backup og meta

ការបំបៅដោះកូន៖ អ្វីដែលម្តាយគ្រប់រូបត្រូវដឹង

ការបំបៅដោះកូន៖ អ្វីដែលម្តាយគ្រប់រូបត្រូវដឹង

ការ​បំបៅ​ដោះ​កូន​គឺ​សំដៅ​ទៅ​លើ​ការ​បញ្ចេញ​ទឹក​ដោះ​ពី​ក្រពេញ​ដោះ និង​ក្នុង​អំឡុង​ពេល​ដែល​ម្ដាយ​បំបៅ​ដោះ​កូន។ ការ​យល់​ដឹង​ពី​ការ​បំបៅ​កូន និង​របៀប​ដែល​វា​ធ្វើ​ការ​អាច​ជួយ​ឲ្យ​ម្តាយ​ដោះ​ស្រាយ​ពី​បញ្ហា​ក្នុង​ពេល​បំបៅ​ដោះ​កូន​បាន​ជា​ច្រើន។

១- ការផ្លាស់ប្តូរក្នុងខ្លួនក្នុងអំឡុងពេលបំបៅកូន

នៅ​ដំណាក់​កាល​ដំបូង​នៃ​ការ​មាន​ផ្ទៃ​ពោះ អ័រម៉ូន (អ័រម៉ូន​អឺស្ត្រូសែន ប្រូសេស្តេរ៉ូន ប្រូឡាក់ទីន និង​អ័រ​ម៉ូន​ដទៃ​ទៀត) បាន​ធ្វើ​ឲ្យ​សុដន់​ម្តាយ​មាន​ការ​ផ្លាស់​ប្តូរ។ ការ​ផ្លាស់​ប្តូរ​ទាំង​នោះ​មាន​ដូច​ជា​ការ​ឈឺ ហើម ក្បាល​សុដន់ និង​ជុំ​វិញ​ក្បាល​សុដន់​ឡើង​ពណ៍​ខ្មៅ។ សញ្ញា​មួយ​ទៀត​ដែល​អាច​ឲ្យ​អ្នក​ដឹង​គឺ​នៅ​ជុំ​វិញ​ក្បាល​សុដន់មាន​ការ​ឡើង​ដុំ​ពក​តូច​ៗ ហើយ​វា​នឹង​រីក​ធំ​ទៅ​ៗ​ដែល​អ្នក​អាច​សម្គាល់​ឃើញ​បាន។ នៅ​ខាង​ក្នុង​ខ្លួន​មាន​ក្រពេញ​ទឹក​ដោះ ជាលិកា​ទ្រទ្រង់ និង​ខ្លាញ់​ដែល​សុទ្ធ​តែ​ជា​ផ្នែក​ធ្វើ​ឲ្យ​សុដន់​ឡើង​ធំ​ដែល​សំដៅ​លើ​រូប​រាង និង​ទំហំ​នៃ​សុដន់​។

ការ​បង្កើត​សុក​អាច​ធ្វើ​ឲ្យ​មាន​រំញោច​ក្នុងការ​បញ្ចេញ​អ័រ​ម៉ូន​អេស្ត្រូ​សែន និង​ប្រូសេ​ស្តេរ៉ូ​ដែល​ជម្រុញ​ដល់​ប្រព័ន្ធ​ជីវសាស្រ្ត​ស្មុគ​ស្មាញ – ដែល​ធ្វើ​ឲ្យ​មាន​ការ​ផលិត​ទឹក​ដោះ​ក្នុង​ខ្លួន។

២- ដំណើរការផលិតទឹកដោះ

នៅ​ពេល​ដែល​ទារក​ក្នុង​ផ្ទៃ​អាយុ សប្ដាហ៍​នឹង​មាន​បំពង់​មួយ​បាន​កើត​ឡើង​ដើម្បី​ដឹក​ជញ្ជូន​ទឹក​ដោះ​ទៅ​សុដន់ បំពង់​នោះ​នឹង​នៅ​ស្ងៀម​រហូត​ដល់​អ្នក​ពេញវ័យ ដើម្បី​រង់​ចាំ​អ័រ​ម៉ូន​អេស្ត្រូសែន​ធ្វើ​ឲ្យ​វា​លូត​លាស់។ នៅ​ពេលមាន​ផ្ទៃ​ពោះ​ក្រពេញ​ដោះ​នឹង​ចាប់​ផ្តើម​ធ្វើ​ការ។ ពេល​ដែល​ទារក​​កើត​ជាលិកា​ដែល​នៅ​ក្នុង​សុដន់​អ្នក​បាន​ពង្រីក​ខ្លួន​យ៉ាង​ខ្លាំង​ដែល​ធ្វើ​ឲ្យ​សុដន់​បន្ថែម​ទម្ងន់​និមួយ​ៗ ជិត ៧០០ក្រាម ​​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ម្តាយ​គ្រប់​រូប​មាន​អារម្មណ៍​ថា​សុដន់​ខ្លួន​ឯង​ធ្ងន់​​  ថ្ងៃ​ក្រោយ​ពេលសម្រាល​កូន។

៣- ប្រភព​ទឹកដោះ

អ័រម៉ូនប្រូឡាក់ទីនអនុញ្ញាតបំពង់ទឹកដោះតូចៗ​ទាញ​យក​ប្រូតេអ៊ីន ស្ករ និង​ជាតិ​ខ្លាញ់​ពី​ចរន្ត​ឈាម​ដើម្បី​ផលិត​ទឹក​ដោះ។ ប្រព័ន្ធ​បំពង់​ទឹក​ដោះ​បាន​វិវត្តន៍​ពេញ​លេញ​ក្នុង​ត្រី​មាស​ទី ។ ទឹក​ដោះ​នឹង​​ផលិត​ក្នុង​រយៈពេល ៤៨ ទៅ ៩៦ ម៉ោង​ក្នុង​កំឡុង​ពេល​សំរាល។ នៅ​ពេល​ដែល​សុក​បាន​ធ្លាក់​ចេញ​មក​ក្រៅ​នោះ​អ័រ​ម៉ូន​អេស្ត្រូសែននិង​ប្រូសេស្តេរ៉ូន​នឹង​ធ្លាក់​ចុះ​ខណៈ​ពេល​ដែល​អ័រ​ម៉ូនប្រូឡាក់ទីនកើន​ឡើង​ដែល​ធ្វើ​ឲ្យ​មាន​ការ​ផលិត​ទឹក​ដោះ​ជា​ច្រើន​ដើម្បី​បំបៅ​ដល់​កូន។

៤- របៀបដែលទឹកដោះហូរចេញពីម្តាយទៅកូន

នៅ​ពេល​ដែល​បៅអ័រ​ម៉ូន​អុកស៊ីតូស៊ីននិងប្រូឡាក់ទីនបាន​បញ្ចេញ​ទៅ​ក្នុង​ចរន្ត​ឈាម​។ នៅ​ពេល​ដែល​ទឹក​ដោះ​បាន​ចូល​ដល់​ក្នុង​សុដន់ អុកស៊ីតូស៊ីន​នឹង​ផ្តល់​សញ្ញា​កោសិកា​ផលិត​ទឹក​ដោះ​ដែល​នៅ​ជុំវិញ​ដោះ​អ្នក​ឲ្យ​មាន​ការ​កន្រ្តាក់ និង​ច្របាច់។ ការ​ហូរ​ទឹក​ដោះ និង​សម្ពាធ​នៃ​ការ​ហូរ​គឺ​កើត​ឡើង​ដោយ​ការ​បៅ​របស់​ទារក ហើយ​ទឹក​ដោះ​​នឹង​ហូរ​ចូល​ក្នុង​មាត់​កូន​អ្នក​ដោយ​ផ្ទាល់។

៥- ភាពមិនស្រួលក្នុងពេលបំបៅដោះកូន ​គួរ​បារម្ភ​ទេ?

​ពីរ​បី​ថ្ងៃ​ដំបូង​នៃ​ការ​បំបៅ​ដោះ​កូន​អ្នកម្ដាយ​​អាច​​ឈឺក្នុង​ស្បូន​។ ការ​មិន​ស្រួល​នេះ​គឺ​បណ្តាល​មក​ពី​អ័រ​ម៉ូន​អុក​ស៊ី​តូ​ស៊ីន​កំពុង​ជួយ​ឲ្យ​ស្បូន​ ​​ត្រឡប់​មក​ទំហំ​ធម្មតា​វិញ។ អុកស៊ីតូស៊ីន​ក៏​ជួយ​​ម៉ាក់ៗ ​​ឲ្យ​មាន​អារម្មណ៍​ស្ងប់​ស្ងៀម ពេញ​ចិត្ត និង​រំភើប​នៅ​ពេល​ដែល​បំបៅ​កូន។ អារម្មណ៍​នេះ​កើត​ឡើង​មាន​ន័យ​ថា ​អ្នក​បាន​បំបៅ​កូន​​បាន​ល្អ​ត្រឹម​ត្រូវ។

អត្ថបទពាក់ព័ន្ធ៖

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​ដើម្បី​ស្វែង​យល់​ពី​ដំណោះ​ស្រាយ​របស់​អ្នក។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Making breast milk: How your body produces nature’s perfect baby food. http://www.babycenter.com/0_making-breast-milk-how-your-body-produces-natures-perfect-ba_8785.bc Accessed November 24, 2016.

កំណែ​ប្រែបច្ចុប្បន្ន

31/05/2019

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ May 31, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម