ឧស្សាហ៍ហើមពោះ រាករូស ឬទល់លាមក ជាសញ្ញាបញ្ជាក់ថា អាអូនមានសុខភាពប្រព័ន្ធរំលាយអាហារមិនល្អ។ កាលណា ប្រព័ន្ធរំលាយអាហារមិនល្អ វាក៏អាចប៉ះពាល់ដល់ប្រព័ន្ធការពាររាងកាយ និងការលូតលាស់ ព្រោះក្រពះ ពោះវៀនស្រូបសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់សម្រាប់រាងកាយកូន។ ដូចនេះ បើម៉ាក់ៗឲ្យកូនបៅម្សៅទឹកទឹកដោះគោ ហើយឃើញថាកូនមានបញ្ហាទល់លាមមក ហើមពោះញឹកញាប់ គួរពិភាក្សាជាមួយគ្រូពេទ្យ និងអាចដូរមកជ្រើសរើសម្សៅទឹកដោះពពែឲ្យកូនបៅ អាចជួយសម្រាល ឬដោះស្រាយបញ្ហាទាំងនេះបាន។
ស្វែងយល់អត្ថន័យពណ៌ និងរូបរាងលាមកទារកនៅទីនេះ
ការសិក្សាចុះផ្សាយដោយ British Journal of Nutrition បានបង្ហាញពីភាពចម្រុះនៃសារធាតុ oligosaccharides នៅក្នុងម្សៅទឹកដោះពពែ ប្រហាក់ប្រហែលទៅនឹងទឹកដោះម្ដាយ។ មិនតែប៉ុណ្ណោះ ម្សៅទឹកដោះពពែមានផ្ទុកនូវសារធាតុ gut-supportive prebiotic oligosaccharides ៦ដងលើសទឹកដោះគោ ដែលជាសារធាតុមួយជួយចិញ្ចឹមដល់បាក់តេរីល្អៗមានក្នុងក្រពះពោះវៀន ពង្រឹងដល់ប្រព័ន្ធរំលាយអាហារកូន។
សារធាតុផ្សំមានក្នុងម្សៅទឹកដោះពពែ ទាំងប្រូតេអ៊ីន និងជាតិខ្លាញ់ សុទ្ធតែងាយរំលាយ និងមានលក្ខណៈតូចៗល្អិតតាមធម្មជាតិ ជាហេតុផ្ដល់ភាពងាយស្រួលដល់ប្រព័ន្ធរំលាយអាហារក្នុងការបំបែក។ ទោះជាម្សៅទឹកដោះគោ ជាជម្រើសដែលម៉ាក់ប៉ាប្រើយ៉ាងទូលំទូលាយសម្រាប់ឲ្យកូនបៅបន្ទាប់ពីទឹកដោះម្ដាយ ហើយគេរកឃើញដែរថាទឹកដោះពពែមានភាពស្រដៀងនឹងទឹកដោះម្ដាយច្រើនជាងទឹកដោះគោ ពិសេសនោះគឺ ជាតិ Oligosaccharides នេះតែម្ដង។
ចំណុចពិសេសរបស់ម្សៅទឹកដោះពពែ មិនមែនមានត្រឹមតែសារជាតិ Oligosaccharides ជួយចិញ្ចឹមបាក់តេរីល្អៗ ក្នុងក្រពះពោះវៀនប៉ុណ្ណោះទេ ម្សៅទឹកដោះពពែ ក៏មិនបង្កឲ្យកើតបញ្ហាអាលែកហ្ស៊ីដូចទឹកដោះគោ និងជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំរបស់កូនឲ្យរឹងមាំចៀសឆ្ងាយពីជំងឺផ្សេងៗ។
[embed-health-tool-vaccination-tool]