អាហារូបត្ថម្ភទារក

អាហារូបត្ថម្ភទារក - ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​ដែរ​សម្រាប់​ម៉ាក់ៗ​ត្រូវ​យល់​ដឹង អំឡុង​ពេល​ចាំបាច់ ក្នុង​ការ​លូតលាស់​របស់​កូនៗ បន្ថែម​ពី​លើ​ការ​បំបៅដោះ។ ផ្នែក​នេះ នឹង​លម្អិត​បញ្ហា នានា និង​ដំណោះស្រាយ​ជូន ថា​តើ​អាហារូបត្ថម្ភទារក ណា​ល្អ

ចំណេះដឹងទូទៅ

អាហារូបត្ថម្ភទារក

ស្វែងយល់ពី DHA ក្នុងទឹកដោះគោម្សៅ ពិតជាអាចជួយដល់ខួរក្បាលកូនបាន?

នៅ​ពេល​ដែល​ជ្រើស​រើស​ម្សៅ​ទឹក​ដោះ​គោ ឪពុក​ម្តាយ​ជាច្រើន​តែង​តែ​ផ្តោត​លើ​សារជាតិ DHA ដែល​ជា​សារជាតិ​ដ៏សំខាន់​​​ជួយ​ជំ​រុញ​ការ​អភិវឌ្ឍខួរក្បាល​របស់​កុមារ​។ ប៉ុន្តែ DHA តែឯង មិន​គ្រប់គ្រាន់​ឡើយ តែ​ត្រូវ​មាន​ការ​ចូលរួម​ពី​សារជាតិ​សំខាន់​ៗ​ជាច្រើន​ទៀត ពិសេស​ជាតិ​ដែក ព្រោះជាតិដែក មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​ដឹក​នាំ​អុក​ស៊ី​សែន ទៅ​ខួរក្បាល និង​ជួយ​ឱ្យ​កូន​​​មានភាព​រវាស់​រវៃ សកម្ម និង​ចង​ចាំ​កាន់​តែ​ល្អ​ប្រសើរ។ ការ​ស្វែង​យល់​ពី​សារជាតិ​ទាំងនេះ ជួយ​ឱ្យ​អ្នក​ចាប់​យក​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ការ​អភិវឌ្ឍខួរក្បាល​កូន​​របស់​អ្នក​។ ហេតុនេះ បើ​ឪពុកម្តាយ​បារម្ភ​ថា កូន​របស់​អ្នក​​​អាច​នឹង​​មិន​ទទួល​បាន​ជាតិ​ដែក​គ្រាន់​មែន​ទេ? ងាយ​ៗ ប៉ាម៉ាក់គ្រាន់​តែ​ចុច​វាស់ជាតិដែក​ឱ្យ​កូន​ឥតគិតថ្លៃ តាមរយៈ​ការ​ចុច​នៅទីនេះ DHA ជា​អ្វី? DHA ជាពាក្យ​កាត់នៃ​អាស៊ីដ Docosahexaenoic ពេល​ខ្លះ​ត្រូវ​គេ​សំដៅ​ទៅ​លើ​អាហារ​បំប៉ន​ខួរ​ក្បាល​ក្មេងៗ។ អាស៊ីដ​ខ្លាញ់​ល្អ​ប្រភេទ​នេះ ​អាច​ជួយ​ពង្រឹង​សមត្ថ​ភាព​ខួរ​ក្បាល​បាន​ដល់​ទៅ ៦០% និង​ជួយ​ទ្រទ្រង់​គ្រប់​ប្រព័ន្ធ​ប្រសាទ​ក្នុង​រាង​កាយ ពិសេសអាស៊ីដ DHA ជា​សមាស​ធាតុ​រចនាសម្ព័ន្ធ​ដ៏សំខាន់​នៃ​ជាលិកា​ខួរក្បាល។ ការសិក្សា​រក​ឃើញ​ថា អាស៊ីដ​ខ្លាញ់នៃ​ជា​សមាភាព​នៃ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣មួយ​នេះ ជះ​ឥទ្ធិពល​យ៉ាង​ធំធេង​ទៅ​លើ​ការ​វិវត្ដ​ខួរ​ក្បាល​របស់​ក្មេងៗ​តូចៗ ជួយ​ពង្រឹង​ឥរិយាបថ ក៏​ដូច​ជា​សកម្មភាព​ផ្សេងៗ​របស់​ក្មេ​ងក្នុង​សង្គម​ផងដែរ។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ទារកដែល​បៅ​ទឹក​ដោះ​ម្ដាយ ​មាន​ជំនាញ​យល់​ដឹង​ខ្ពស់​បើ​ធៀប​ទៅ​នឹង​ទារក​ដែល​បៅ​ទឹក​ដោះ​គោ​ម្សៅ​​ផលិត​ឡើងកាលពីដំបូងៗ​ដែលមិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ក៏ព្រោះតែ​សារធាតុ DHA មានក្នុង​ទឹក​ដោះ​ម្ដាយ។ ប៉ុន្តែ បច្ចុប្បន្ន​នេះ ការ​សិក្សា​ថ្មី​ៗ​មួយ​បាន​រក​ឃើញ​ថា ទារក​ដែល​ញ៉ាំ​អាហារ​បំប៉ន ឬ​បៅ​ទឹក​ដោះ​គោ​ម្សៅ​មាន​បន្ថែម​សារធាតុ DHA មាន​ការ​លូតលាស់​ខួរក្បាល​គួរ​ឲ្យ​កត់​សម្គាល់​ជាង​ទារក​បៅ​ទឹក​ដោះ​គោ​ម្សៅ​ធម្មតា។ អ្នក​ស្រាវជ្រាវ​បាន​សិក្សា​លើ​ទារក​ចំនួន ២២៩ នាក់ ដែល​បាន​បៅ​ទឹក​ដោះ​គោ​ម្សៅ​បន្ថែម DHA […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ