោក​បាន​ឲ្យ​ដឹង​ថា ការ​ងូត​ទឹក​ក្ដៅ​ក្នុង​ខែ​នេះ​ពិតជា​ល្អ​សម្រាប់​ទារក និង​កុមារ​តូច​ៗ ព្រោះ​អាច​ជួយ​កាត់បន្ថយ​ការ​រងា និង​ផ្ដល់​កម្ដៅ​ដល់​ខ្លួន។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ទារក​ដែល​ឧស្សាហ៍​បាន​ងូត​ទឹក​ក្ដៅ​មិន​ងាយ​ឈឺ​ជំងឺ​ផ្ដាសាយ ហើយ​មិន​យំ​ព្រោះ​រងា​ទៀត​ផងសម្រាប់​កម្ដៅ​ទឹក​ដែល​គួរឲ្យ​ក្មេង​ងូត​ត្រឹម ៣៦-៣៧ អង្សាសេរ​គឺ​សុវត្ថិភាព​ចំពោះ​ស្បែក និង​មិន​ប៉ះពាល់​ចំពោះ​ដល់​សក់ ព្រោះ​បើ​ទឹក​ក្ដៅ​ពេក​អាច​បណ្ដាល​ឲ្យ​រលាក​ស្បែក និង​ជ្រុះ​សក់​ក្មេង​ទៀត​ផង។

    ថែទាំកូន

    វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ បាន​បន្ថែម​ទៀត​ថា ចំពោះ​រយៈ​ពេល​វែង ឬ​ខ្លី គឺ​ស្រេច​តែ​លើ​ចិត្ត​យើង បើ​សម្បូរ ឬ​ឧស្សាហ៍​នាំ​អាច​ឲ្យ​កូន​ងូត​ដល់​ធំ​ក៏​បាន តែ​បើ​គ្មាន​ពេល ឬ​មិន​មាន​ម៉ាស៊ីន​ទឹក​ក្ដៅ​ទឹក​ត្រជាក់​ទំនើប មិន​បាច់​ងូត​ឲ្យ​ក៏​បាន។ រឿង​ចាំបាច់​ដែល​គួរ​ដឹង គឺ​ពេល​ទារក​ទើប​កើត​ត្រូវតែ​ងូត​ទឹក​ក្ដៅ​ឲ្យ ដើម្បី​ឲ្យ​កូន​មាន​អារម្មណ៍​កក់​ក្ដៅ ហើយ​បើ​ទោះ​ជា​ខែ​ក្ដៅ​ក៏​គួរ​តែ​ងូត​ឲ្យ​ដែរ។

    សម្រាប់​ឧបករណ៍​វាស់ អាច​ប្រើ​ទ័រម៉ូម៉ែត្រ វាស់​កម្ដៅ​ទៅ​ដាក់​ស្ទង់ ឬ​ស្មាន​តាម​កម្ដៅ​ខ្លួន​មនុស្ស​យើង​ក៏​មាន​ដែរ ព្រោះ​ទឹក​ក្ដៅ​ដែល​កូន​ងូត ត្រូវ​នឹង​កម្ដៅ​ក្នុងខ្លួនយើង។ ចុះបើ​ឲ្យកូន​ងូត​ទឹក​ត្រជាក់ មិនល្អ​ឬ​យ៉ាង​ណា? លោកវេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា វា​មិន​អាក្រក់ ឬ​ប៉ះពាល់​ដល់​កូន​តូច​ឡើយ គ្រាន់តែ​ខែ​នេះ​ត្រជាក់ ហើយ​ប្រព័​ន្ធភាព​ស៊ាំ​រាងកាយ​ក្មេង​មិន​រឹងមាំ​ដូច​យើង​មនុស្ស​ចាស់ ដូចនេះ​ទឹកក្ដៅ​ល្អ​បំផុត​ហើយ។

    អត្ថបទពាក់ព័ន្ធរាកធម្មតា និងរាកមួល ខុសគ្នាម្ដេចខ្លះ?

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jan 02, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម