ជាការពិតណាស់ពេលយើងមានផ្ទៃពោះ ចាស់ៗតែងតែហាមប្រាមមិនឲ្យងូតទឹកនៅពេលយប់ឡើយ ព្រោះពេលយប់ត្រជាក់នឹងធ្វើឲ្យកូនថ្លោសបាន។ ចំពោះមតិលើកឡើងបែបនេះ ត្រូវបានសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ថាមិនមែនជាការពិតឡើយ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ជាការពិតណាស់ពេលយើងមានផ្ទៃពោះ ចាស់ៗតែងតែហាមប្រាមមិនឲ្យងូតទឹកនៅពេលយប់ឡើយ ព្រោះពេលយប់ត្រជាក់នឹងធ្វើឲ្យកូនថ្លោសបាន។ ចំពោះមតិលើកឡើងបែបនេះ ត្រូវបានសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ថាមិនមែនជាការពិតឡើយ។
សាស្ត្រាចារ្យ រូបនោះបានបន្ថែមទៀតថា ទារកក្នុងពោះថ្លោសមិនមែនព្រោះតែងូតទឹកយប់ឡើយ តែមកពីរបបអាហារប្រចាំថ្ងៃយើងទទួលទានជាប្រចាំ។ ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត បានបន្ថែមទៀតថា ក្នុងនោះអាហារធ្វើឲ្យគភ៌ថ្លោសមានដូចជាញ៉ាំច្រើន ពិសេសពពួកសាច់ គ្មានបន្លែ អាហារបំពង នំផ្អែមៗ និងផឹកភេសជ្ជៈកំប៉ុង ទើបជាហេតុចម្បង។
វេជ្ជបណ្ឌិត គាន់ អូន ក៏បានឲ្យដឹងទៀតដែរថា អ្នកខ្លះងូតទឹកម៉ោង ៩ ឬ ១០ យប់ តែកូនបែរជាមិនថ្លោស នោះមកពីរបបអាហារមិនសម្បូរបែបពេក ហើយអ្នកខ្លះងូតទឹកតាំងពីម៉ោង ៥ ល្ងាច តែកូននៅតែថ្លោស ព្រោះញ៉ាំមិនឈប់ទាល់ចូលគេង មិនហាត់ប្រាណ ឬមិនធ្វើអ្វីសោះ ពោលគឺដេកស៊ីៗតែម្ដង។
លោកបានបន្តថា ទោះជាការងូតទឹកយប់មិនបណ្ដាលឲ្យកូនថ្លោសក៏ពិតមែន តែចាស់ៗពីមុនខ្លាចយើងដើរដួល ឬរអិលព្រោះងងឹតមើលមិនឃើញ ដែលនាំឲ្យប៉ះពាល់ទាំងយើង និងកូនក្នុងផ្ទៃ។ ដូចនេះបើយើងចង់ងូតយប់ក៏បានដែរ ត្រូវប្រាកដចិត្តថាកន្លែងនោះមានសុវត្ថិភាពល្អ មិនបង្កគ្រោះថ្នាក់។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕