backup og meta

ប៉ាម៉ាក់ដឹងអត់ ​គួរ​ទម្លាក់​ព្រូនឲ្យកូន​ញឹកញាប់​ប៉ុនណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 23, 2021

    ប៉ាម៉ាក់ដឹងអត់ ​គួរ​ទម្លាក់​ព្រូនឲ្យកូន​ញឹកញាប់​ប៉ុនណា?

    មនុស្ស​ទូទៅ​ទាំង​ចាស់​ ទាំង​ក្មេង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​មេរោគ​​ពពួក​ព្រូន​ក្នុង​រាងកាយ​។​ ពិត​ណាស់​ ​​ព្រូន​គឺ​ជា​បញ្ហា​សុខភាព​ទូទៅ​ដែល​កើត​មាន​ជា​ញឹកញាប់​​​ទាំង​ចំពោះ​កុមារ​ និង​មនុស្ស​ពេញ​វ័យ​។​ ដូច្នេះ​ហើយ​ អ្នក​ជំនាញ​បាន​ណែនាំ​ឲ្យ​យើង​គប្បី​ទម្លាក់​ព្រូន​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​ ឬ​៦​ខែ​ម្ដង​ ចាប់​ពី​ក្មេង​តូច​ៗ​ដែល​មាន​អាយុ​ពីរ​ឆ្នាំ​ឡើង​ទៅ​។

    ​​​ការ​ទម្លាក់​ព្រូន​ គឺ​ជា​​ការ​ប្រើប្រាស់​​ថ្នាំ​ដើម្បី​កម្ចាត់​ពពួក​ប៉ារ៉ាស៊ីត​ពោះវៀន​ ដូចជា​ព្រូន​ តេនញ៉ា​ អៀន​ជាដើម​។

    គន្លឹះ​ការពារ​កូន​ពី​ការ​ឆ្លង​ពពួក​ព្រូន​

    ជាក់​ស្ដែង​ សូម្បី​តែ​យើង​រក្សា​អនាម័យ​ល្អ​​បំផុត​ និង​ការ​មាន​​ប្រុងប្រយ័ត្ន​​ខ្ពស់​យ៉ាង​ណា​ក៏​ដោយ​ ការ​ឆ្លង​ពពួក​​ព្រូន​នៅ​តែ​អាច​កើត​ឡើង​ដដែល​ ជា​ពិសេស​ ចំពោះ​កុមារ​។​ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​ត្រូវ​ធានា​​ថា​កូន​ៗ​អាច​ជៀស​ឆ្ងាយ​ពី​ការ​ឆ្លង​ប៉ារ៉ាស៊ីត​ដ៏​គ្រោះថ្នាក់​​នេះ​។

    ព្រូន២

    ​​​​​ក្រៅ​ពី​ការ​ទម្លាក់​ព្រូន​ ​​នៅ​មាន​​​វិធីសាស្ត្រ​មួយ​ចំនួន​ទៀត​ ដែល​អាច​កាត់​បន្ថយ​ហានិភ័យ​​នៃ​ការ​ឆ្លង​មេរោគ​ព្រូន​ចំពោះ​កុមារ​។​ ហេតុ​នេះ​ ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​ៗ​​ប្រកាន់​ខ្ជាប់​ទម្លាប់​​ល្អៗ​ទាំង​នេះ​ ដើម្បី​ជៀស​ផុត​ពី​ការ​ឆ្លង​មេរោគ​ព្រូន។

    • បង្រៀន​កូន​ឲ្យ​ចេះ​​រក្សា​អនាម័យ​ផ្ទាល់​ខ្លួន​ល្អ​ ដូចជា​លាង​ដៃ​ជាមួយ​នឹង​សាប៊ូ​មុន​ពេល​ញ៉ាំ​អាហារ​ ក្រោយ​បន្ទោបង់​ ​ឬ​លេង​​នៅ​ខាង​ក្រៅ​ ឬ​​លេង​ជាមួយ​នឹង​សត្វ​ចិញ្ចឹម​
    • មិន​ត្រូវ​​ញ៉ាំ​​បន្លែ​ ឬ​ផ្លែឈើ​ដែល​មិន​បាន​លាង​សម្អាត​​
    • ត្រូវ​ញ៉ាំ​ទឹក​ឆ្អិន​ ឬទឹក​ដែល​​ច្រោះ​​រួច​
    • មិន​ត្រូវ​ញ៉ាំ​ទឹក​ក្នុង​ដប​តែ​មួយ​ជាមួយ​នឹង​មិត្តភ័ក្ដិ​ដទៃ​ទៀត
    • មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំ​សាច់​ដែល​មិន​ឆ្អិន​ល្អ​
    • មិន​ត្រូវ​ឲ្យ​កូន​ដើរ​ជើង​ទទេ​នៅ​ខាង​ក្រៅ​
    • បង្រៀន​កូន​អំពី​អនាម័យ​នៅ​ពេល​ហែល​ទឹក​។

    យ៉ាង​ណា​មិញ ក្រៅ​ពី​ឲ្យ​កូន​ទម្លាក់​ព្រូន​ជា​ទៀងទាត់​ ប៉ា​ម៉ាក់​ក៏​ត្រូវ​ទម្លាក់​ព្រូន​ឲ្យ​ពពួក​សត្វ​ចិញ្ចឹម​ផង​ដែរ​ ពីព្រោះ​យើង​ និង​កូន​ៗ​អាច​ឆ្លង​ពពួក​​ព្រូន​ ដូចជា​ព្រូន​ចង្កឹះ​ ព្រូន​ទំពក់​ តេន​ញ៉ា ឬ​អៀន​​ពី​សត្វ​ឆ្កែ ឬ​ឆ្មារ​​​បាន​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 23, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម