នៅពេលដែលយើងរៀបចំឆុងទឹកដោះគោឲ្យកូនបៅ ចាំបាច់ត្រូវលាយឲ្យបានត្រឹមត្រូវតាមការណែនាំដែលមានលើសម្បកកំប៉ុងទឹកដោះគោជាមួយទឹកស្អាត។ ទឹកដាំពុះមានសារសំខាន់ណាស់ពេលឆុងម្សៅទឹកដោះគោឲ្យកូន ពិសេសចំពោះប្រទេសកំពុងអភិវឌ្ឍន៍ដែលមិនមានការផ្គត់ផ្គង់ទឹកស្អាតបានគ្រប់កន្លែង។ នេះបើតាមការណែនាំពីអង្គការសុខភាពពិភពលោក (WHO)។