brand logo
មាតិកា
រង្វាស់​សុខភាព

ចែករំលែក

ដល់វ័យចេះដើរហើយ ត្រូវបំប៉នអាហារកូនអ្វីខ្លះ ទើបប្រព័ន្ធការពាររឹងមាំ?

ក្មេងមានប្រព័ន្ធការពាររាងកាយខ្សោយ ហើយឈានចូលដល់វ័យចេះដើរ ពិសេសចាប់ពីអាយុ២ឆ្នាំឡើងទៅពួកគេត្រូវការ ថាមពលច្រើនជាងមុន។ តើធ្វើយ៉ាងណាដើម្បីប្រព័ន្ធការពាររាងកាយកុមាររឹងមាំបាន? ចុះរបបអាហារវិញ តើត្រូវបំប៉នអ្វីខ្លះទើបអាចជួយដល់ប្រព័ន្ធការពាររាងកាយ?

ដល់វ័យចេះដើរហើយ ត្រូវបំប៉នអាហារកូនអ្វីខ្លះ ទើបប្រព័ន្ធការពាររឹងមាំ?

មានវិធីច្រើនយ៉ាងជួយឲ្យប្រព័ន្ធការពាររាងកាយក្មេងរឹងមាំ ក្នុងនោះមានរបបចំណីអាហារ ការរក្សាអនាម័យដោយរស់នៅស្អាត ការចាក់វ៉ាក់សាំងការពារ និងការឲ្យកូនទទួលបានបទពិសោធន៍ពីសកម្មភាពលេងនៅខាងក្រៅជាដើម។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ។

លោកវេជ្ជបណ្ឌិតថា ក្មេងអាយុចាប់ពី២ឆ្នាំឡើងទៅ ជាពេលប៉ាម៉ាក់ត្រូវយកចិត្តទុកដាក់នឹងរបបចំណីអាហារកូនឲ្យបានច្រើន ដោយហេតុថា ក្មេងក្នុងវ័យនេះត្រូវការថាមពលច្រើន ដើម្បីបំពេញការលូតលាស់រាងកាយ និងខួរក្បាល ហើយក៏ជាពេលដែលក្មេងចេញដើរទៅលេងនៅខាងក្រៅអាចនឹងឆ្លងពពួកមេរោគ បាក់តេរី ឬរបស់កខ្វក់មួយចំនួនងាយនឹងឈឺ។ ម្យ៉ាងវិញទៀត ខណៈពោះវៀននៅខ្ចី ហើយក្មេងត្រូវការអាហារបន្ថែមច្រើននោះ អាចជាឱកាសវាយប្រហាររបស់មេរោគផ្សេងៗ ទៅជាឈឺ ឬរាករូស។

តើអាហារណាខ្លះចាំបាច់ និងជួយដល់ប្រព័ន្ធការពាររាងកាយក្មេង? លោកវេជ្ជបណ្ឌិតឆ្លើយថា អាហារចាំបាច់របស់ក្មេងក្នុងវ័យចេះដើរនេះ មានទឹកដោះម្តាយ ម្សៅទឹកដោះគោ បូករួមទាំងអាហារបន្ថែម នោះទើបអាចបំពេញការលូតលាស់បានល្អ។ ក្នុងនោះលោកវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ថា តាមការសិក្សាបែបវេជ្ជសាស្ត្រ ពពួក Probiotics និង Prebiotics ជាប្រភេទបាក់តេរីល្អ អាចជួយទ្រទ្រង់រាងកាយ និងប្រយុទ្ធប្រឆាំងការរីកលូតលាស់ នៃបាក់តេរីអាក្រក់នៅក្នុងពោះវៀនមនុស្ស។

Probiotics និង Prebiotics អាចរកបាននៅក្នុងបន្លែផ្លែឈើដែលម្តាយអាចយកមកចម្អិន ឬធ្វើជាអាហារឲ្យកូនញ៉ាំ រួមមាន ខ្ទឹមបារាំង ដើមខ្ទឹម ទំពាំងបារាំង សារាយសមុទ្រ សណ្តែកខៀវ សណ្តែកហោឡាំតាវ សណ្តែកសៀង ផ្លែប៊ើរី ផ្លែចេក គ្រាប់ធញ្ញជាតិគ្រប់ប្រភេទ និងយ៉ាអួរ ជាដើម។

ដោយឡែក អ្នកម្តាយក៏អាចស្វែងរកទឹកដោះគោម្សៅដែលមានធាតុផ្សំទី១ គឺ SYNBIOTIC* ជារូបមន្តរួមបញ្ចូលគ្នា Probiotics និង Prebiotics នឹងជួយឲ្យប្រព័ន្ធការពាររឹងមាំ និងទី២គឺធាតុផ្សំដែលជួយឲ្យដល់ការអភិវឌ្ឍន៍ខួរក្បាល គឺ DHA* ព្រមទាំងសារធាតុសំខាន់ៗជាច្រើនទៀត។

ចុចទីនេះដើម្បីសាកល្បងដោយឥតគិតថ្លៃនូវទឹកដោះគោម្សៅជំនាន់ថ្មីជាមួយ SYNBIOTIC* ផ្តាច់មុខជួយប្រព័ន្ធការពាររាងកាយរឹងមាំ។

-*សម្រាប់កុមារត្រឹមអាយុត្រឹមអាយុ៦ឆ្នាំ

**ជាសារធាតុគ្រឹះដ៏សំខាន់សម្រាប់ទ្រទ្រង់ការអភិវឌ្ឍខួរក្បាល និងភ្នែក។ សម្រាប់កុមារត្រឹមអាយុ៣ឆ្នាំ។

ចុចទីនេះដើម្បីសាកល្បងដោយឥតគិតថ្លៃនូវទឹកដោះគោម្សៅជំនាន់ថ្មីជាមួយ SYNBIOTIC ផ្តាច់មុខជួយឲ្យប្រព័ន្ធការពាររាងកាយរឹងមាំ។

នាំមកជូនដោយ

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

វេជ្ជ. ចាន់ ស៊ីណេត
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.វេជ្ជ. ចាន់ ស៊ីណេតឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 30/06/2020