backup og meta

អ្នកចូលចិត្តញ៉ឹង ឬផ្ទាត់ស្លឹកត្រចៀកកូន ប្រយ័ត្នស្ដាយក្រោយ!

អ្នកចូលចិត្តញ៉ឹង ឬផ្ទាត់ស្លឹកត្រចៀកកូន ប្រយ័ត្នស្ដាយក្រោយ!

មាន​ម៉ាក់ប៉ា​មួយ​ចំនួន​ចូលចិត្ត​ដាក់​ទណ្ឌកម្ម​កូន​ដោយ​ការ​ញ៉ឹង មួល ផ្ទាត់​ស្លឹក​ត្រចៀក​កូន ដោយ​មិន​ដឹង​ថា​ទង្វើ​បែប​នោះ​គ្រោះថ្នាក់​ចំពោះ​កូន​ខ្លាំង​ណាស់។

វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ការ​លេង​មួល ញ៉ឹង ផ្ទាត់ ច្បូត​ស្លឹកត្រចៀក នាំ​ឲ្យ​ខ្ទាំ​ ដាច់​សរសៃ​ឈាម​ក្នុង​ស្លឹក​ត្រចៀក រហូតហូរ​កក​ទៅ​ជា​ដុំ​ឈាម ដែល​ទាមទារ​ត្រូវ​ធ្វើការ​វះកាត់។ ប៉ុន្តែ​បើ​យើង​ប្រើប្រាស់​អំពើ​ហិង្សាវិញ ថរឹតតែគ្រោះថ្នាក់​ដល់​មាន​បញ្ហា​រហូត​ប៉ះពាល់​ការ​ស្ដាប់​របស់​កូន​ទៀត ព្រោះ​បើ​មាន​ការ​ប៉ះ​ទង្គិច​ខ្លាំង ឬ​ជ្រុល​ខ្លាំង​រហូត​មាន​ចេញ​ឈាមផ្នែក​ខាង​ក្នុង​ក្រដាស់ត្រចៀក។

លោក​បន្ថែម​ទៀត​ថា ការ​វ៉ៃ​កូន​ចំ​ត្រចៀក អាច​បណ្ដាល​ឲ្យ​ដាច់​រហែក​ក្រដាស​ត្រចៀក និង​នាំឲ្យ​ថ្លង់​ក៏​មាន ប៉ុន្តែ​បើ​យើង​គ្រាន់តែ​លេង​មួល ញ៉ឹង ច្បូត​ស្លឹកត្រចៀក មិន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ឡើយ តែ​ក៏​មិន​គួរ​លេង​ដែរ ព្រោះ​វា​នាំ​ឲ្យ​ឈឺ​ចាប់ និងហានិភ័យដទៃទៀតនៅពេលក្រោយ។

ឈឺត្រចៀក

វេជ្ជបណ្ឌិត​ជំនាញ​ជំងឺ​ទូទៅ និង​កុមារ​រូប​នោះ​បញ្ជាក់​ថា បើ​ទោះ​ជា​យ៉ាង​ណា​ក៏​មិន​គួរ​លេង ឬ​ដាក់​ទណ្ឌកម្ម​ចំពោះ​កូន​ខ្លាំង​ៗ​ពេក​ដែរ ដោយ​បង្វែរ​ជា​ការ​ផ្អាក​ចំណី​ក្រៅ​ដូចជា​ការ៉េម របស់​លេង ឬ​មិន​ឲ្យ​មើល​ទូរទស្សន៍​វិញ​ល្អ​ជាង ការ​ធ្វើ​បាប​ផ្នែក​ណា​មួយ​នៃ​រាងកាយ។

លោក​ក៏​បន្ថែម​ទៀត​ថា បើ​កូន​មាន​បញ្ហា​ត្រចៀក​ណា​មួយ ឆាប់​នាំកូន​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ឯកទេស ព្រោះ​បើ​ទុក​យូរ​អាច​មាន​បញ្ហា​ក្នុង​ការ​ស្ដាប់។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

08/12/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

មកពីបែបនេះហើយ ទើបអាអូន​កើត​ខ្ទុះ​ទៅ​រន្ធគល់​ត្រចៀក

កូនតូចគួរត្បារយកអាចម៍ត្រចៀកចេញអត់ ហេតុអី?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Dec 08, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម