backup og meta

ពិតអត់ ពេលព្រឹកព្រលឹម ម៉ាក់ៗសម្បូរទឹកដោះឲ្យកូនបៅជាងពេលណាផ្សេងៗ?

ពិតអត់ ពេលព្រឹកព្រលឹម ម៉ាក់ៗសម្បូរទឹកដោះឲ្យកូនបៅជាងពេលណាផ្សេងៗ?

គ្នា​យើង​ដឹង​ហើយ​ថា ការ​បំបៅ​ដោះ​កូន ជា​រឿង​ចាំបាច់​មួយ​សម្រាប់​ម៉ាក់ៗ​ថ្មី​ថ្មោង​ដែល​ទើប​សម្រាល​កូន​រួច ដោយសារ​ទឹក​ដោះ​ម្ដាយ​ជា​អាហារ​ល្អ​បំផុត​សម្រាប់​ទារក។ ដូច​គ្នា​នេះ មាន​ការ​លើក​ឡើង​មួយ​ថា ម៉ោង ​៤-៥​ ព្រឹក​ព្រលឹម ជា​ពេល​ដែល​ម៉ាក់ៗ​សម្បូរ​ទឹក​ដោះ​ជាង​គេ។ តើអំឡុងវេលានេះ ពិតជាសម្បូរទឹកដោះឲ្យកូនបៅមែនឬ?

បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ពេល​ដែល​ម៉ាក់ៗ​បំបៅ​ដោះ​កូន យើង​មិន​សម្គាល់​ទេ​ ពេល​ណា ឬ​ម៉ោង​ណា សម្បូរ​ទឹក​ដោះ​ឲ្យ​កូន​បៅ​។ ជា​ទូទៅអំឡុង​ពេល​ពពោះ​បាន​៧​ខែ រាង​កាយ​របស់​ម្ដាយ​ចាប់​ផ្ដើម​ផលិត​ទឹក​ដោះ ហើយ​ក្រោយ​ម៉ាក់ៗ​សម្រាល​បាន​ពី ៣០-៦០​នាទី ម៉ាក់​ៗ​នឹង​មាន​ទឹក​ដោះ​ដំបូង​ឲ្យ​កូន​បៅ​ហើយ។

ផ្ទុយ​ទៅ​វិញ បើ​ម្ដាយ​នោះ​មិន​សម្បូរ​ទឹក​ដោះ​ឲ្យ​កូន​បៅ ត្រូវ​បំបៅ​កូន​ឲ្យ​បាន​ញឹក​ញាប់ ព្រោះ​វា​បញ្ជា​ទៅ​​ប្រព័ន្ធ​ប្រសាទ​ម្ដាយ​ឲ្យ​បញ្ចេញ​អ័រម៉ូន​​ ប្រូឡាក់ទីន ឲ្យ​ក្រពេញ​ទឹក​ដោះ​ផលិត​ទឹកដោះ​ឡើង​មក​ច្រើន។ មួយ​វិញ​ទៀត បើ​មិន​សម្បូរ​ទឹក​ដោះ​ឲ្យ​កូន​បៅ ម៉ាក់ៗ​អាច​ប្រើ​វិធី​ម៉ាស្សា​សុដន់ ដើម្បី​ជួយ​ឲ្យ​ទឹក​ដោះ​កើន​ឡើង តែ​ចៀសវាង​ប៉ះ​ពាល់​ទៅ​លើ​ចុង​សុដន់ ព្រោះ​ខ្លាច​ឆ្លង​មេរោគ​មិន​ស្អាត ពេល​កូន​បៅ​អាច​ប៉ះពាល់​ដល់​កូន។

វេជ្ជបណ្ឌិត​សម្ភព​រូប​នេះ បន្ត​ថា ចំពោះ​ម៉ាក់ៗ​ដែល​បំបៅ​ដោះ​កូន ត្រូវ​ធ្វើ​ឲ្យ​អារម្មណ៍​ឲ្យ​ស្រស់​ស្រាយ ព្រោះ​កាល​ណា​ម៉ាក់ៗ​គិត​ច្រើន ឬ​មិន​សប្បាយ​ចិត្ត វា​ក៏​អាច​ប៉ះពាល់​ទៅ​ដល់​ការ​ផលិត​ទឹក​ដោះ​របស់​ម៉ាក់​ៗ​ដែរ។ “លើស​ពី​នេះ ម៉ាក់ៗ​ក៏​ត្រូវ​បំប៉ន​អាហារ​ឲ្យ​បាន​ច្រើន ញ៉ាំ​ទឹក ញ៉ាំ​ចំណី​ចំណុក​ឲ្យ​បាន​គ្រប់​មុខ លើក​លែង​តែ​អាហារ​ដែល​ធ្វើ​ឲ្យ​អាលែកហ្សី។ បើ​ធ្វើ​បែប​នេះ​បាន មិន​បាច់​ភ័យ​រឿង​អត់​ទឹក​ដោះ​ទេ ពេល​ណា​ក៏​មាន​ឲ្យ​កូន​បៅ​ដែរ។”

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

03/09/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗបំបៅដោះកូន អាចញ៉ាំកាហ្វេបានទេ?

បំបៅដោះបែបនេះទើបកូនទទួលសារធាតុចិញ្ចឹមគ្រប់គ្រាន់ ថ្លោស


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 03, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម