ក្មេងៗភាគច្រើនមិនចូលញ៉ាំបន្លែ-ផ្លែឈើនោះទេ ពេលញ៉ាំម្តងៗកាលណាឃើញមានជាប់បន្លែអីតិចតួច ដឹងតែរើសចេញហើយ។ ការទម្លាប់ញ៉ាំតែសាច់ មិនសូវញ៉ាំបន្លែ-ផ្លែឈើ អាចនឹងប៉ះពាល់ដល់លូតលាស់ ក្មេងៗងាយនឹងមានជំងឺ។
ក្មេងៗភាគច្រើនមិនចូលញ៉ាំបន្លែ-ផ្លែឈើនោះទេ ពេលញ៉ាំម្តងៗកាលណាឃើញមានជាប់បន្លែអីតិចតួច ដឹងតែរើសចេញហើយ។ ការទម្លាប់ញ៉ាំតែសាច់ មិនសូវញ៉ាំបន្លែ-ផ្លែឈើ អាចនឹងប៉ះពាល់ដល់លូតលាស់ ក្មេងៗងាយនឹងមានជំងឺ។

នៅក្នុងឯកសារ “ការចិញ្ចឹម និងគាំពារទារក និងកុមារដើម្បីសុខភាពរាងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ” ចងក្រងដោយ កម្មវិធីជាតិអាហារូបត្ថម្ភ នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា របបអាហារកូន ត្រូវតែមានអាហារ ៣ ក្រុមនេះ។
អាហារប្រភេទនេះផ្ដល់ទាំងថាមពល និងកម្ដៅចំពោះរាងកាយ ដែលសម្បូរទៅដោយជាតិកាបូអ៊ីដ្រាត ក្នុងនោះមានដូចជា បាយ គុយទាវ នំប៉័ង ប្រេងឆា និងពពួកបន្លែមានជាតិម្សៅ ដូចជា ពោត ត្រាវ ដំឡូងជ្វា ជាដើម។
ចំណែកក្រុមអាហារស្ថាបនា ឬសាងសង់រាងកាយនេះវិញមានជាតិប្រូតេអ៊ីន ហើយផ្ដល់ឲ្យនូវការជួសជុល សាងសង់កោសិកា និងជាលិកាក្នុងរាងកាយ និងធ្វើឲ្យលូតលាស់បានល្អ។ ក្នុងនោះមានដូចជាសាច់គោ ទឹកដោះគោ សាច់ជ្រូក ត្រី មាន់ និងស៊ុត។ ចំណែកបន្លែមានសណ្ដែកដី តៅហ៊ូ និងផលិតផលធ្វើពីសណ្ដែកដទៃទៀត។
ក្រុមអាហារប្រភេទនេះ អាចការពារក្មេងពីជំងឺផ្សេងៗ ព្រោះសម្បូរជាតិខនិជ និងវីតាមីន ហើយមាននៅក្នុងបន្លែ និងផ្លែឈើ។ នៅក្នុងរបបអាហារកូនយើងគួរតែមានស្លឹកបាស ស្ពៃចង្កឹះ ផ្ទៃ ត្រកួន ឬល្ពៅជាដើម ហើយផ្លែឈើគួរតែមានចេក ក្រូច ល្ហុង និងល្មុត។ ចំពោះផ្លែឈើបើកូននៅតូច យើងត្រូវចម្អិន និងកោសពាតឲ្យម៉ដ្ត និងទន់ល្អ។

បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
07/04/2021
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ