backup og meta

តាម​ក្បូន​ពេទ្យ គួរ​ឲ្យ​ក្មេង​អាយុ​ក្រោម​១ឆ្នាំ ញ៉ាំ​ស្ករ ឬ​អំបិល​ទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 21, 2019

    តាម​ក្បូន​ពេទ្យ គួរ​ឲ្យ​ក្មេង​អាយុ​ក្រោម​១ឆ្នាំ ញ៉ាំ​ស្ករ ឬ​អំបិល​ទេ?

    ចម្ងល់​នេះម៉ាក់ៗ​ភាគ​ច្រើនប្រាកដ​ចង់​ដឹង​ហើយ ព្រោះ​នៅ​ពេល​អូន​តូច​អាយុ​បាន​៦​ខែ ច្បាស់​ជា​ត្រូវ​ធ្វើ​បបរ​ខាប់​គ្រប់​គ្រឿង​ឲ្យ​កូន​ញ៉ាំ ហើយ​រា​រែក​ចិត្ត​ថា គួរ​ដាក់​គ្រឿង​ទេស​បន្ថែម ដូចជា អំបិល ឬ​ស្ករ​អត់? បើ​ដាក់​ខ្លាច​ប៉ះពាល់​សុខភាព បើ​អត់​ដាក់​បបរ​សាប​សឹង ខ្លាច​កូន​មិន​ព្រម​ញ៉ាំ។

    បញ្ហានេះ លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ បកស្រាយ​ថា កូន​ក្មេង​ត្រូវ​ការ​បរិមាណ​អំបិល ឬ​ស្ករ​តិចតួច​បំផុត ព្រោះតម្រងនោម​ទារក​នៅ​តូច ហើយ​ខ្ចី កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​លូតលាស់។

    ផ្ទុយ​មក​វិញ ការ​ប្រើ​អំបិល ស្ករ និង​ប៊ីចេង បន្ថែម​ទៅ​លើ​របប​អាហារ​កូន​ច្រើន​លើស​កម្រិត នឹង​បង្ក​ផល​ប៉ះពាល់​ចំពោះ​សុខភាព​កូន​ក្មេង​ ដែល​ផល​ប៉ះ​ពាល់​នោះ​អាច​នឹង​បង្ហាញ​ឲ្យ​ភ្លាមៗ និង​ផល​ប៉ះពាល់​យូរ​ទៅ​ថ្ងៃ​ខាង​មុខ។ លោក​វេជ្ជបណ្ឌិត​បញ្ជាក់។

    អត្ថបទពាក់ព័ន្ធ៖ 

  • ​គ្រប់​អាយុ៦ខែ ម៉ាក់​ៗ​គួរ​ជ្រើសរើស​អាហារ​ទាំង​៣ក្រុម​នេះ​​មកចម្អិន​បបរ​ឲ្យ​ញ៉ាំ
  • អូនៗ​អាយុ​បាន៦​ខែ​ហើយ តោះ! រៀន​ធ្វើ​បបរ​ខាប់​គ្រប់​គ្រឿង​ឲ្យ​កូន​ញ៉ាំ
  • របបអាហារ

    ផល​វិបាក​ផ្សេងៗ នៅ​ពេល​បន្ថែម អំបិល ស្ករ ក្នុង​ចំណី​អាហារ​កូនច្រើន​លើស​កម្រិត៖

    – ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន

    – ស្រេកទឹកខ្លាំង

    – ហើមខ្លួន

    – តម្រង​នោម​ធ្វើការ​ហួស​កម្រិត

    – បង្ក​ទៅ​ជា​ក្រួស​ក្នុង​តម្រង​នោម

    – ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ

    ឆាប់​ពុក​ឆ្អឹង និង​ធ្មេញ។

    របប​អាហារ​ត្រឹម​ត្រូវ​សម្រាប់​ក្មេង​អាយុ​ក្រោម ១ ឆ្នាំ មាន​រសជាតិ​ឡែមៗ​ប៉ុណ្ណោះ ដែល​បរិមាណ​អំបិល​សរុប​ប្រចាំ​ថ្ងៃ​តិច​ជាង ០,៤ ក្រាម។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 21, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម