backup og meta

កូនអាយុ ២-៣ឆ្នាំ តែអត់ចេះញ៉ាំបាយ អាចសាកល្បងតិចនិកទាំងនេះ ​(វីដេអូ)

កូនអាយុ ២-៣ឆ្នាំ តែអត់ចេះញ៉ាំបាយ អាចសាកល្បងតិចនិកទាំងនេះ ​(វីដេអូ)

មាន​ម៉ាក់​ប៉ា​មួយ​ចំនួន​ពិបាក​ចិត្ត​រឿង កូន​ៗ​អាយុ​២-៣​ឆ្នាំ​ហើយ តែ​ឲ្យ​ញ៉ាំ​បាយ អត់​ចេះ​ញ៉ាំ មួយ​ថ្ងៃ​ៗ​ផឹកតែ​ទឹក​ដោះ​គោ។ បើ​ចង់​ឲ្យ​កូន​ងាក​មក​ញ៉ាំ​បាយ​ដូច​ក្មេង​ធម្មតា មាន​វិធី​អី​ល្អ​ជួយ​ឲ្យ​កូន​ញ៉ាំ​បាយ​បាន​ដូច​គេ​ដូច​ឯង​?

ដើម្បី​ដោះស្រាយ​​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯក​ទេស​រោគ​កុមារ​បាន​ឲ្យ​ដឹង​ថា កាល​ណា​ដែល​កូន​ធំ​ៗ អាយុ២-៣ឆ្នាំ​ហើយ តែ​អត់​ញ៉ាំ​បាយ ញ៉ាំ​តែ​ទឹក​ដោះ​គោ ក្មេង​នោះ​អាច​ប្រឈម​នឹង​កង្វះ​ជីវជាតិ​មួយ​ចំនួន និង​អាច​ខ្វះ​គ្រាប់​ឈាម​ក្រហម​ទៀត។ សម្រាប់​មធ្យោបាយ​ដែល​ចង់​ឲ្យ​កូន​ងាក​ទៅ​ញ៉ាំ​បាយ​ពេល​ជាមួយ​មនុស្ស​ធំ​ដែរ គឺ​អាស្រ័យ​ទៅ​លើ​ព្យាយាម​របស់​ម៉ាក់​ប៉ា។

ទី១. នៅ​ពេល​ញ៉ាំ​បាយ ម៉ាក់​ប៉ា​មិន​គួរ​ឲ្យ​កូន​មើល​ទូរស័ព្ទ ឬ​ទូរទស្សន៍​អី​ទេ គឺ​ឲ្យ​កូន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ញ៉ាំ​បាយ​មួយ​មុខ​គត់​។

ទី២. ម៉ាក់​ប៉ា​ត្រូវ​មាន​សិល្បៈ​ក្នុង​ការ​បញ្ចុក​បាយ​កូន លួង​លោម​កូន ហើយ​ត្រូវ​ព្យាយាម​រហូត​ទាល់​កូន​ចេះ​ញ៉ាំ​បាយ បើ​មិន​ដូច្នេះ​ទេ កូន​នៅ​តែ​អត់​ចេះ​បាយ​អ៊ីចឹង។

លោក​វេជ្ជបណ្ឌិតបាន​បញ្ជាក់​ថា “ព្រោះ​តែ​ខ្លាច​កូន​ធំ​មិន​ចេះ​ញ៉ាំ​បាយ​ចឹង​ហើយ ទើប​ពេទ្យ​ណែនាំ​ថា ពេល​កូន​អាយុ​គ្រប់៦​ខែ​ឲ្យ​ញ៉ាំ​អាហារ​ដូច​ជា បបរ​ខាប់​គ្រប់​គ្រឿង​បន្ថែម​ពី​លើ ការ​បៅ​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ ព្រោះ​វា​ដូច​បង្រៀន​កូន​ឲ្យ​ញ៉ាំ​អាហារ​ផ្សេង​បន្តិច​ម្តង​ៗ​ទៅ​តាម​វ័យ រហូត​កូន​ចេះ​ញ៉ាំ​បាយ​”។​​​

លោក​វេជ្ជបណ្ឌិត​ថា បើ​ម៉ាក់​ប៉ា​មាន​កូន​ធំ​អត់​ចេះ​ញ៉ាំ​បាយ មិន​បាច់​ទៅ​រំពឹង​ថ្នាំ​ដែល​ធ្វើ​ឲ្យ​កូន​ចេះ​ញ៉ាំ​បាយ​វិញ​ទេ ពពួក​វីតាមីន​ដែល​ភាគ​ច្រើន​ឃើញ​ម៉ាក់​ប៉ា​ឲ្យ​កូន​ញ៉ាំ គ្រាន់​តែ​ជួយ​បំពេញ​ជីវជាតិ​ដែល​ខ្វះ និង​ភ្ញោច​ឲ្យ​កូន​ញ៉ាំ​បាយ​ច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បើ​ចង់​ឲ្យ​កូន​ចេះ​ញ៉ាំ​បាយ គឺ​មាន​តែ​ការ​ច្នៃ​ប្រឌិត​របស់​ម៉ាក់​ប៉ា​ទើប​អាច​ជួយ​បាន។​

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

05/05/2022

អត្ថបទ​ដោយ ចាន់ វុត្ថា

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ ចាន់ វុត្ថា


អត្ថបទពាក់ព័ន្ធ

២ ចំណុចសំខាន់ ជួយប្រព័ន្ធការពាររាងកាយកូនតូចរឹងមាំ ជំងឺផ្សេងៗកម្រមកបៀតបៀន

ខែរងាហើយ កុំបើកម៉ាស៊ីនត្រជាក់ខ្លាំងពេក កូនតូចងាយប្រឈមបញ្ហាទាំងនេះ


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ ចាន់ វុត្ថា · កែ May 05, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម