backup og meta

អាយុ ១សប្តាហ៍៖ កើតភ្លាម បេប៊ីត្រូវការមើលថែដិតដល់បំផុត

អាយុ ១សប្តាហ៍៖ កើតភ្លាម បេប៊ីត្រូវការមើលថែដិតដល់បំផុត

ការលូតលាស់ និងអាកប្បកិរិយា

គ្រប់គ្នា​សប្បាយ​លាយ​រំភើប​នៅ​ពេល​ដែល​ក្លាយ​ខ្លួន​ជា​ម៉ាក់​ប៉ា​គេ ម្នាក់ៗ​រង់ចាំ​មើល​មុខ​បេប៊ី​យ៉ាង​អន្ទះសា​ក្នុង​ចិត្ត​បំផុត មិន​ដឹង​អាអូន​ពេល​ចេញ​មក​ក្រៅ​ឃើញ​ពន្លឺ​ព្រះ​អាទិត្យ​មាន​មុខ​ដូច​ប៉ា ឬ​ក៏​ម៉ាក់​នោះ​ទេ។ ទន្ទឹម​នឹ​ងភាព​រីករាយ​ក្នុង​ការ​ទទួល​សមាជិក​ថ្មី គ្នា​យើង​មួយ​ចំនួន​ក៏​ភ័យអរ​ មិន​ដឹង​ត្រូវ​ចញ្ចឹម​បី​បាច់​បេប៊ី​បែប​ណា​ទើប​មាន​សុខភាព​ល្អ ក្លាយ​ជា​ក្មេង​ស្តាប់​ដំបូន្មាន​នា​ពេល​អនាគត។

នៅ​ពេល​កើត​មក​ភ្លាម​បេប៊ី​អាច​មាន​ទម្ងន់​​ពី ២,៥-៤,៥ គីឡូក្រាម និង​មាន​ប្រវែង​ពី ៤៨-៥១ សង់​ទីម៉ែត្រ។ ដោយ​សារ​អូនតូចទើប​តែ​កើត​មកមិន​ទាន់​ដឹង​អ្វី​ទាំង​អស់​ ដូច្នេះ​បេប៊ី​ត្រូវ​ការ​​ការ​មើល​ថែ​ខ្ពស់​ពីម៉ាក់ប៉ា។

១- ថែទាំកូនដូចម្តេច?

​- រក្សា​កម្តៅ​ដោយ​យក​ភួយ​មក​រុំ​​ខ្លួនបេប៊ី

​- យក​អូន​តូច​មក​ដាក់​ជាប់​នឹងដើមទ្រូង

​- ចាក់​ថ្នាំ​បង្ការ​ជំងឺ​ផ្សេងៗ។

សុខភាព និងសុវត្ថិភាព

២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

កូន​កើត​មក​ភ្លាម​យើង​ត្រូវ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ជាប់​លាប់​ដើម្បី​លូត​លាស់​ទាំង​​រាងកាយ និងបញ្ញា​ស្មារតី។ បើអូន​តូច​មាន​ស្បែក​លឿង ឬ​ផ្សិត​ក្នុង​មាត់ យើង​​ត្រូវ​ប្រញាប់​យក​អាអូន​មក​ជួប​​គ្រូពេទ្យ ដើម្បី​ធ្វើ​តេស្ត​រក​រោគ​វិនិច្ឆ័យ ព្យាបាល​ឲ្យ​បានត្រឹមត្រូវ និង​ទាន់​ពេលវេលា។

៣- ត្រូវដឹងអីខ្លះ?

អារម្មណ៍​ក្លាយ​ជា​ម៉ាក់គេ​ពិត​ជា​​រំភើប​ខ្លាំង ហើយ​ក៏​ប្រហែល​មាន​អារម្មណ៍​ភ័យ​ព្រួយ​ និង​ស្ត្រេស​កើត​ឡើង​ព្រម​គ្នា​ដែរ​នៅ​ពេល​​ម៉ាក់​មើល​ថែ​ទាំ​បេប៊ី​តែ​ម្នាក់​ឯង​ទាំង​យប់​ថ្ងៃ ឬ​ក៏​​អាអូន​ធ្វើ​ទុក្ខ​ខ្លាំង​មិន​សូវ​បាន​ដេក​គ្រប់​គ្រាន់។​ មិន​បាច់​គិត​ច្រើន​ពេក​ទេ ​បញ្ហា​ទាំង​អស់​នេះ​អាច​ដោះស្រាយ​តាម​គន្លឹះ​ងាយៗ​ខាង​ក្រោម​នេះ៖

ប្តូរ​ខោ​ទឹក​នោម៖ បេប៊ី​នៅ​តូច​ច្បាស់​ជា​នោម ឬ​ជុះ​ញឹក​ញាប់​បន្តិច ម្ល៉ោះ​ហើយ​១ថ្ងៃៗ​ម៉ាក់ៗ​រវល់​តែ​ប្តូរ​ខោទឹក​នោម​។ មុន​ដំបូង​ស្រីៗ​គ្នា​យើង​​មួយ​ចំនួន​ប្រហែល​ជា​ពិបាក​បន្តិច ប៉ុន្តែ​មិន​យូរ​ទេនឹង​ស៊ាំ ហើយ​អាអូន​កាន់​តែ​ធំ នឹង​កាត់​បន្ថយ​ការ​ជុះ ឬ​នោម​​។​

ងូតទឹក៖ បេប៊ី​នៅ​តូច​មិន​ទាន់​​រឹង​​ដៃ​រឹង​ជើង ​បើ​មិន​ធ្លាប់​មាន​បទ​​ពិសោធន៍​ទេ​ម៉ាក់ៗ​មួយ​ចំនួន​ច្បាស់​ជា​ពិបាក​បី​អូន​តូច​ងូត​ទឹក​បន្តិច​។ បើ​​អូន​តូច​​មិន​សូវ​ប្រឡាក់​ប្រឡូស​ខ្លួន មិន​ចាំបាច់​ងូត​ទឹក​ឲ្យ​រាល់​ថ្ងៃ​​ទេ​ ងូតឲ្យបេប៊ី ៤-៥ដង/សប្តាហ៍ គ្រប់​គ្រាន់​ហើយ។ បន្ទាប់​ពី​ងូត​ទឹក​រួច​ត្រូវ​យក​កន្សែង​ស្អាត​មក​ជូត​មុខ ក ដៃ និង​គូទបេប៊ី​ឲ្យ​បាន​ស្អាត ទើប​មិន​មាន​បាត់​តេរី​នៅ​កន្លៀត​កន្លោះ។

កក់សក់៖ ជម្រើស​ល្អ​បំផុត​ម៉ាក់​ប៉ា​គួរ​តែ​កក់​សក់​ឲ្យ​បេប៊ី​​ ១-​២​ដង/សប្តាហ៍ មិន​ចាំបាច់​កក់​សក់​រាល់​ថ្ងៃ​ឡើយ។ ​បើ​ស្បែក​ក្បាល​អាអូន​មាន​ជាតិ​ខ្លាញ់​ច្រើន​យើង​អាចបន្ថែម​ការ​កក់​សក់​ម្តង ឬ​២​ដង​ទៀត​បាន។

ការព្រួយបារម្ភ

៤- អ្វីខ្លះត្រូវបារម្ភ?

មិន​មែន​រឿង​ងាយ​នោះទេ​ក្នុង​ការ​ថែទាំ​អូន​តូច​នៅ​សប្តាហ៍​ដំបូង ម្ល៉ោះ​ហើយ​ស្រីៗ​គ្នា​យើង​ច្បាស់​ជា​ស្មុគ​ស្មាញ គិត​ច្រើន​មិនខាន​។ ជា​ទូទៅ​អាអូន​ទើប​នឹង​កើត​គេង​ច្រើន ម៉ឹម​ក៏​ញឹកញាប់ ជុះ​ក៏​ច្រើន​ដង ម៉ាក់​ប៉ា​លំបាក​បន្តិច​ហើយ។ តែ​បន្ទាប់​ពី​នេះ​ទៅ បេប៊ី​ធំ​បន្តិច ការ​គេង​​កាន់​តិច ហើយ​រពឹស​វិញ​ម្តង។

នៅ​សប្តាហ៍​ដំបូង​នេះ​បេប៊ី​អាច​នឹង​ក្អួត ថប់​ដង្ហើម ដែល​បណ្តាល​មក​ពី​សារធាតុ​នៅ​ក្នុង​សួតអាអូន។ ទោះ​យ៉ាង​ណា​ម៉ាក់ប៉ា​មិន​បាច់​ព្រួយ​ទេ នេះ​ដោយសារ​កូន​យើង​ព្យាយាម​សម្អាត​ខ្យល់​ដក​ដង្ហើម​ប៉ុណ្ណោះ អ្វីៗ​នឹង​ប្រសើរ​ឡើង​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print version.

American Academy Of Pediatrics. American Academy of Pediatrics Caring for Your Baby and Young Child, Birth to Age 5 6th Edition. New York: Bantam, 2014. Print version.

Your newborn. http://www.babycenter.com/6_your-newborn_1130.bc. Accessed November 23, 2015.

1 week old. http://www.bounty.com/baby-0-to-12-months/newborn/the-first-weeks/1-week-old-baby. Accessed November 23, 2015.

កំណែ​ប្រែបច្ចុប្បន្ន

09/07/2020

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!

ទារកគេងលក់ មិនយំទារបៅពេលយប់ ម៉ាក់ៗគួរដាស់ឲ្យម៉ឹមអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Jul 09, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម