backup og meta

ទាំងនេះជា​អាហារសម្បូរជាតិ​ហ្វូឡាត ល្អ​សម្រាប់ការលូតលាស់របស់ក្មេងៗ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Sep 04, 2020

    ទាំងនេះជា​អាហារសម្បូរជាតិ​ហ្វូឡាត ល្អ​សម្រាប់ការលូតលាស់របស់ក្មេងៗ

    ហ្វូឡាត​គឺជា​វីតាមីន​សំខាន់​ដែល​ម៉ាក់ប៉ា​ត្រូវ​ដឹង​ព្រោះ​នៅ​ពេល​ទទួល​បាន​វីតាមីន​នេះ​ទាប​អាច​បង្ក​ឲ្យ​មាន​ការ​សម្រាល​កូន​មុន​ខែ និង​ពិការភាព​នៃ​ទារក។ ពិការភាព​នៃ​ទារក​កើត​មាន​ទៅ​លើ​ខួរក្បាល ឬ​ឆ្អឹងខ្នង​របស់​ទារក។ ហ្វូឡាត​គឺ​សំខាន់​សម្រាប់​ស្ត្រី​ដែល​ស្ថិត​ក្នុង​វ័យ​បន្ត​ពូជ​ និង​អំឡុង​ពេល​ចាប់ផ្ដើម​នៃ​ការ​ពពោះ​ ហើយ​នៅ​ពេល​ទារក​កើត​មក​ហើយ​ក៏​នៅ​តែ​បន្ត​ត្រូវការ​ហ្វូឡាត​​ដែរ​ បើ​មិន​ដូច្នោះ​ទេ​ទារក​អាច​នឹង​មិន​លូតលាស់​បាន​ល្អ ឬ​យឺត។

    ហ្វូឡាត​ គឺជា​វីតាមីន B មួយប្រភេទ​ដែល​​មាន​តួនាទី​សំខាន់​សម្រាប់​ការ​លូតលាស់ និង​ការ​វិវត្ត​របស់​ក្មេង​​ដូច​វីតាមីន B1 (Thiamine) វីតាមីន B7 (Niacin) និង​វីតាមីន B12 ដែរ ​។ ក្មេង​ដែល​មិន​ទទួល​បាន​ហ្វូឡាត​គ្រប់គ្រាន់​អាច​វិវត្ត​ជំងឺ​ស្លេកស្លាំង រាករូស ស្រក​ទម្ងន់ ខ្សោយ និង​ឆេវឆាវ​។

    តាម​គោលការណ៍​ណែនាំ​ទៅ​លើ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ​នៃ​ហ្វូឡាត​គឺ​បែងចែក​ទៅ​តាម​អាយុ។

    • ទារក​ក្រោម ​៦ ខែ ត្រូវ​ទទួល​​ ៦៥ ​មីក្រូក្រាម​ក្នុង​មួយ​ថ្ងៃ (ដែល​ពួកគេ​ទទួល​បាន​ពី​ទឹកដោះ​ម្ដាយ ឬ​ម្សៅ​ទឹកដោះគោ)
    • ទារក​ពី​ ៦-១២ ខែ ត្រូវ​ទទួល​បាន ៨០ ​មីក្រូក្រាម​ក្នុង​មួយ​ថ្ងៃ
    • ក្មេង​ពី ​១-៣ ​ឆ្នាំ ត្រូវ​ទទួល​បាន ១៥០​ មីក្រូក្រាម​ក្នុង​មួយ​ថ្ងៃ
    • ក្មេង​ពី ៤-៨ ឆ្នាំ ត្រូវ​ទទួល​បាន ២០០ ​មីក្រូក្រាម​ក្នុង​មួយ​ថ្ងៃ
    • ក្មេង​ពី ៩-១៣ ឆ្នាំ ត្រូវ​ទទួល​បាន ៣០០ ​មីក្រូក្រាម​ក្នុង​មួយ​ថ្ងៃ
    • ក្មេង​ពី ១៤-១៨​ ឆ្នាំ ត្រូវ​ទទួល​បាន ៤០០​ មីក្រូក្រាម​ក្នុង​មួយ​ថ្ងៃ។

    គោលការណ៍​ណែនាំ​លើ​ចំណី​អាហារ​ក៏​បាន​ឲ្យ​ដឹង​ថា​សម្រាប់​ស្ត្រី​ដែល​បំបៅ​ដោះ​កូន​ត្រូវ​បន្ថែម​បរិមាណ​ហ្វូឡាត​រហូត​ដល់ ៥០០​ មីក្រូក្រាម និង​ ៦០០​មីក្រូក្រាម​សម្រាប់​ស្ត្រី​ពពោះ ឬ​ស្ត្រី​ដែល​ត្រៀម​ពពោះ។

    អាហារ​ដែល​ជា​ប្រភព​នៃ​ហ្វូឡាត​រួមមាន​ សណ្ដែកអង្គុយ ពោតបារាំង សណ្ដែកក្រហម ផ្កាខាត់ណា​ខៀវ គ្រាប់​ផ្កាឈូក​រ័ត្ន ស្ពៃពួយឡេង ពោត ដំឡូងបារាំង​ដុត ស្ពៃក្ដោប ផ្លែបឺរ សណ្ដែកដី ទឹក​ផ្លែ​ប៉េងប៉ោះ​ស្រស់ ទឹក​ក្រូច​ស្រស់ ផ្លែ​ក្រូច ស៊ុត និង​ចេក។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Sep 04, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម