ការលូតលាស់ និងអាកប្បកិរិយា
ធ្មេចបើកៗអាអូនអាយុបាន ៥ ខែបាត់ ម៉ាក់ប៉ាគ្មានអ្វីសប្បាយចិត្តជាងឃើញកូនលូតលាស់បានល្អ ឆ្លាតវៃពីមួយថ្ងៃទៅមួយថ្ងៃ។ អាអូនកាន់តែរវៀសរវៃ កម្រើកដៃជើង និងខ្នង ពិសេសចេះបង្វែរខ្លួនទៅរកសំឡេង។
នៅសបា្តហ៍ចុងក្រោយនៃខែទី ៤ កូនយើងអាច៖
– អង្គុយខ្លួនឯងដោយគ្មានការទ្រ
– មានប្រតិកម្ម បើយើងយកប្រដាប់លេងពីដៃ
– បង្វែរខ្លួនទៅកន្លែងមានសំឡេង។
១- បង្រៀនកូនពីអីខ្លះ?
បើយើងដាក់ឲ្យកូនគេងផ្ងារ គេនឹងកម្រើកដៃជើង និងខ្នង។ ការធ្វើលំហាត់ប្រាណទាំងនេះនឹងជួយពង្រឹងសាច់ដុំក និងជួយអាអូនឆាប់ចេះអង្គុយ។ ទាក់ទងនឹងការគេងវិញ បើសិនជាម៉ាក់ប៉ាចង់ឲ្យកូនគេងបានគ្រប់គ្រាន់ យើងអាចងូតទឹកឲ្យកូនបានស្អាត រួចនិទានរឿងឲ្យកូនស្តាប់ ឬយើងអាចធ្វើតាមលំដាប់លំដោយមួយៗក៏បាន ដូចជាញ៉ាំ ងូតទឹក ស្លៀកពាក់ រួចចាប់ផ្តើមអានសៀវភៅ ច្រៀង ឬលេងភ្លេងសម្រាប់ក្មេងៗ ហើយចាំដាក់ឲ្យកូនគេង ធ្វើបែបនេះម៉ាក់ប៉ា និងកូនតែសិ្នទ្ធស្នាល។
សុខភាព និងសុវត្ថិភាព
២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?
គ្រូពេទ្យមានវិធីសាស្រ្តផ្សេងៗក្នុងការពិនិត្យសុខភាពអាអូនដោយផ្អែកលើស្ថានភាពជាក់ស្តែង។ សប្តាហ៍នេះគ្រូពេទ្យនឹងពិនិត្យវាយតម្លៃការលូតលាស់ទាំងអស់ ឬផ្នែកខ្លះៗប៉ុណ្ណោះ រួមជាមួយការសាកសួរ ឬផ្តល់ដំបូន្មានផ្សេងៗ។
៣- ត្រូវដឹងពីអីខ្លះ?
ជំងឺរងពីការគ្រវីខ្លាំងពេក៖ ជំងឺដែលក្មេងរងការគ្រវីខ្លាំងពេក (Shaken baby syndrome) គឺជាស្ថានភាពធ្ងន់ធ្ងរដែលបណ្តាលឲ្យមានរបួសខួរក្បាល។ បញ្ហានេះកើតឡើងដោយសារយើងអង្រួនអាអូនខ្លាំងបណ្តាលឱ្យខួរក្បាលទង្គិចចូលក្នុងលលាដ៍ក្បាល។ អូនតូចងាយរងគ្រោះដោយសារសាច់ដុំមិនរឹងមាំគ្រប់គ្រាន់ដើម្បីទ្រក្បាល។ ប្រសិនបើស្ថានភាពនេះនៅតែបន្តវាអាចបណ្តាលឱ្យមានរបួសធ្ងន់ធ្ងរដូចជាខ្វាក់ភ្នែក ខូចភ្នែក ខ្សោយបញ្ញា ប្រកាច់ ខ្វិន ខូចខួរក្បាលជាអចិន្ត្រៃយ៍ ឬស្លាប់។ ជំងឺនេះអាចកើតមានឡើងនៅពេលយើងលេងដោយប្រើកម្លាំងខ្លាំងពេកជាមួយទារក។ សកម្មភាពធម្មតាដូចជាការទះលេងបន្តិចបន្តួច ឬចាក់ក្រឡេកដែលម៉ាក់ប៉ាតែងតែលេងដើម្បីទាក់ទងជាមួយអាអូនក្នុងឡាន ពេលបើកបរលើផ្លូវរដុប មិនមែនជាមូលហេតុនៃជំងឺនេះទេ។
ជំងឺដែលទារករងការគ្រវីខ្លាំងពេកអាចនឹងមានអារម្មណ៍ក្ដៅក្រហាយ ងងុយដេកហួសប្រមាណ ក្អួត ឬមានបញ្ហាញ៉ាំ ពិបាកដកដង្ហើម ឬឆាប់ខឹង។ បើយើងសង្ស័យថាកូនមានជំងឺនេះត្រូវប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។ ស្ថានភាពរបស់ទារកអាចកាន់តែអាក្រក់ ឈានទៅខូចខួរក្បាលរហូត បើព្យាបាលមិនទាន់ពេល។
លាមកពណ៌ខ្មៅ៖ បើទារកមានលាមកពណ៌ខ្មៅ នេះអាចមានជាតិដែកច្រើនពេកនៅក្នុងឈាម។ អូនតូចមួយចំនួនពេលបាក់តេរីចូលក្នុងក្រពះ ពោះវៀន នោះរាងកាយអាចបញ្ចេញបាក់តេរីបានដោយការបន្ទោរបង់លាមកធ្វើឱ្យលាមកមានពណ៌ត្នោត ឬពណ៌ខ្មៅ នេះមិនមែនជាបញ្ហាធ្ងន់ធ្ងរនោះទេ។ ទារកភាគច្រើនទទួលបានជាតិដែកគ្រប់គ្រាន់ពីទឹកដោះម្តាយ ទឹកដោះគោ និងគ្រាប់ធញ្ញជាតិ។ បើកូនយើងមានលាមកពណ៌ខ្មៅដោយគ្មានជាតិដែក សូមយកកូនទៅជួបគ្រូពេទ្យជាបន្ទាន់។
ការព្រួយបារម្ភ
៤- រឿងអីខ្លះត្រូវបារម្ភ?
អាងតែកូននៅតូច ម៉ាក់ប៉ាភាគច្រើនតែងយកចិត្តទុកដាក់ចំពោះរាងកាយកូន ជាងផ្លូវចិត្ត តែការធ្វើបែបនេះមិនមែនជារឿងល្អនោះទេ។
ជំរុញសុខភាពរាងកាយ និងផ្លូវចិត្ត៖ យើងមិនគួរភ្លេចពីសារសំខាន់នៃសុខភាពរាងកាយ និងផ្លូវចិត្តទេ គួរព្យាយាមចំណាយពេលវេលាជាមួយកូនទាំងសកម្មភាពរាងកាយ និងផ្លូវចិត្ត។ នៅដំណាក់កាលនេះយើងអាចជួយកូនឱ្យក្រោកអង្គុយ ឬក្រោកឈរឡើង។
បង្កើតភាពសប្បាយរីករាយ៖ ត្រូវបង្កើតអារម្មណ៍រំភើបពេលហ្វឹកហាត់ទារក។ និយាយ ឬច្រៀងឱ្យខ្លាំង ហើយរៀបរាប់ពីអ្វីដែលយើងកំពុងធ្វើ នោះកូននឹងដឹងពីភាពសប្បាយនៃសកម្មភាពរាងកាយ។
កុំដាក់កម្រិតកូន៖ ការដាក់កូនឲ្យអង្គុយនៅតែក្នុងកៅអីរុញ ឬ កៅអីរថយន្តសម្រាប់កុមារ មិនអាចឲ្យអូនតូចមានឱកាសធ្វើសកម្មភាពអ្វីសោះ នាំឱ្យកូនក្លាយជាក្មេងដែលនៅតែមួយកន្លែង (Staid child)។ ម៉ាក់ប៉ាត្រូវចាំថា មិនថាអាយុប៉ុន្មានក៏ដោយ ក៏កូនយើងត្រូវតែមានសកម្មភាព។
ទារកអាយុ ៣-៤ ខែ អាចចេះក្រឡាប់ ដូច្នេះពេលដែលដាក់កូនផ្កាប់ យើងអាចជួយដោយដៃម្ខាងលើកត្រគាក ម្ខាងទៀតលើកក និងស្មា នោះអាអូននឹងវារជុំវិញ រកអ្វីៗដែលអាចកាន់ និងខាំបាន។ សកម្មភាពទាំងនេះ ជួយឲ្យដៃជើងកូនមានសកម្មភាពតាមធម្មជាតិ។
កុំតឹងរឹងពេក៖ ទារកគួរតែទទួលបានលំហាត់ប្រាណបែបធម្មជាតិ និងសមស្រប។ សកម្មភាពជាច្រើនដែលអាចនាំឲ្យសប្បាយទាំងយើង និងកូន ហើយអាចជួយអោយគេមានទំនាក់ទំនងជាមួយក្មេងដទៃ។ បើអ្នកសម្រេចនាំគេចូលរួមក្នុងថ្នាក់អប់រំកាយសូមពិចារណាអំពីចំណុចមួយចំនួនដូចខាងក្រោម៖
គ្រូបង្រៀនបានបណ្តុះបណ្តាលឬអត់? តើការហាត់ប្រាណនេះមានសុវត្ថិភាពដែរឬទេ? យើងគួរសួរគ្រូពេទ្យមុនពេលចុះឈ្មោះទេ? មើលដោយការប្រុងប្រយ័ត្នចំពោះលំហាត់ប្រាណណាមួយដែលមានគ្រោះថ្នាក់។ប្រុងប្រយ័ត្នចំពោះថ្នាក់រៀនដែលអាចបង្កើតសម្ពាធដល់កូនជាជាងបង្កើតភាពសប្បាយរីករាយ។
កូនយើងសប្បាយចិត្តទេ? បើអូនតូចមិនញញឹម ឬសើចពេលលហាត់ប្រាណ នោះទារកមិនសូវចាប់អារម្មណ៍ទេ។
មានរបស់ច្រើនសមស្របទៅអាយុកូនទេ? ឧបករណ៍ដែលសមរម្យគួរតែមានពណ៌ស្រស់ៗ វាអាចជាកម្រាលព្រំ គ្រាប់បាល់ ឬប្រដាប់ក្មេងអាចអង្រួនបាន។
កូនអាចលេងដោយខ្លួនឯងឬអត់? ថ្នាក់ទារកភាគច្រើនគួរអនុញ្ញាតឱ្យកុមារស្វែងយល់ពីខ្លួនឯងជាជាងការបែងចែកកុមារជាក្រុម។
ថ្នាក់ផ្តោតលើតន្រ្តីឬអត់? កុមារចូលចិត្តតន្រ្តី ចូលចិត្តសកម្មភាពចង្វាក់ ដូចជាការគ្រវី និងការច្រៀង ឬការរួមបញ្ចូលទាំងពីរក្នុងពេលហាត់ប្រាណ។
ឱ្យកូនកំណត់ដោយខ្លួនឯង៖ ការជំរុញឲ្យកូនហាត់ប្រាណ ឬធ្វើអ្វីដែលខ្លួនមិនទាន់បានត្រៀមខ្លួន ឬគ្មានចំណាប់អារម្មណ៍អាចនាំឱ្យមានផលអវិជ្ជមាន។
ផ្តល់ឲ្យកូននូវថាមពលគ្រប់គ្រាន់៖ អាហារូបត្ថម្ភល្អដើរតួនាទីយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍរាងកាយកុមារដូចទៅនឹងលំហាត់ប្រាណដែរ។ យើងគួរតែផ្គត់ផ្គង់អាហារបំប៉ន និងសារធាតុរ៉ែឱ្យបានគ្រប់គ្រាន់ ដើម្បីរក្សាថាមពលគ្រប់គ្រាន់។
ធ្វើជាគំរូល្អ៖ នៅពេលម៉ាក់ប៉ាជាកញ្ចក់សម្រាប់ទារក នោះអ្នកគ្នាអាចមានសុខភាពល្អ។ បើកូនឃើញយើងដើរទៅទីផ្សារជំនួសការបើកបរ ហាត់ប្រាណមុខទូរទស្សន៍ជំនួសឱ្យការញ៉ាំអាហារបំពង ហែលទឹកនៅអាងទឹកជំនួសការអង្គុយហាលថ្ងៃ ពួកគេនឹងមានអារម្មណ៍ល្អជាមួយនឹងការធ្វើលំហាត់ប្រាណ។
[embed-health-tool-vaccination-tool]