ម៉ាក់ៗមកដឹងវិធីថែទាំបែបមេតូតកង់ហ្គូរ៉ូ ល្អចំពោះទារកតូចៗ និងមិនគ្រប់ខែ
ក្រោយពីសម្រាលរួចមកហើយ ទារកចំបាច់ទាមទារឲ្យមានការមើលថែយ៉ាងយកចិត្តទុកដាក់បំផុតពីក្រុមគ្រូពេទ្យ និងអ្នកម្ដាយផ្ទាល់ ពិសេសទារកតូចៗ ឬទារកកើតមកមិនគ្រប់ខែជាដើម។ ក្នុងចំណោមការថែទាំទារកមិនគ្រប់ខែដទៃទៀត វិធីសាស្ត្រថែទាំកូនតាមបែបមេតូតកង់ហ្គូរ៉ូ មានភាពងាយស្រួល និងផ្ដល់ប្រយោជន៍ច្រើនដល់ទារក និងម្ដាយ។ អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ អ្វីទៅជាការថែទាំទារកមិនគ្រប់ខែតាមបែបមេតូតកង់ហ្គូរ៉ូ? វិធីថែទាំទារកតាមបែបមេតូតកង់ហ្គូរ៉ូ ជាការថែទាំទារកតូច ឲ្យប៉ះជាប់នឹងស្បែកម្ដាយ ដើម្បីឲ្យទារកទទួលកម្ដៅពីម្ដាយ។ វិធីនេះ មានភាពសាមញ្ញ តែមានប្រសិទ្ធភាពបំផុត សម្រាប់ជួយម្ដាយដែលមានទារកកើតមិនគ្រប់ខែ ឬមានគីឡូតិចពីកំណើត (តិចជាង២៥០០ក្រាម)។ នេះបើតាមការឲ្យដឹងពីមន្ទីរពេទ្យ កាល់ម៉ែត។ វិធីថែទាំកូនតាមបែបមេតូតកង់ហ្គូរ៉ូនេះ អាចធ្វើបានលុះត្រាតែនៅក្នុងលក្ខខណ្ឌដូចខាងក្រោម៖ ១. ទារករួចផុតពីជំងឺផ្លូវដង្ហើម ជំងឺឆ្លង និងរួចផុតពីសញ្ញាគ្រោះថ្នាក់ដទៃទៀត ២. ម្ដាយមិនមានជំងឺឆ្លង ៣. ម្ដាយយល់ដឹងពីការធ្វើអនាម័យច្បាស់លាស់ ៤. មានជំនួយពីខាងក្រុមគ្រួសារ (ប្ដី ម្ដាយឪពុក ឬអ្នកជួយមើលថែកូន…) វិធីដាក់ឲ្យទារកប៉ះជាប់នឹងស្បែកម្ដាយ – ចំពោះទារក ត្រូវស្លៀកតែខោទឹកនោម ឬកន្ទប មិនបាច់ស្លៀកពាក់អាវ ឬខោទេ ប៉ុន្តែត្រូវពាក់មួក ស្រោមជើង និងស្រោមដៃ ដើម្បីជួយការពារការបាត់កម្ដៅ – ចំពោះម្ដាយ ត្រូវមានអាវជាតិអំបោះពាក់ខាងក្នុងមួយ និងអាវពីក្រៅមួយ ហើយម៉ាក់ៗត្រូវមានអនាម័យខ្លួន និងដៃឲ្យបានស្អាត បន្ទាប់មក៖ ដាក់ក្បាលទារក នៅចន្លោះទ្រូងម្ដាយ មុខទារក ត្រូវងាកមកឆ្វេង ឬស្ដាំ ចៀសវាងមុខផ្អាប់លើទ្រូងម៉ាក់ ជើងទាំងពីររបស់ទារក ត្រូវនៅក្នុងអាវម្ដាយក្នុងសភាពដូចកង្កែប។ ចំពោះវិធីថែទាំកូនតាមបែបមេតូតកង់ហ្គូរ៉ូនេះ ផលប្រយោជន៍មិនតិចទេចំពោះទារក […]