backup og meta

អំឡុង​ពេល​បំបៅ​ដោះ​កូន​ ម៉ាក់​ៗ​អាច​ញ៉ាំ​អាហារ​ហឹរ​បាន​ឬ​អត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 22, 2021

    អំឡុង​ពេល​បំបៅ​ដោះ​កូន​ ម៉ាក់​ៗ​អាច​ញ៉ាំ​អាហារ​ហឹរ​បាន​ឬ​អត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ទោះ​បី​ជា​វា​មាន​សុវត្ថិភាព​ក្នុង​ការ​ញ៉ាំ​អាហារ​ហឹរ​ក៏​ពិត​មែន​ ប៉ុន្តែ​ម៉ាក់​ៗ​មិន​គួរ​ញ៉ាំ​ច្រើន​ពេក​​ទេ និង​គប្បី​ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព​គ្រប់គ្រាន់​ ទើប​ជា​ការ​ប្រសើរ​។​ ពិត​ណាស់​ ​អា​អូន​នឹង​ទទួល​បរិមាណ​តិចតួច​នៃ​អាហារ​ទាំង​នោះ​តាម​រយៈ​ទឹក​ដោះ​ម្ដាយ ដោយ​ពុំ​មាន​ផល​ប៉ះពាល់​​ឡើយ​។​

    តើ​អាហារ​ហឹរ​ប៉ះពាល់​ដល់​ទឹក​ដោះ​ដែរ​ឬ​ទេ​?

    ​​​​ជាក់​ស្ដែង​ អ្វី​ដែល​ម៉ាក់​ៗ​ញ៉ាំ​​នឹង​ជះ​ឥទ្ធិពល​ដល់​រសជាតិ​នៃ​ទឹក​ដោះ។​ ទារក​អាច​នឹង​ចូលចិត្ត​រសជាតិ​ទឹក​ដោះ​ថ្មី​ៗ​ ហើយ​ទង្វើ​នេះ ក៏​​ជា​គំរូ​ដ៏​ល្អ​សម្រាប់​ទារក​ មុន​ពេល​ដែល​ពួក​គេ​ចាប់ផ្ដើម​ញ៉ាំ​អាហារ​រឹង​​ដែល​មាន​រសជាតិ​ខុស​ៗ​គ្នា​ផង​ដែរ​។

    ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​អាហារ​ហឹរ​ចំពោះ​ទឹក​ដោះ​ម្ដាយ​​

    ​មិន​មែន​ទារក​គ្រប់​រូប​សុទ្ធ​តែ​ចូលចិត្ត​ការ​ផ្លាស់ប្ដូរ​នៃ​រសជាតិ​ទឹក​ដោះ​នោះ​ទេ ហើយ​កូន​មួយ​ចំនួន​អាច​នឹង​មាន​ប្រតិកម្ម​ជាមួយ​នឹង​ការ​ផ្លាស់ប្ដូរ​នេះ​ផង​ដែរ​។​ ​ផល​ប៉ះពាល់​អវិជ្ជមាន​ដែល​អាច​កើត​មាន​ឡើង​ពី​អាហារ​ហឹរ​​ រួម​មាន​៖

    • ​កើត​មាន​អាលែកហ្ស៊ី​ចំពោះ​អាហារ​ហឹរ​ ដោយ​មាន​ចេញ​កន្ទួល​រមាស់​លើ​ស្បែក​
    • មាន​អាការៈ​ចុក​ពោះ​
    • មាន​បញ្ហា​ហ្គាស​នៅ​ក្នុង​ក្រពះ​​​​

    កូន​​មាន​ប្រតិកម្ម​នឹង​អាហារ​ហឹរ​មាន​អាការៈ​ដូច​ម្ដេច​?

    ​សញ្ញា​ជាក់លាក់​ដែល​​បង្ហាញ​ថា​ទារក​មាន​ប្រតិកម្ម​នឹង​អាហារ​ហឹរ​មាន​ដូច​ខាង​ក្រោម​។

    • យំ​មិន​ឈប់​ បន្ទាប់​ពី​បៅ​ទឹក​ដោះ​ម្ដាយ ដែល​មាន​រសជាតិ​ហឹរ​
    • មាន​អាការៈ​រាករូស​ ជា​ពិសេស​ បន្ទាប់​ពី​ម្ដាយ​​ញ៉ាំ​អាហារ​ហឹរ​ រួច​បំបៅ​ដោះ
    • វដ្ដ​ដំណេក​របស់​ទារក​ត្រូវ​បាន​រំខាន​ បន្ទាប់​ពី​បំបៅ​ដោះ​ដែល​មាន​រសជាតិ​ហឹរ​ ហើយ​ទារក​ចាប់ផ្ដើម​ភ្ញាក់​ពី​គេង​យ៉ាង​ឆាប់​រហ័ស​។
    • ​មិន​ចង់​បៅ​ដោះ​ ជា​ពិសេស​ បន្ទាប់​ពី​ម៉ាក់​ៗ​ញ៉ាំ​អាហារ​ផ្សេង​ៗ​
    • ចេញ​កន្ទួល​រមាស់​​ និង​កន្ទាលត្រអាក​នៅ​លើ​ស្បែក​របស់​ទារក​

    តើ​ការ​ញ៉ាំ​អាហារ​ហឹរ​ អំឡុង​ពេល​បំបៅ​ដោះ​មាន​អត្ថប្រយោជន៍​ចំពោះ​ទារក​ដែរ​ឬ​ទេ​?

    ​​​​​​​​ប្រសិនបើ​អា​អូន​មិន​មាន​ប្រតិកម្ម​នឹង​អាហារ​ហឹរ​នៅ​ក្នុង​ទឹក​ដោះ​ម្ដាយ​ទេ​នោះ​ វា​នឹង​មិន​បង្ក​ផល​ប៉ះពាល់​ណា​មួយ​ឡើយ​។​ ផ្ទុយ​ទៅ​វិញ​ ទារក​អាច​នឹង​ទទួល​បាន​អត្ថប្រយោជន៍​​មួយ​ចំនួន​ពី​ទឹក​ដោះ​ម្ដាយ​ ដែល​មាន​រសជាតិ​ហឹរ​ដូច​ជា​៖

    • ងាយ​ស្រួល​ក្នុង​ការ​ផ្ដាច់​ដោះ​
    • ​អាច​ស្គាល់​ពី​រសជាតិ​ផ្សេង​ៗ​​
    • ពង្រឹង​​​មុខងារ​ក្រពះ​
    • ទទួល​យក​របប​អាហារ​ល្អ​ប្រសើរ​ ​ទាំង​នៅ​វ័យ​ក្មេង​

    បំបៅដោះ២

    តើ​ម៉ាក់​ៗ​កំពុង​បំបៅ​ដោះ​កូន​ គួរ​ចាប់ផ្ដើម​ញ៉ាំ​អាហារ​ហឹរ​នៅ​ពេល​ណា​?

    ម៉ាក់​ៗ​ភាគ​ច្រើន​ចាប់ផ្ដើម​ញ៉ាំ​អាហារ​ហឹរ​នៅ​ក្នុង​បរិមាណ​តិចតួច​បន្ទាប់​ពី​សម្រាល​កូន​រួច​។​ យ៉ាង​ណា​មិញ​ ម៉ាក់​ៗ​គប្បី​រង់ចាំ​រហូត​ដល់​ទារក​ស៊ាំ​នឹង​ការ​បំបៅ​ដោះ​ត្រឹមត្រូវ​ និង​អភិវឌ្ឍ​សុខភាព​ ក៏​ដូចជា​ភាព​ស៊ាំ​របស់​ពួក​គេ​ជា​មុន​សិន​ ​​មុន​នឹង​ចាប់ផ្ដើម​ញ៉ាំ​អាហារ​ហឹរ​ ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 22, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម