backup og meta

ម្សៅទឹកដោះគោឆុងហើយអាចទុកឲ្យ​កូន​បៅ​​បានប៉ុន្មាន​ម៉ោង?

ម្សៅទឹកដោះគោឆុងហើយអាចទុកឲ្យ​កូន​បៅ​​បានប៉ុន្មាន​ម៉ោង?

ម៉ាក់​ៗ​ដែល​ឲ្យ​អូន​បៅ​ម្សៅ​ទឹក​ដោះ​គោ ទំនងជា​បាន​ដឹង​ច្បាស់​ពី​របៀប​រៀប​ចំ​ឆុង​ទឹក​ដោះ​គោ​ឲ្យ​អូន​ៗ​ហើយ តែ​ដឹង​ទេ​ថា​ម្សៅ​ទឹក​ដោះ​គោ​ឆុង​ហើយ អាច​ទុក​បាន​ក្នុង​​​រយៈពេល​ប៉ុន្មាន?

ក្រោ​ពី​រៀប​ចំ​​ឆុង​ម្សៅ​ទឹក​ដោះ​គោ​ឲ្យ​អូនៗ​ហើយ បើ​ម៉ាក់ៗ​ទុក​ចោល​ក្នុង​សី​តុណ្ហ​ភាព​ធម្មតា​យូរ​ពេក​ វា​នឹង​ខូច​គុណ​ភាព​បាន។ ដើម្បី​ឲ្យ​ម្សៅ​ទឹក​ដោះ​គោ​អូនៗ​ឆុង​រួច​ហើយ​មាន​សុវត្ថិ​ភាព​ពេល​អូនៗ​បៅ ម៉ាក់​ត្រូវ​ឲ្យ​អូន​ៗ​បៅ​ទឹក​ដោះ​គោ​ឆុង​ហើយ​ក្នុង​រង្វង់​​ពីរ​ម៉ោង​បន្ទាប់​ពី​ឆុង​រួច។ ប៉ុន្តែ បើ​ម៉ាក់ៗ​បាន​ចាប់​ផ្ដើម​យក​ទឹក​ដោះ​គោ​ឆុង​ហើយ​នោះ​ឲ្យ​អូនៗ​បៅ​ ទឹក​ដោះ​គោ​ដែល​អូនៗ​កំពុង​បៅ​​មិន​ត្រូវ​បន្ត​បៅ​យូរ​ជាង​ម៉ោង​នោះ​ទេ​។

មួយ​វិញ​ទៀត បើ​ម៉ាក់ៗ​គិតថា​ចង់​ឆុង​ទឹក​ដោះ​គោ​ម្សៅ​ទុក​ឲ្យ​អូនៗ​បៅ​ពេល​ក្រោយ​ ម៉ាក់ៗ​ត្រូវ​រក្សា​ទឹក​ដោះ​គោ​ឆុង​រួច​ទុក​ក្នុង​ដប រួច​ដាក់​ចូល​​ក្នុង​ទូទឹកកក និង​ត្រូវ​ប្រើ​ក្នុង​រង្វង់​២៤​ម៉ោង​តែ​ប៉ុណ្ណោះ​​។

ម្សៅទឹកដោះគោ

ចំណុច​មួយ​​ទៀត ម៉ាក់ៗ​គួរ​ដឹង​ដែរ​នោះ គឺ​ថា​បើ​ម៉ាក់ៗ​ឲ្យ​អូនៗ​បៅ​ហើយ និង​មាន​សល់​ទឹក​ដោះ​គោ​ក្នុង​ដប មិន​ត្រូវ​ទុក​ឲ្យ​បៅ​បន្ត​ទៀត​ទេ ត្រូវ​ចាក់​ចោល​ភ្លាម​ដែរ នេះបើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ CDC អាមេរិក។ CDC អាមេរិក​បញ្ជាក់ថា​ទឹក​ដោះ​គោ​ដែល​នៅ​សល់ គឺ​អាច​មាន​លាយ​ឡំ​ជា​មួយ​ទឹក​មាត់​របស់​អូនៗ ដែល​អាច​ផ្ដល់​ឱកាស​ឲ្យ​បាក់តេរី​លូត​លាស់​បាន​។​ ដូច​គ្នា​ដែរ ម៉ាក់ៗ​ត្រូវ​ចាំ​ថា​ត្រូវ​សម្អាត​កំប៉ុង​ទឹក​ដោះ​គោ​អូន​ឲ្យ​បាន​ស្អាត និង​មាន​អនាម័យ​ជានិច្ច​មុន​នឹង​ប្រើ​ប្រាស់​ជា​ថ្មី​។​

ចំពោះ​ម្សៅ​ទឹក​ដោះ​គោ​ ដែល​ម៉ាក់ៗ​ទើប​បាន​ទិញ ឬមិន​ទាន់​បាន​បើ​ក​ប្រើ​ប្រាស់​​ត្រូវ​រក្សា​ទុក​នៅ​កន្លែង​ត្រជាក់ ស្ងួត និង​មិន​ត្រូវ​ទុក​នៅ​ក្រៅ​ផ្ទះ ដូច​ជា​ក្នុង​រថយន្ត​ឡើយ​​។

ចំណែក​ឯក​ម្សៅ​ទឹក​ដោះ​គោ​ដែល​បាន​បើ​កប្រើ​ហើយ ម៉ាក់​ត្រូវ​រក្សា​ទុក​នៅ​កន្លែង​ត្រជាក់ ហើយ​ស្ងួត ដោយ​ត្រូវ​គ្រប​គម្រប​ឲ្យ​បាន​ជិត​ល្អ និង​ហាម​ដាច់​ខាត​ដាក់​ក្នុង​ទូ​ទឹកកក។ ដូច​គ្នា​ដែរ ជា​ធម្មតា​ម្សៅ​ទឹក​ដោះ​គោ​ដែល​បើក​ហើយ គួរ​តែ​ប្រើ​ឲ្យ​អស់​ក្នុង​រង្វង់​មួយ​ខែ​ ឬ​ត្រូវ​ពិនិត្យ​ការ​បញ្ជាក់​លើ​សម្បក​កំប៉ុង​។

ពេល​ម៉ាក់ៗ​បើក​ម្សៅ​ទឹក​ដោះ​គោ​ប្រើ​ហើយ ត្រូវ​សរសេរ​កាល​បរិច្ឆេទ​​​បើក​ប្រើ​ប្រាស់​លើ​គម្រប​កំប៉ុង​ ដើម្បីឲ្យ​ម៉ាក់ៗ​ងាយ​ស្រួល​​ចង​ចាំ។ អ្វី​ដែល​ត្រូវចង​ចាំ​មែន​ទែន​នោះ គឺ​ម៉ាក់​មិន​ត្រូវ​ប្រើ​ប្រាស់​ម្សៅ​ទឹក​ដោះ​គោ​ហួស​កាល​បរិច្ឆេទ​ប្រើ​ប្រាស់ សម្រាប់​អូនៗ​បៅ​នោះ​ទេ​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.mayoclinic.org/healthy-lifestyle/infant-and-toddler-health/in-depth/infant-formula/art-20045791

https://www.cdc.gov/nutrition/infantandtoddlernutrition/formula-feeding/infant-formula-preparation-and-storage.html

កំណែ​ប្រែបច្ចុប្បន្ន

11/12/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗបំបៅដោះកូន គួរធ្វើរឿងមួយ ១ នេះ ដើម្បីបង្ការកូនកុំឲ្យខ្វះជាតិដែក

រវាងកូនបៅទឹកដោះម្ដាយ និងបៅទឹកដោះគោ មួយណាក្អែញឹកញាប់ជាង?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម