backup og meta

មិន​ចង់​ឲ្យ​កូន​ទៅ​ជា​ក្រិន​ ប៉ា​ម៉ាក់​គប្បី​អនុវត្ត​គន្លឹះ​ទាំង ​៥​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Nov 17, 2021

    មិន​ចង់​ឲ្យ​កូន​ទៅ​ជា​ក្រិន​ ប៉ា​ម៉ាក់​គប្បី​អនុវត្ត​គន្លឹះ​ទាំង ​៥​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    កង្វះ​អាហារូបត្ថម្ភ​ក្នុង​វ័យ​កុមារ​ ជា​ការ​គំរាមកំហែង​​មួយ​ដ៏​គ្រោះថ្នាក់​នៅ​ទូទាំង​ពិភពលោក។​ បញ្ហា​នេះ​ អាច​ផ្ដល់​ផល​ប៉ះពាល់​រយៈពេល​វែង ដែល​រួម​មាន​​ការ​ចុះ​ខ្សោយ​ខាង​រាងកាយ​ ការ​យល់​ដឹង និង​ផ្លូវ​ចិត្ត​។ មួយ​វិញ​ទៀត កង្វះ​អាហារូបត្ថម្ភ​ក៏​អាច​បណ្ដាល​ឲ្យ​ក្មេង​ទៅ​ជា​ក្រិន​ ដែល​នាំ​ឲ្យ​មាន​ការអភិវឌ្ឍ​ខួរ​ក្បាល​មិន​ពេញលេញ និង​មាន​IQ​ទាប​ជាង​កុមារ​ធម្មតា​ពី​៥​ ទៅ​១០​។ ដូច្នេះ​ហើយ​ ដើម្បី​បញ្ចៀស​បញ្ហា​ក្រិន​​ ប៉ា​ម៉ាក់​គប្បី​អនុវត្ត​តាម​វិធីសាស្ត្រ​ខាង​ក្រោម​។

    ១. បំបៅ​​កូនដោយទឹក​ដោះ​ម្ដាយ យ៉ាងតិច​៦​ខែ​

    ការ​បំបៅ​ទឹក​ដោះ​ម្ដាយ​ជា​ទៀងទាត់​សម្រាប់​​រយៈពេល ​៦​ខែ​ដំបូង មាន​សារសំខាន់​ណាស់​ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រិន​ចំពោះ​កូន​ ពីព្រោះ​ទឹក​ដោះ​ម្ដាយ​មាន​សារធាតុ​ចិញ្ចឹម​Micro និង​Macro។ លើស​ពី​នេះ​ ​ទឹក​ដោះ​ម្ដាយ​ក៏​មាន​កាក​ទឹក​ដោះ (Whey) និង​​ទឹក​ដោះ​ដំបូង ដែល​អាច​បង្កើន​ភាព​ស៊ាំ​របស់​ទារក​ថែម​ទៀត​ផង​។

    ២. បំពេញ​តម្រូវ​ការ​អាហារូបត្ថម្ភ​តាំង​ពី​​ពេល​មាន​ផ្ទៃពោះ​

    ​​​ដើម្បី​បញ្ចៀស​ការ​ក្រិន​ចំពោះ​កូន​ ស្ត្រី​ពពោះ​គប្បី​បំពេញ​សារធាតុ​ចិញ្ចឹម​ឲ្យ​បាន​គ្រប់គ្រាន់​ ដែល​ណែនាំ​ដោយ​គ្រូពេទ្យ និង​ទៅ​ពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​ទៀងទាត់​។

    ៣. តាមដាន​ការអភិវឌ្ឍរបស់​កូន​

    ប៉ា​ម៉ាក់​គប្បី​តាមដាន​ការអភិវឌ្ឍ​របស់​ទារក​ឲ្យ​បាន​ទៀងទាត់​ ដូចជា​ទម្ងន់​ និង​កម្ពស់​។ បន្ថែម​ពី​នេះ គប្បី​នាំ​កូន​ទៅ​ពិនិត្យ​សុខភាព​​ជាមួយ​នឹង​គ្រូពេទ្យ​កុមារ​​ជា​ប្រចាំ​ ដើម្បី​ស្វែង​រក​ពី​រោគសញ្ញា​​​ដំបូង​នៃ​ការ​ក្រិន​ និង​វិធី​បង្ការ​។

    ក្មេងក្រិន២

    ​​​​៤. ​ផ្ដល់​អាហារ​ល្អ​ៗ​ដល់​កូន​

    នៅ​ពេល​ដែល​កូន​មាន​អាយុ​លើស​ពី​ ៦​ខែ​ ម៉ាក់​ៗ​គប្បី​ផ្ដល់​អាហារ​បន្ថែម​ដល់​កូន​ ដែល​សម្បូរទៅ​ដោយ​វីតាមីន រ៉ែ និង​ប្រូតេអ៊ីន ជា​ដើម​។​ យ៉ាង​ណា​មិញ ប្រសិនបើ​​កូន​មាន​អាការៈ​ណា​មួយ​មិន​ប្រក្រតី​បន្ទាប់​ពី​ញ៉ាំ​អាហារ​រឹង​ យើង​គប្បី​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​។

    ​៥. រក្សា​អនាម័យ​

    ជាមួយ​គ្នា​នេះ​ដែរ អា​អូន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​​ភាព​ស្អាត​នៅ​បរិវេណ​ជុំវិញ​ខ្លួន​គេ​ឡើយ​ ហើយ​កូន​​ងាយ​នឹង​កើត​ជំងឺ​ដោយ​មិន​ដឹង​ខ្លួន។​ ដូច​នេះ ប៉ា​ម៉ាក់​ចាំបាច់​ត្រូវ​សម្អាត​កន្លែង​កូន​លេង និង​ចាំ​តាម​មើល​កូន​​​​។ មូលហេតុ​មួយ​ក្នុង​ចំណោម​កត្តា​បង្ក​ឲ្យ​មាន​ការ​ក្រិន​ គឺ​រាករូស​ ​ដែល​បណ្ដាល​មក​ពី​​កាកសំណល់​ដែល​នៅ​ក្នុង​ខ្លួន​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Nov 17, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម