backup og meta

អាហារ​សម្បូរវីតាមីន K ល្អបំផុតសម្រាប់ម៉ាក់ៗបំបៅដោះកូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 15, 2020

    អាហារ​សម្បូរវីតាមីន K ល្អបំផុតសម្រាប់ម៉ាក់ៗបំបៅដោះកូន

    សម្រាប់​ទារក​តូចៗ អាហារ​ដែល​មាន​ប្រយោជន៍​បំផុត​ក្នុង​ការ​ផ្ដល់​សារធាតុ​ចិញ្ចឹម​នានា​ទៅ​ឲ្យ​អា​អូន​នោះ​គឺ​ទឹក​ដោះ​ម៉ាក់​ៗ។ ផ្ទុយ​ទៅ​វិញ ដ្បិត​ទឹក​ដោះ​ម្ដាយ​ជា​ថ្នាំ​ទិព្វ​របស់​ទារក តែ​ទឹក​ដោះ​ម្ដាយ​មិនសូវជាសម្បូរវីតាមីន K ទេ។

    វីតាមីន​ K មាន​នាទី​ជួយ​ក្នុងកំណក​ឈាម ពោល​គឺ​វា​ជួយ​សម្រួល​ទៅ​ដល់​កន្លែង​ណា​ដែល​មានហូរ​ឈាម​​ក្នុង​រាង​កាយ។ បើ​អា​អូន​មិន​ទទួល​បាន​វីតាមីនKគ្រប់​គ្រាន់ វា​អាច​បង្ក​ឲ្យ​មាន​បញ្ហា​កង្វះ​វីតាមីន K នាំ​ឲ្យ​មាន​ការ​ហូរ​ឈាម ឬ​អាច​បណ្ដាល​ឲ្យ​កក​ឈាម​ក្នុង​ខួរ​ក្បាល​ទារក​បាន​ផង​ដែរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញា​ប័ត្រ​ពី​បារាំង។

    ជា​ទូទៅ នៅ​ពេល​ដែល​ទារក​កើត​មក គ្រូពេទ្យ​នឹង​ចាក់​វីតាមីន K ឲ្យ​អា​អូន​គ្រប់​រូប ប៉ុន្តែ​ពេល​ខ្លះ​ការ​ចាក់​វីតាមីន​អាច​មិន​គ្រប់​គ្រាន់ ហើយ​ពេល​បៅ​ដោះ​ម្ដាយ​ក៏​មិន​សូវ​ជា​ជួយ​បញ្ហា​នេះ​ដែរ ព្រោះ​ទឹក​ម្ដាយ​មិន​សូវ​សម្បូរ​វីតាមីន​ K ដូច​នេះ​ម៉ាក់ៗ គួរ​តែ​បន្ថែម​អាហារ​ដែល​សម្បុរ​ទៅ​ដោយ​វីតាមីន K ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ដូច​ជា៖

    បន្លែ ៖ ត្រសក់ សាលាដ Broccoli ស្ពៃក្ដោប (និយាយ​រួម បន្លែ​បៃតងៗ)

    – ផ្លែឈើ ៖ ប៊ើរ គីវី ទំពាំង​បាយ​ជូរ​បៃតង…

    – សាច់ ៖ ត្រី ស៊ុត ថ្លើម (គោ ជ្រូក) ទ្រូងទា ។ល។

    បន្ថែម​ពី​លើ​នេះ លោក​ស្រី​បញ្ជាក់​ថា ម្ដាយ​ដែល​បំបៅ​ដោះ​កូន​គ្រប់​រូប​ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​មុខ (ទាំង​បន្លែ និង​សាច់) ទទួល​យក​វីតាមីន ឬ​ជាតិ​រ៉ែ​ដែល​មាន​ក្នុង​អាហារ​ទាំង​នោះ​បាន​ល្អ ដើម្បី​បម្លែង​ជា​ទឹក​ដោះ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់​ឲ្យ​កូន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម