កូនក្នុងផ្ទៃថ្លោសជ្រុល អាចមកពី កូនចាស់ខែ ម៉ាក់ៗឡើងទម្ងន់ខ្លាំងពេលមានពពោះថ្មីៗ ឬមិនស្រកគីឡូ តាំងពីពេលមានផ្ទៃពោះមុនៗ តែអ្វីដែលបារម្ភបំផុតនេះ គឺបណ្តាលមកពីម៉ាក់ៗមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ។
លោកសាស្ត្រាចារ្យមហាបរិញ្ញា វេជ្ជបណ្ឌិត សេង សេរី បានឲ្យដឹងថា ស្រ្តីមួយចំនួនមិនទាំងចាប់អារម្មណ៍ថា ខ្លួនមានជំងឺទឹកនោមផ្អែមពេលពពោះផង តែគ្រូពេទ្យគេអាចសម្គាល់បាន តាមរយៈកូន ឲ្យតែកូនកើតមកថ្លោសខ្លាំង គឺសឹងតែ១០០% ម្តាយមានជំងឺទឹកនោមផ្អែមពេលពពោះ។
[embed-health-tool-vaccination-tool]