ម៉ាក់ៗទើបមានកូនដំបូងមួយចំនួនប្រហែលជាឆ្ងល់ហើយ ហេតុអីកូនបៅរួចចេះតែក្អែមកវិញ? ឯខ្លះទៀតកូនឈ្លក់ទឹកដោះពេលកំពុងបៅ តើបញ្ហាទាំងនេះមកពីមូលហេតុអី?
មិនថា កូនតូចបៅទឹកដោះម្តាយ ឬទឹកដោះគោនោះទេ បើបៅទៅឧស្សាហ៍ឈ្លក់ និងក្អែចេញមកវិញ បញ្ហាចម្បង គឺមកពីបច្ចេកទេសនៃការបំបៅកូនមិនបានត្រឹមត្រូវ នេះបើតាមការលើកឡើងរបស់ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត។
លោកវេជ្ជបណ្ឌិតបានបន្តថា ទារកដែលម៉ឹមហើយ ក្អែចេញមកវិញញឹកញាប់ ក្នុងបរិមាណច្រើនៗនោះ អាចមិនមែនមកពីបច្ចេកទេសនៃការបំបៅកូនមួយមុខនោះទេ គឺកូនមានបញ្ហាក្រពះតូចត្បៀត បែបនេះត្រូវនាំកូនទៅជួបគ្រូពេទ្យជំនាញ។
បច្ចេកទេសបំបៅកូនឲ្យបានត្រឹមត្រូវ៖
– ពេលបំបៅ ក្បាលកូនត្រូវតែខ្ពស់ជាងដងខ្លួនបន្តិច
– កុំឲ្យកូនដេកបៅ ឬយោលអង្រឹងបណ្តើរឲ្យកូនបៅបណ្តើរ
– កុំចាំដល់ដល់ពេលទឹកដោះចេញខ្លាំង ចាំបំបៅដោះកូន
– បើកូនម៉ឹមទឹកដោះគោ ត្រូវមើលក្បាលដប ក្រែងកូនខាំធ្លាយ បៅទៅហូរខ្លាំង
– ពេលបំបៅដោះ កុំស្លៀកពាក់ឲ្យកូនរឹបតឹងពេក
– កុំឲ្យកូនបៅឆ្អែតខ្លាំងពេក
– បន្ទាប់ពីបំបៅរួច កុំអាលឲ្យកូនគេងភ្លាម ត្រូវបីកូនដាក់លើស្មា រួចអង្អែលខ្នងតិចៗ ដើម្បីឲ្យទឹកដោះធ្លាក់ចុះ មិនក្អែចេញមកក្រៅ។
អត្ថបទពាក់ព័ន្ធ៖
- តិចនិកជួយឲ្យម៉ាក់ៗសម្បូរទឹកដោះឲ្យកូនម៉ឹម និងអាហារគួរចៀសវាង
- ហេតុផលម៉ាក់ៗបំបៅដោះកូន ត្រូវផឹកទឹកឲ្យបានច្រើន
- ហេតុផលធំៗបញ្ជាក់ថា ថ្នាំវីតាមីនសំខាន់ខ្លាំងប៉ុនណាសម្រាប់ស្រីៗបំបៅដោះកូន
- ត្រូវដឹង បើបំបៅដោះកូន ម៉ាក់ៗត្រូវតមអីខ្លះ?
- ម៉ាក់ៗទើបកូនដំបូង! ដឹងថា DHA សំខាន់ប៉ុនណាអត់ ពេលបំបៅដោះកូន?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]