backup og meta

នេះជាប្រភេទអាហារ ក្មេងត្រូវការច្រើន និងតិចបំផុត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 21, 2019

    នេះជាប្រភេទអាហារ ក្មេងត្រូវការច្រើន និងតិចបំផុត

    ពេល​កូន​អាយុ​បាន ៦ ខែ ម៉ាក់​ត្រូវ​បន្ថែម​របប​អាហារ​ឲ្យ​កូន ដោយ​ចាប់​ផ្តើម​ពី​បបរ​ខាប់​គ្រប់​គ្រឿង។ ម៉ាក់ៗ​មាន​ដឹង​អត់​របប​អាហារ​បែប​នេះ ទើប​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត ធ្វើ​ឲ្យ​កូន​មាន​សុខភាព​ល្អ? មិន​បាច់​បារម្ភ​ទេ ដើម្បី​ជា​ចំណេះ​ដឹង​ខ្លះៗ ថ្ងៃ​នេះ Hello គ្រូពេទ្យ​នឹង​រៀបរាប់​ពី​ប្រភេទ​អាហារ​ដែល​ក្មេង​ត្រូវ​ការ​បរិមាណ​ច្រើន និង​តិច​បំផុត។

    ១-បាយ នំប៉័ង ដំឡូង

    បាយ នំប៉័ង ដំឡូង និង​ផលិត​ផល​ពី​អង្ករ ដំឡូង គ្រាប់​ធញ្ញជាតិ ត្រូវ​មាន​បរិមាណ​ច្រើន​ជាង​ប្រភេទ​អាហារ​ផ្សេង​ទៀត ដើម្បី​ទ្រទ្រង់​រាង​កាយ​ឲ្យ​មាំមួន។

    ២- បន្លែ និង​ផ្លែឈើ

    ជា​របប​អាហារ​ឈរ​នៅ​លំដាប់ទី២ បន្ទាប់​ពី​បាយ នំប៉័ង ឬ​ដំឡូង។ ក្មេង​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ច្រើន អាច​សម្រួល​ដល់​ការ​រំលាយ​អាហារ ជួយ​​បន្ទន់​​លាមក ការពារ​​កូន​​ពី​​ជំងឺ​​ផ្សេងៗ ពីព្រោះរបស់​ទាំង​នោះសម្បូរ​ដោយ​កាក​សរសៃ។

    អត្ថបទពាក់ព័ន្ធ៖ ផ្លែឈើ ១១មុខ ល្អបំផុតសម្រាប់ពេលចាប់ផ្តើមផ្តល់អាហារដំបូងឲ្យកូន

    ៣- សាច់-ស៊ុត

    មាន​សាច់​ត្រី​គ្រប់​ភេទ សាច់​សត្វ (មាន់ ទា ជ្រូក គោ…) ស៊ុត និង​ផលិតផល​ពី​សាច់-ស៊ុត ត្រូវ​មាន​តែ​មាន​បរិមាណ​តិច​ជាង​បន្លែ ការ​ញ៉ាំ​សាច់​ច្រើន​ពេក​ធ្វើ​ឲ្យ​ក្មេង​លើស​ជាតិ​ប្រូតេអ៊ីន។

    ៤- ខ្លាញ់ ស្ករ និងអំបិល

    ខ្លាញ់/ប្រេង ស្ករ និង​អំបិល ត្រូវ​តែ​មាន​បរិមាណ​តិច​ជាង​គេ​បំផុត​នៅ​ក្នុង​របប​អាហារ​របស់​កូន ព្រោះ​ក្រពះ​ពោះវៀន​ក្មេង​នៅ​ខ្ចី​នៅ​ឡើយ ត្រូវ​ការ​ពេល​ដើម្បី​លូតលាស់។

    អត្ថបទពាក់ព័ន្ធ៖ តាម​ក្បូន​ពេទ្យ គួរ​ឲ្យ​ក្មេង​អាយុ​ក្រោម​១ឆ្នាំ ញ៉ាំ​ស្ករ ឬ​អំបិល​ទេ?

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 21, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម