backup og meta

ស្បែកកូនតូចមានបញ្ហា ម៉ាក់ប៉ាគួរធ្វើតាមការណែនាំប៉ុន្មានយ៉ាងនេះ

ស្បែកកូនតូចមានបញ្ហា ម៉ាក់ប៉ាគួរធ្វើតាមការណែនាំប៉ុន្មានយ៉ាងនេះ

ស្បែកកូនតូចមានបញ្ហា ម៉ាក់ប៉ាគួរ និងមិនគួរធ្វើ ៣ យ៉ាងនេះ

ស្បែក​ទារក​ទើប​កើត​នៅ​ខ្ចី ​ងាយ​នឹង​មាន​ប្រតិកម្ម​ផ្សេង​ៗ​ដូចជា​រលាក រោល កន្ទួល រមាស់ ឬ​ក្រហម។ ដូចនេះ​ពេល​ស្បែក​កូន​មាន​បញ្ហា​ណា​មួយ ម៉ាក់ប៉ា​គួរ និង​មិន​គួរ​ធ្វើ​រឿង​ទាំងនេះ​ឡើយ ព្រោះ​អាច​នាំឲ្យ​មាន​បញ្ហា​កាន់តែ​ខ្លាំង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ។

១- កុំ​ចេះតែ​លាប​អ្វី​ផ្ដេសផ្ដាស​តាម​គ្នា

ប្រាកដ​ណាស់​ថា​មាន​ម៉ាក់ប៉ា​មួយ​ចំនួន គ្រាន់តែ​ឃើញ​សភាព​ស្បែក​កូន​ខុស​ប្រក្រតី​ច្បាស់ជា​ភ័យ​ព្រួយ​ដើរ​សួរ​គេ​ឯង​គ្រប់គ្នា។ តែ​សុខភាព​ស្បែក​មនុស្ស​ម្នាក់​ៗ​មិន​ដូច​គ្នា​ទេ មិន​ថា​ចាស់ ក្មេង ឬ​កូន​ង៉ែត​ឡើយ ហើយ​បញ្ហា​ក៏​ខុស​គ្នា​ដែរ។ ដូចនេះ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ស្វែង​រក​ពី​មូលហេតុ​ពិត​ប្រាកដ​ដែល​នាំ​ឲ្យ​ស្បែក​កូន​មាន​បញ្ហា នេះ​ទើប​ជា​ជម្រើស​ល្អ។ ម្យ៉ាង​វិញ​ទៀត​ផលិតផល​ខ្លះ​ដែល​អ្នក​មិន​ជំនាញ​ណែនាំ អាច​ធ្វើឲ្យ​ស្បែក​កូន​កាន់តែ​គ្រោះថ្នាក់ ព្រោះ​ផលិតផល​ខ្លះ​ប្រើ​សម្រាប់​មនុស្ស​ពេញ​វ័យ ហើយ​ស្បែក​ក្មេង​ខ្ចី​អាច​នឹង​ប្រតិកម្ម​លើស​ដើម។

២- ពិនិត្យ​មើល​របស់​ប្រើប្រាស់ និង​បរិស្ថាន​ជុំវិញ​ខ្លួន

ត្រូវ​ដឹង​ថា សម្លៀកបំពាក់​ទាំង​របស់​យើង និង​របស់​កូន ភួយ​ខ្នើយ កន្សែង និង​ក៏​ជាមូលហេតុធ្វើឲ្យ​ស្បែក​កូន​មាន​បញ្ហា​ដែរ ព្រោះ​របស់​អស់​នោះ​សុទ្ធតែ​ប៉ះពាល់​ផ្ទាល់​ជាមួយ​កូន​ទាំងអស់។ ចំណែក​បរិស្ថាន​ជុំវិញ​ខ្លួន​យើង​វិញ ប្រសិនបើ​មាន​ធូលី ឬ​ផ្សែង​ពុល​ហោះ​ចេញចូល​ប៉ះពាល់ នឹង​ត្រូវ​រក​វិធី​ដោះស្រាយ​ភ្លាម​ៗ ព្រោះ​បើ​ព្យាបាល​ក៏​ជា​បាន​តែមួយ​ភ្លែត​ដែរ ហើយ​វា​នឹង​កើត​ឡើង​ដដែល​ៗ​រហូត។

ថែទាំកូន

៣- ពិនិត្យមើលទឹកដោះគោ

បញ្ហា​អាលែកហ្ស៊ីទឹកដោះគោ ក៏ធ្វើឲ្យក្មេង​មានលេច​ស្នាម​ក្រហម​នៅ​លើ​ស្បែក​ផង​ដែរ។ ដូចនេះ​បើ​ប្រាកដ​ថា​បើ​សម្ភារៈ កន្លែង​រស់នៅ និង​បរិស្ថាន​ស្អាត​ហើយ ស្បែក​កូន​នៅតែ​មាន​បញ្ហា​ទៀត អាច​មកពីទឹកដោះគោ ម៉ាក់ប៉ា​ត្រូវ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​ការ​ដូរ​ម៉ាក​ទឹកដោះគោ ឬ​ស្វែងរក​ម្សៅ​ទឹកដោះគោ​ណា​ដែល​ត្រូវ​ជាមួយ​កូន​យើង។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

21/01/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jan 21, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម