backup og meta

ស្រីៗទើបមានកូន ត្រូវដឹងអាការៈពេលកូនឃ្លាន មិនមែនឲ្យតែយំដឹងតែឃ្លាននោះទេ

ស្រីៗទើបមានកូន ត្រូវដឹងអាការៈពេលកូនឃ្លាន មិនមែនឲ្យតែយំដឹងតែឃ្លាននោះទេ

ស្ត្រីដែល​កំពុងតែ​ត្រៀម​ខ្លួន​ធ្វើ​ជា​ម៉ាក់​ៗ​គេ ឬ​អ្នក​ទើប​តែ​មាន​កូន​ជា​លើក​ដំបូង ពេល​ឃើញ​កូន​តូចយំ​មាន​ច្បាស់ជាមានអារម្មណ៍​ភិតភ័យ​ណាស់ ព្រោះ​មិន​ដឹង​មាន​រឿង​អ្វី​កើត​ឡើង។

សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ទារក​​យំ​បណ្ដាល​មកពី​មូលហេតុ​ច្រើន​ណាស់​ក្នុង​នោះ​មាន​ឃ្លាន ហើម​ពោះ សត្វ​ល្អិត​ទិច​ខាំ កន្ទបសើម និងឈឺ ឬមានអ្វីចូល​ត្រចៀក​ជាដើម។ ក្នុង​នោះ​អ្នក​ម៉ាក់​ថ្មីថ្មោង​មួយ​ចំនួន ដែល​មិន​ទាន់​មាន​បទពិសោធន៍​ថែទាំ​កូន ពេល​កូន​យំ​ភ័យ​ស្លន់ស្លោ​ខ្លាច​មាន​បញ្ហា​អ្វី​ធំដុំ ក៏​នាំ​ទៅ​រក​ពេទ្យ។

លោក​បាន​បញ្ជាក់​ថា ប្រសិនបើ​ទារក​មិន​ក្ដៅ​ខ្លួន គ្មាន​ស្នាម​របួស ហើយ​ពោះ​ក៏​ធម្មតា បញ្ជាក់​ថា​កូន​គ្រាន់​តែ​ឃ្លាន​ប៉ុណ្ណោះ។ ទារក​ទើប​នឹង​កើត​ត្រូវការ​បៅ​រៀងរាល់ ២ ឬយ៉ាងយូរ ៣ ម៉ោង​ម្ដង ព្រោះ​ក្រពះ​តូច​ងាយ​នឹង​ឆាប់​ឆ្អែត ហើយក៏ឆាប់​នោម​អស់​មក​វិញដែរ។ ដូចនេះ​ទារក​ភាគច្រើន​យំ​ ដោយសារ​ឃ្លាន​ជ្រុល ជាពិសេស​ពេល​យប់ បើ​ម៉ាក់​ៗ​គេង​ហួស​ម៉ោង​កំណត់​ត្រូវ​ងើបមកបំបៅ។ ខាងក្រោម​ជា​អាការៈ​ពេល​កូន​ឃ្លាន នឹង​បញ្ចេញ​ដូចជា៖

– យំ​ងាក​ក្បាល​ទៅ​រក​អ្វី​ដែល​ប៉ះ​ថ្ពាល់

– យំបណ្ដើរ​លិឍមាត់ ឬ​ដៃបណ្ដើរ

– បិទ​បើក​ៗ​មាត់

– បៀមដៃ

– ជញ្ជក់​ដៃ ឬ​កន្សែង សម្លៀកបំពាក់

– បង្វិល​ខ្លួន​ចុះ​ឡើង​ៗ។

សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​បន្ថែម​ទៀត​ថា បើ​ទារក​យំ​នៅ​ពេល​យប់ ដោយសារ​ឃ្លាន​ជ្រុល អារម្មណ៍​នឹង​មួម៉ៅ​ខ្លាំង យំ​ក៏​ខ្លាំង ហើយ​​​ពិបាក​លួង​ឲ្យ​បាត់​ណាស់។ ក្រៅពី​ឃ្លាន ការ​ងងុយ​ណាស់​ក៏​បណ្ដាល​ឲ្យ​កូន​យំ​ខ្លាំង និង​ពិបាក​ក្នុង​ការ​លួងលោម​ដូចគ្នា បែប​នេះ​ត្រូវ​កំណត់​ម៉ោង​គេង និង​បៅ​ឲ្យ​ត្រឹមត្រូវ ទើប​មិន​ជួប​បញ្ហា​យំ​ខ្លាំង​របស់​កូន។ ចំណុច​សំខាន់មួយ​ទៀត​ដែល​គួរតែ​ប្រយ័ត្ន​គួរតែ​កុំបង្ខំ​ឲ្យ​កូន​បៅ​ទាំង​កំពុង​យំ ព្រោះ​បណ្ដាល​ឲ្យ​ឈ្លក់ ឬ​ក្អែចេញមកវិញ ត្រូវលើកបី​ និង​ឲ្យ​បៅ​សន្សឹមៗ ហើយ​បើ​ឈ្លក់​ត្រូវ​ប្រញាប់​ដក់​មាត់​កូនចេញ​ពី​ដោះភ្លាម។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

02/09/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ឆ្ងល់អត់ ម៉ាក់ៗកើតទឹកនោមផ្អែម អាចបំបៅដោះកូនបានទេ?

បំបៅដោះកូន បើម៉ាក់ៗញ៉ាំអាហារឆៅអាចប៉ះពាល់អីខ្លះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 02, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម