backup og meta

ចំណីចំណុក ៥ យ៉ាងដែលម៉ាក់ៗមិនគួរឲ្យកូនតូចញ៉ាំ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 04, 2019

    ចំណីចំណុក ៥ យ៉ាងដែលម៉ាក់ៗមិនគួរឲ្យកូនតូចញ៉ាំ

    ការ​រៀបចំ​ចំណីចំណុក​កូន​តូច ទាមទារ​ម៉ាក់​ៗ​យក​ចិត្ត​ទុក​ដាក់​បំផុត។ ព្រោះ​តែ​បែប​នេះ​ហើយ​បាន​ជា​លោក​ស្រីវេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ណែនាំ​ថា អាហារូបត្ថម្ភ​សម្រាប់​កុមារ​គួរតែ​ប្រភេទ​អាហារ​សម្បូរ​ជីវជាតិ ចៀសវាង​ជា​គ្រឿង​កំប៉ុង ឬ​ពពួក Fast food ឡើយ។ ខាងក្រោម​គឺជា​អាហារ​ដែល​ម៉ាក់​ៗ​មិន​គួរឲ្យ​កូន​ញ៉ាំ​ទាំង​នៅ​ខ្ចី​វ័យ៖

    ១- មី

    មី​មិនមែន​ជា​អាហារ​ល្អ​ចំពោះ​កូន​ក្មេង​ឡើយ ព្រោះ​វា​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ដាក់​សារធាតុ​គីមី​មួយ​ចំនួន ទើប​អាច​រក្សា​ទុក​បាន​យូរ។ មី​មិន​ងាយ​រំលាយ​ឡើយ ហើយ​ប្រព័ន្ធ​រំលាយ​អាហារ​កូន​មិន​ទាន់​រឹងមាំ​ល្អ​ដូច​មនុស្ស​ពេញ​វ័យ ដូចនេះ​កុំ​ទាន់​ប្រញាប់​ឲ្យ​ចេះ​ញ៉ាំ​អី។

    ២- Fast food

    ដំឡូង​បំពង់ ភ្លៅ ឬ​ស្លាប​មាន់​ចៀន បឺរហ្គ័រ សុទ្ធតែ​ចម្អិន​ដោយ​ប្រើ​ខ្លាញ់ ហើយ​ភាគច្រើន​មិនមែន​ប្រើ​ម្ដង តែ​អាច​ប្រើ​ច្រើន​ថ្ងៃ។ ពពួក​អាហារ​បែប​នេះ​មិន​ល្អ​ចំពោះ​ខួរក្បាល​ទារក​ឡើយ ហើយ​ថែម​ទាំង​អាច​ប៉ះពាល់​ដល់​ក្រពះ​ពោះ​វៀន​ទៀត​ផង។

    អាហារ

    អត្ថបទពាក់ព័ន្ធហេតុផលម៉ាក់ៗមិនគួរបណ្ដោយឲ្យកូនតូចៗផឹកទឹកកក

    ៣- ភេសជ្ជៈ​ផ្សេង​ៗ

    ទឹក​ក្រូច​កំប៉ុង ភេសជ្ជៈ​ប៉ូវ​កម្លាំង តែ កាហ្វេ មិនមែន​ជា​ភេសជ្ជៈ​ចាំបាច់​សម្រាប់​កុមារ​ទេ ផ្ទុយ​ទៅ​វិញ​កុមារ​តូច​ៗ​គួរតែ​ផឹក​ទឹក​ផ្លែឈើ និង​ផ្លែ​ឈើ​ស្រស់​គឺ​គ្រប់គ្រាន់​ហើយ។ បាន​ជា​កុមារ​មិន​ត្រូវការ​ភេសជ្ជៈ​កំប៉ុង ព្រោះ​ពួកគេ​មិន​ទាន់​បាន​បញ្ចេញ​កម្លាំង​ពលកម្ម​ខ្លាំង​ឡើយ ហើយ​បើ​បណ្ដោយ​ឲ្យ​កូន​ផឹក​គ្រឿង​កំប៉ុង​អស់​ទាំង​នោះ អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម និង​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ។

    ៤- អាហារ​ផ្អាប់

    ចំណី​អាហារ​ផ្អាប់​មិន​ល្អ​ចំពោះ​សុខភាព​កូន​ឡើយ ព្រោះ​វា​អាច​ធ្វើឲ្យ​ក្រពះ ពោះវៀន​មាន​បញ្ហា ដោយសារ​ដំណើរការ​ផ្អាប់​វា​អាច​ឡើង​មេ។ អាហារ​ដែល​កូន​តូច​មិន​គួរ​ញ៉ាំ​មាន​ដូចជា ជ្រក់​ត្រសក់ ម៉ាំ ក្ដាម​ត្រាំ និង​ស្វាយ​ត្រាំ​ជាដើម។

    ៥- ទឹកកក

    ក្មេង​ផឹក​ទឹកកក​អាច​ឆ្លង​ជំងឺ​​ផ្ដាសាយ ក្អក ក្ដៅខ្លួន ឬ​ហៀរ​សំបោរ​ជាដើម ដែល​នោះ​មួយ​ផ្នែក​មកពី​ដោយសារ​ប្រព័ន្ធ​ការពារ​ខ្លួនឯង មិន​ទាន់​រឹង​មាំ​ដូច​ក្មេង​ដែល​មាន​អាយុ​ចាប់ពី ៥ ឆ្នាំ​ឡើង​ទៅ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Oct 04, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម