ម្សៅទឹកដោះគោ ជាជម្រើសទឹកដោះសត្វដ៏ពេញនិយមដែលម៉ាក់ប៉ាភាគច្រើនជ្រើសរើសផ្ដល់ឲ្យកូនបៅ បន្ទាប់ពីម៉ាក់ៗផ្ដាច់ដោះ តែមិនមែនក្មេងទាំងអស់បៅទឹកដោះគោត្រូវនោះទេ។ ជួនកាលអាអូនអាចអាលែកហ្ស៊ីទឹកដោះគោ ហេតុនេះហើយម៉ាក់ប៉ាគួរដឹងពីរោគសញ្ញាអាលែកហ្ស៊ីទឹកដោះគោកើតឡើងលើកូន។
ម្សៅទឹកដោះគោ ជាជម្រើសទឹកដោះសត្វដ៏ពេញនិយមដែលម៉ាក់ប៉ាភាគច្រើនជ្រើសរើសផ្ដល់ឲ្យកូនបៅ បន្ទាប់ពីម៉ាក់ៗផ្ដាច់ដោះ តែមិនមែនក្មេងទាំងអស់បៅទឹកដោះគោត្រូវនោះទេ។ ជួនកាលអាអូនអាចអាលែកហ្ស៊ីទឹកដោះគោ ហេតុនេះហើយម៉ាក់ប៉ាគួរដឹងពីរោគសញ្ញាអាលែកហ្ស៊ីទឹកដោះគោកើតឡើងលើកូន។

បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ កាលណាអាអូនម៉ឹមទឹកដោះគោ ឬញ៉ាំចំណីអាហារណាមួយមួយចូលក្នុងពោះមានប្រតិកម្ម នោះច្បាស់ជាអាលែកហ្ស៊ីជាមួយអាហារទាំងនោះ ហើយបើម៉ាក់ប៉ាមិនយកចិត្តទុកដាក់ទេ កូនតូចងាយនឹងខ្វះអាហារូបត្ថម្ភ។ រោគសញ្ញានៃការអាលែកហ្ស៊ីទឹកដោះគោ អាចមានពីស្រាលទៅមធ្យមដូចជា៖
ប្រូតេអ៊ីនក្នុងទឹកដោះគោអាចបង្កជាបញ្ហាអាលែកហ្ស៊ីធ្ងន់ធ្ងរលើអាអូន ដោយរោគសញ្ញាអាលែកហ្ស៊ីអាចកើតឡើងភ្លាមៗក្រោយពីកូនបានបៅម្សៅទឹកដោះគោ ហើយរោគសញ្ញាខ្លះអាចលេចចេញច្រើនម៉ោងក្រោយបៅក៏មាន។ រោគសញ្ញាអាចមានពីកម្រិតមធ្យមទៅធ្ងន់ធ្ងរ ដោយអាចមានដូចជា៖
ជាមួយគ្នានេះដែរ ក្មេងខ្លះក៏អាចមាប្រតិកម្មទៅនឹងម្សៅទឹកដោះគោដែលរោគសញ្ញាអាចលេចចេញច្រើនម៉ោងក្រោយបៅ ហើយរោគសញ្ញានេះអាចមានលើប្រព័ន្ធរំលាយអាហារ ស្បែក និងសួត។

ទាក់ទងនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត អ៊ុន យូ អនុប្រធាននៃមន្ទីរសម្រាកព្យាបាល Maxi Care បានបន្ថែមឲ្យដឹងថា ក្នុងករណីដែលកូនមានរាកផង ឡើងកន្ទួល ហៀរសម្បោរផង ម៉ាក់ប៉ាមិនត្រូវផ្ដល់ថ្នាំផ្ដេសផ្ដាសឲ្យកូនញ៉ាំនោះទេ គឺត្រូវនាំកូនទៅពិនិត្យជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យឲ្យបានត្រឹមត្រូវ ហើយបើកូនអាលែកហ្ស៊ីទឹកដោះគោអ៊ីចឹង គឺត្រូវតែប្ដូរទឹកដោះគោ ឲ្យកូនបៅទឹកដោះពពែ ឬទឹកសណ្ដែកវិញ ព្រោះបើបន្តឲ្យកូនបៅអាចធ្វើឲ្យកូនមានបញ្ហាធ្ងន់ធ្ងរ។
មួយវិញទៀត ដោយសារក្មេងម្នាក់ៗមិនដូចគ្នា ម៉ាក់ប៉ាគួរពិភាក្សាឲ្យបានដិតដល់ជាមួយអ្នកផ្ដល់សេវាថែទាំសុខភាព ឬគ្រូពេទ្យជំនាញពីស្ថានភាពសុខភាពកូន និងការជ្រើសរើសមធ្យោបាយបំបៅដែលស័ក្ដិសមបំផុតសម្រាប់កូន។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
What should I do if I think my baby is allergic or intolerant to cows’ milk? https://www.nhs.uk/common-health-questions/childrens-health/what-should-i-do-if-i-think-my-baby-is-allergic-or-intolerant-to-cows-milk/
Cow’s Milk Sensitivity in Babies https://www.uofmhealth.org/health-library/aa106616
Milk Allergies and Lactose Intolerance in Babies https://www.whattoexpect.com/first-year/feeding-your-baby/milk-allergy-in-infants.aspx
កំណែប្រែបច្ចុប្បន្ន
01/10/2021
អត្ថបទដោយ នាង សុខុមដាលីញ៉ា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ