backup og meta

ចង់ផ្ដាច់ដោះកូនឲ្យបៅម្សៅទឹកដោះគោ ឬពពែ ម៉ាក់ៗគួរដឹងរឿងនេះ

ចង់ផ្ដាច់ដោះកូនឲ្យបៅម្សៅទឹកដោះគោ ឬពពែ ម៉ាក់ៗគួរដឹងរឿងនេះ

ក្រសួងសុខាភិបាល​ណែនាំ​ឲ្យ​បំបៅ​ដោះ​កូន​យ៉ាង​ហោច​ណាស់​រយៈពេល ៦ ខែ បន្ទាប់​ពី​សម្រាល និង​ការ​បំបៅដោះ​រួម​ជាមួយ​អាហារ រហូតដល់​យ៉ាង​ហោច​ណាស់​អាយុ ១ខួប ឬ​លើស​ពី​នេះ។ ម៉្យាងក្នុង​ការ​ផ្ដាច់​ដោះ មិន​មែន​ចង់​ផ្ដាច់​ៗ​ភ្លាម​នោះ​ទេ យើង​ត្រូវ​ចេះ​ក្បួន​លាយ​ម្សៅ​ទឹក​ដោះ​សត្វ ផ្លាស់​ប្ដូរ​ពី​ទឹក​ដោះ​ម្ដាយ​សន្សឹម​ៗ​ឲ្យ​កូន​ស៊ាំ​ជាមុន។​

ពេល​ចាប់​ផ្ដើម​ផ្ដល់​ទឹក​ដោះ​ពពែ ឬ​ទឹក​ដោះ​គោ​ឲ្យ​កូន​ក្រោយ​ពេល​ផ្ដាច់​ដោះ ម៉ាក់ៗ​ត្រូវ​ប្រាកដ​ថា យើង​ណែ​នាំ​អាហារ​ថ្មី​ឲ្យ​កូន​ញ៉ាំ ប្លែក​ពី​ទឹក​ដោះ​យើង។ ជួនកាល ម៉ាក់ៗ​ពិបាក​ក្នុង​ការ​ណែនាំ​កូន​ឲ្យ​បៅ​ម្សៅ​ទឹក​ដោះ​ពពែ ឬ​ទឹក​ដោះ​គោ ព្រោះអាអូនមិនទាន់ទម្លាប់។ សម្រាប់​ម៉ាក់ៗ​​ដែល​ជ្រើស​រើស​ម្សៅ​ទឹក​ដោះសត្វ​សម្រាប់​កូន​បៅ ក្រោយ​ផ្ដាច់​ដោះ គួរ​អនុវត្ត​តាម​ការណែនាំខាងក្រោមដូចជា៖

– រាល់​ពេល​ឆុង​ម្សៅ​ទឹក​ដោះ​ពពែ ឬ​ទឹក​ដោះ​គោ ម៉ាក់​ប៉ា​ត្រូវ​ប្រាកដ​ថា ឆុង​ទៅតាមការណែនាំត្រឹមត្រូវ​ដែលមាននៅលើសម្បក​កំប៉ុង ឬរបស់​គ្រូពេទ្យជំនាញ។

– ម៉ាក់ត្រូវឆុងទឹកដោះពពែ ឬទឹកដោះគោជាមួយទឹក​ឆ្អិន ឬ​ទឹកស្អាត ដែល​មាន​ការ​ណែនាំពីគ្រូពេទ្យ​។

– ក្រោយ​ពេល​ឆុង​ទឹកដោះពពែ ឬទឹកដោះគោរួច យើងអាចលាយជាមួយទឹកដោះម្ដាយ ផ្ដល់​ឲ្យកូនបៅបាន។ ម៉្យាងវិញទៀត ម៉ាក់ៗអាចឲ្យកូនបៅដោះបន្តិចសិន សឹមផ្លាស់ឲ្យ​កូន​បៅ​​ទឹកដោះពពែ ឬទឹកដោះគោ​តាម​ក្រោយ​។

ផ្ដាច់ដោះកូន

ចំណាំ៖ ម៉ាក់ៗមិនត្រូវលាយម្សៅទឹកដោះពពែ ឬទឹកដោះគោ ដែលមិនទាន់ឆុងរួចរាល់ ចូលជាមួយទឹកដោះខ្លួនតែម្ដងនោះទេ ហើយម៉ាក់ៗក៏មិនអាចយកទឹកដោះខ្លួន ប្រើជំនួសទឹកឆ្អិន​ ដើម្បីឆុងទឹកដោះគោឲ្យកូនដូចគ្នា។

យ៉ាង​ណា​មិញ បើ​ម៉ាក់ៗ​មិន​ប្រាកដ​ចិត្ត​ថា គួរ​ឲ្យ​កូន​បៅ​​ទឹក​ដោះ​សត្វ​ លាយ​ជាមួយ​ទឹក​ដោះ​ខ្លួន​ឬ​អត់នោះ​ ម៉ាក់ៗ​អាច​ពិគ្រោះ​បន្ថែម​ជា​មួយ​គ្រូពេទ្យ​ជំនាញ​ជាមុន​សិន​។​

ពេល​ផ្លាស់​ប្តូរ​ពីការ​បំបៅ​ដោះ​មក​ឲ្យ​អាអូនបៅ​ទឹក​ដោះ​សត្វ​វិញ ម៉ាក់ៗ គួរ​អនុវត្ត​តាមចំណុច​ខាង​ក្រោម​នេះ​៖

  • រង់​ចាំ​ដល់​អា​អូន​ឃ្លាន​ល្មម​មិន​ច្រាន​ទឹក​ដោះ​គោ ឬពពែចេញ​ ចាំ​បំបៅ​កូន
  • សាក​ល្បង​ផ្លាស់​ប្ដូរ​ទំហំ រូបរាង និង​សណ្ដង់​ដោះ​ជ័រ ឬ​ផ្នែក​ផ្សេង​ទៀត​នៃ​ដប ដើម្បី​ដឹង​ថា​អា​អូន​ជ្រើស​រើស​ដប​ប្រភេទ​ណា
  • ចៀស​វាង​មាន​អ្វី​មក​រំខាន​ពេល​ឲ្យ​កូន​ ដូច​ជាមាន​សំឡេង​ចម្រៀង ឬ​របស់​លេង ដើម្បី​កុំ​ឲ្យ​រំខាន​កូន ទុក​ឲ្យ​កូន​ផ្ដោត​លើ​ការ​បៅ​មួយ​មុខ​គត់
  • ម៉ាក់​ៗ​ត្រូវ​រក្សា​ចិត្ត​ឲ្យ​ត្រជាក់ បើ​អា​អូន​មិន​បៅ កុំ​ខឹង ឬ​មាន​អារម្មណ៍​ធុញ គួរ​ព្យាយាម​សាក​ល្បង​តិចនិក​ផ្សេង​ៗ រហូត​ដល់​អា​អូន​បៅ​ទឹក​ដោះ​គោ ឬពពែ បាន​ជាប់​លាប់។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Everything You Need to Know About Goat Milk Formulahttps://www.mightymoms.club/baby-formula/goat-milk-formula/

Mixing Formula With Breast Milk in the Same Bottlehttps://www.verywellfamily.com/can-you-mix-breast-milk-and-infant-formula-431969

កំណែ​ប្រែបច្ចុប្បន្ន

26/09/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ពេលផ្ដាច់ដោះកូនហើយឈឺចាប់ ម៉ាក់ៗ​អាចធ្វើបែបនេះបាន

កូនកំពុងបៅ ហើយមានមួយទៀត គួរផ្ដាច់ដោះមែន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 26, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម