ក្រោយសម្រាលកូនរួច គ្រូពេទ្យតម្រូវឲ្យម៉ាក់ៗបំបៅដោះកូនដោយទឹកដោះម្តាយ ក្នុងប៉ុន្មានម៉ោងដំបូង ដើម្បីឲ្យកូនទទួលបានទឹកដោះដំបូង។ ជាមួយគ្នានេះដែរ ម៉ាក់ៗមួយចំនួនជួបបញ្ហាលាសដោះ ឡើងរឹង ហើយឈឺ ក្នុងអំឡុង ២-៣ ថ្ងៃក្រោយសម្រាល តើបញ្ហានេះបញ្ហានេះបណ្តាលពីមូលហេតុអី? ហើយត្រូវធ្វើម៉េច?
បើតាមការបកស្រាយរបស់អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល លោកជំទាវ ប្រាក់ សោភ័ណនារី ស្រ្តីជួបបញ្ហាលាសដោះដោយសារពន្យារនូវបំបៅដោះកូន មិនបានឲ្យកូនបៅភ្លាមៗនោះទេ ដោយគិតថា ទើបតែសម្រាលបែបនេះ មិនមានទឹកដោះសម្រាប់កូនម៉ឹម។ ចំពោះស្ត្រីដែលឲ្យកូនម៉ឹមញឹកញាប់ មិនមានបញ្ហាលាសដោះនោះទេ។
វេជ្ជបណ្ឌិតទទួលបន្ទុកផ្នែកអាហារូបត្ថម្ភរូបនេះពន្យល់ថា កាលណាពន្យារឲ្យកូនបៅ ដល់ពេលថ្ងៃទី២ ទី៣ ពេលទឹកដោះធម្មតាផលិតចេញមកធ្វើឲ្យទឹកដោះឡើងកាង តឹងរឹង នាំឲ្យឈឺ និងមានការពិបាកក្នុងការបំបៅកូន។
[embed-health-tool-vaccination-tool]