នៅក្នុងវ័យកំពុងលូតលាស់ មិនថាក្មេងប្រុស ឬក្មេងស្រីទេ សុទ្ធតែត្រូវទទួលបានអាហារូបត្ថម្ភត្រឹមត្រូវដូចៗគ្នា ដើម្បីផ្ដល់ផលវិជ្ជមានទៅដល់ការលូតលាស់ផ្នែករាងកាយ ប្រាជ្ញា និងជួយឲ្យមានសុខភាពល្អ។ ចំពោះក្មេងៗដែលមានអាយុ ១-១៣ឆ្នាំ ត្រូវការអាហារូបត្ថម្ភប្រហាក់ប្រហែលគ្នា ក៏ប៉ុន្តែសម្រាប់ក្មេងៗវ័យជំទង់ដែលមានអាយុ ១៤ឆ្នាំ ឡើងទៅ ដែលត្រូវលូតលាស់ទៅជាមនុស្សធំពេញវ័យ ត្រូវការសារធាតុចិញ្ចឹមមិនដូចគ្នានោះទេ។ ខាងក្រោមនេះ ជាបរិមាណនៃសារធាតុចិញ្ចឹមត្រឹមត្រូវដែលក្មេងជំទង់ប្រុស-ស្រីស័ក្តិសមនឹងទទួលបាននៅក្នុងរបបអាហារប្រចាំថ្ងៃមាន៖
កាឡូរី
– ក្មេងប្រុស ត្រូវការ ២.០០០-៣.២០០ កាឡូរី/ថ្ងៃ
– ក្មេងស្រី ត្រូវការ ១.៨០០-២.៤០០ កាឡូរី/ថ្ងៃ
ប្រូតេអ៊ីន
– ក្មេងប្រុស ត្រូវការ ៥២ ក្រាម/ថ្ងៃ
– ក្មេងស្រី ត្រូវការ ៤៦ ក្រាម/ថ្ងៃ
ជាតិដែក
– ក្មេងប្រុស ត្រូវការ ១១ មិល្លីក្រាម/ថ្ងៃ
– ក្មេងស្រី ត្រូវការ ១៥ មិល្លីក្រាម/ថ្ងៃ
ជាតិខ្លាញ់
– ក្មេងប្រុស ត្រូវការ ៦៩-៩៧ ក្រាម/ថ្ងៃ
– ក្មេងស្រី ត្រូវការ ៥៦-៧៨ ក្រាម/ថ្ងៃ
Omega-3
– ក្មេងប្រុស ត្រូវការ ១.៦០០ មិល្លីក្រាម/ថ្ងៃ
– ក្មេងស្រី ត្រូវការ ១.១០០ មិល្លីក្រាម/ថ្ងៃ
បន្ថែមពីលើនេះ នៅមានជាតិវីតាមីន និងជាតិរ៉ែជាច្រើនមុខទៀត ដែលទាំងក្មេងប្រុស និងក្មេងស្រី ត្រូវការដើម្បីបំពញការលូតលាស់នៃរាងកាយ និងបញ្ញាស្មារតី ដោយសារធាតុទាំងនោះបានមកពីការចំណីអាហារ ឬក៏អាចបន្ថែមតាមរយៈការញ៉ាំវីតាមីន។
ក្នុងករណីរបបអាហារប្រចាំថ្ងៃរបស់ក្មេងៗវ័យជំទង់ដែលកំពុងលូតលាស់ រួមផ្សំជាមួយសារធាតុចិញ្ចឹមទាំងអស់ដែលបានរៀបរាប់ខាងលើគ្រប់តាមបរិមាណ នោះកូននឹងលូតលាស់បានល្អទាំងរាងកាយ និងសុខភាពទូទៅតែម្ដង ពោលគឺមិនងាយកើតជំងឺផ្សេងៗ ហើយថែមទាំងជួយដល់ខួរក្បាលដំណើរការបានល្អផងដែរ។
ប្រសិនបើម៉ាក់ប៉ាមានចម្ងល់ ឬមានការព្រួយបារម្ភទាក់ទងនឹងសារធាតុចិញ្ចឹមដែលកូនៗទទួលបាន គួរទៅពិគ្រោះជាមួយអ្នកជំនាញដែលមានសញ្ញាប័ត្រត្រឹមត្រូវ ឬគ្រូពេទ្យឯកទេសផ្នែកអាហារូបត្ថម្ភឲ្យបានម៉ត់ចត់ ដើម្បីរកដំណោះស្រាយបានឆាប់បំផុត។ ម៉ាក់ប៉ាត្រូវដឹងថា កាលណាកូនមានបញ្ហាទាក់ទងនឹងអាហារូបត្ថម្ភ វាអាចប៉ះពាល់ទៅដល់ការលូតលាស់របស់កូនៗបាន។
[embed-health-tool-vaccination-tool]