backup og meta

អត្ថប្រយោជន៍ និង​របៀប​ធ្វើម្សៅ​ត្រី​ល្អិត ឲ្យ​កូន​តូច​ញ៉ាំ

អត្ថប្រយោជន៍ និង​របៀប​ធ្វើម្សៅ​ត្រី​ល្អិត ឲ្យ​កូន​តូច​ញ៉ាំ

ម៉ាក់ៗ​ប្រហែល​ជា​ធ្លាប់​ឮ​ពី​ម្សៅ​ត្រី​ល្អិត ដែល​ជា​អាហារ​ធ្វើ​ឡើង​សម្រាប់​កុមារ​តូចៗ​ញ៉ាំ។ តើ​ម្សៅ​ត្រី​ល្អិត​មាន​អត្ថប្រយោជន៍​យ៉ាង​ណា​ខ្លះ​ចំពោះ​ក្មេង​តូចៗ? មាន​របៀប​ធ្វើ​យ៉ាង​ម៉េច​ខ្លះ?

បើ​តាម​វីដេអូ​អប់រំ​ផលិត​ដោយ​គម្រោង​នូវីស នៃ​ទី​ភ្នាក់ងារ​ជំនួយ​អាមេរិក (USAID) អនុវត្ត​ដោយ​អង្គការ Save the Children ម្សៅ​ត្រី​ល្អិត​ងាយ​ស្រួល​ធ្វើ ងាយ​ស្រួល​ញ៉ាំ មិន​ស្លាក់​ឆ្អឹង ធ្វើ​ឲ្យ​ក្មេង​តូចៗ​លូត​លាស់ និង​មាន​សុខភាព​ល្អ ព្រោះ​វា​សម្បូរ​ទៅ​ដោយ​អាហារូបត្ថម្ភ ។

ចំពោះ​អត្ថ​ប្រយោជន៍​ផ្សេង​ទៀត ម្សៅ​ត្រី​ល្អិត​អាច​ការពារ​កុមារ​ពី​អាយុ ៦-២៣ខែ ពី​ភាព​ក្រិន ដោយសារ​តែ​ត្រី ពិសេស​ពេល​យើង​លាយ​ល្បាយ​ក្បាល និង​ឆ្អឹង​បញ្ចូល​គ្នា គឺ​សម្បូរ​ទៅ​ដោយសារ​ធាតុចិញ្ចឹម​ច្រើន​បំផុត ចាំបាច់​សម្រាប់​ការ​លូតលាស់​របស់​កុមារ។

របៀប​ធ្វើម្សៅត្រីល្អិត៖

– រើស​កម្ទេច​កម្ទី និង​កំពឹស​ចេញ​ពីត្រី​ល្អិត​ឲ្យ​អស់

– វះ​ពោះ​ត្រី​ល្អិត​យក​អាចម៍​ចេញ តែ​កុំ​កាត់​ក្បាល​ត្រី​ចោល

– លាង​សម្អាត​ត្រី​ល្អិត​ឲ្យ​ស្អាត​ល្អ

– ដាក់​ត្រី​ល្អិត​ក្នុង​កញ្ជ្រែង​ឲ្យ​ស្រស់​ទឹក​ល្អ

– ដាក់​ខ្ទះ​ឲ្យ​ក្តៅ រួចចាក់​ត្រីល្អិត​ចូល ហើយលីង តែ​មិន​ត្រូវ​ដាក់​ទឹក ប្រេង ឬ​ខ្លាញ់​នោះ​ទេ លីងត្រីល្អិត​ទាល់​តែ​ស្ងួត (៣០នាទី)

– យក​ត្រី​ល្អិត​ដែល​លីង​រួចដាក់​ក្នុង​ត្បាល់ រួច​បុក​ឲ្យម៉ដ្ត ដោយ​ដាក់​អំបិល​អ៊ីយ៉ូត១ចឹប

– ចាក់​ត្រីល្អិត​ដែល​បុក​រួច ហើយ​ទុក​ឲ្យ​ត្រជាក់​ចាំ​ច្រក​ចូល​​ដប ឬ​កែវ​ទុក ជា​ការ​ស្រេច។

បើ​យើង​លីង​ត្រី​ល្អិត​មិន​ស្ងួត​ល្អ នៅ​មាន​សំណើម មិន​អាច​រក្សា​ទុក​បាន​យូរ រហូត​៣ខែ​នោះ​ទេ។ នៅ​ពេល​បាន​ម្សៅ​ត្រី​ល្អិត​ហើយ ម៉ាក់ៗ​គ្រាន់​តែ​ដាក់​បន្ថែម​ម្សៅ​ត្រី​ល្អិត​ចូល​ក្នុង​របប​អាហារ​របស់​កូន​ដូច​ជា​បបរ ល្ពៅ​ស្ងោរ ឬ​ក៏​ញ៉ាំ​ទទេ​ក៏​បាន។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

17/12/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ដឹងតិចនិច ៥ នេះ ជួយឱ្យទារកគេងលក់ស្កប់រាល់ថ្ងៃ

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត អំពាវនាវឲ្យឪពុកម្តាយគួរ​ប្រយ័ត្នពី​ជំ​ងឺឆ្លងស្រឡទែន លើកុមារ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 17, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម