backup og meta

ក្មេងទើបចេះតោងឈរ ដើរ ឧស្សាហ៍ដួល ប៉ះពាល់ដល់ខួរក្បាលអត់?

ក្មេងទើបចេះតោងឈរ ដើរ ឧស្សាហ៍ដួល ប៉ះពាល់ដល់ខួរក្បាលអត់?

បញ្ហា​នេះ​ម៉ាក់​ប៉ា​ណា​ក៏​ព្រួយបារម្ភ​ដែរ ព្រោះ​កូន​ទើប​តែ​ចេះ​តោង​ឈរ និង​ដើរ​ថ្មី​ៗ ជួប​ច្រើន​ដង​ខ្លាំង​ណាស់​ដូចជា​ធ្លាក់​ពី​លើ​ទី​ខ្ពស់ ដួល​បោក​ក្បាល។ ដើម្បី​ស្រាយ​ចម្ងល់​នេះ​លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា ករណី​នេះ​គេ​បែងចែក​ច្រើន​តាំង​ពី​ស្បែក ឆ្អឹង និង​សរីរាង្គ​សំខាន់​ៗ​ខាង​ក្នុង។

គ្រូពេទ្យ​ឯកទេស​កុមារ​រូប​នេះ​បាន​បន្ត​ថា ការ​ប៉ះពាល់​បណ្ដាល​មកពី​ដួល​នោះ​ច្រើន​កម្រិត​ណា ក៏មិន​សំខាន់ អ្វី​ដែល​សំខាន់ គឺ​ត្រូវ​ខ្លាំង​កម្រិត​ណា ព្រោះ​ទារក​ខ្លះ​ប៉ះ​ញឹក​មែន តែ​ត្រឹម​សើស្បែក ឬ​អ្នក​ខ្លះ​ទៀត​មិន​ញឹកញាប់​ទេ ប៉ុន្តែ​ត្រូវ​ខ្លាំង​រហូត​ដល់​បាក់​ឆ្អឹង ខ្ទាំ ឬ​ក៏​ដាច់​សរសៃ​ឈាម​ខួរក្បាល​ក៏​មាន​។ លោក​ក៏​បាន​បែងចែក​ការ​ដួល​នោះ​ជា ៥ ដំណាក់កាល ដែល​ក្នុង​នោះ​រាប់​មាន​ការ​ដួល ធ្លាក់​ពី​លើ​កាំជណ្ដើរ មាន​របស់​អ្វី​ធ្លាក់​ចំ​ជា​ដើម៖

ដួលបោកក្បាលHello_គ្រូពេទ្យ

១- ប្រសិនបើ​សន្លប់ នេះ​បញ្ជាក់​ថា​កូន​មាន​អាការៈ​ធ្ងន់ធ្ងរ​ហើយ

២- ភ្នែក​ឡើង​ជាំ​ដូច​ភ្នែក​ខ្លាឃ្មុំ​ផេនដា មាន​ន័យ​ថា​កូន​បាក់​ឆ្អឹង​ច្រមុះ ឬផ្នែក​​ណា​មួយ​ហើយ

៣- កូន​ហូរ​ឈាម​តាម​ត្រចៀក ក៏​ជា​រឿង​មិន​ល្អ​ដែរ

៤- កូន​ហូរ​ឈាម​តាម​ច្រមុះ ស្ថិត​ក្នុង​ករណី​គួរឲ្យ​បារម្ភ​ខ្លាំង​

៥- កូន​ក្អួត ដោយ​ក្អួត​ជាប់ ក៏​ជា​សញ្ញា​ប៉ះពាល់​ដល់​ខួរក្បាល​ផ្នែក​ខាង​ក្នុង ឬ​ខ្ទាំ

រោគសញ្ញា​ប៉ុន្មាន​ខាង​លើ​នេះ តម្រូវ​ឲ្យ​ម៉ាក់ប៉ា​ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​តាមដាន។ ក្នុង​ករណី​ខ្លះ​ក្មេង​ជួប​គ្រោះថ្នាក់​ធ្ងន់​ភ្លាម​មិន​ទាន់​លេចចេញ​សញ្ញា​គួរឲ្យ​សង្ស័យ​ឡើយ ហើយ​គ្រូពេទ្យ​តាមដាន​រហូត​ដល់​មួយ​សប្ដាហ៍ ទើប​អាច​សន្និដ្ឋាន​ថា​ប៉ះពាល់ ឬ​អត់។

អត្ថបទពាក់ព័ន្ធ៖ 

ម្ចាស់​បន្ទប់​ពិគ្រោះ​ជំងឺ​កុមារ វត្ត​អង្គតាម៉ិញ​ខាង​លើ​បន្ត​ថា ប្រសិនបើ​ការ​ដួល​នោះ​ប៉ះ​ក្បាល​ត្រឹម​ជាំ ឬ​រលាត់​ធម្មតា​គ្មាន​បញ្ហា​អ្វី​ទេ ប៉ុន្តែ​បើ​ដួល​ទៅ​ប៉ះពាល់​ដល់​ឆ្អឹង​អាច​ប្រេះ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម ព្រោះ​ខ្លាច​ក្រែង​ប៉ះពាល់​ដល់​ខួរក្បាល​ទារក៖’កាលណា​ប៉ះពាល់​ដល់​ខួរក្បាល​កូន ថ្ងៃក្រោយ​ទៅ​កូន​អាច​មាន​អាការៈ​ភ្លេចភ្លាំង ឬ​មិន​បញ្ហា​ស្មារតី​មិន​ល្អ​ណា​មួយ។ ចំណែក​ភ្លាម​ៗ​វិញ​បើ​ប៉ះ​ចំ​សរសៃ​ឈាម​វិញ គ្រោះ​ថ្នាក់​ខ្លាំង​ណាស់“។

ប៉ា​ម៉ាក់​ខ្លះ​ប្រាកដជា​ចង់​ដឹង​ថា​មាន​វិធី​ការពារ​មិន​ឲ្យ​កូន​ជួប​បញ្ហា​នេះ​ហើយ តែ​ធម្មជាតិ​របស់​ទារក​ចូល​ដល់​វ័យ​នេះ គឺ​ជួប​បញ្ហា​ដួល​នេះ​គ្រប់គ្នា តែ​អាច​ទិញ​មួក​ការពារ​ក្បាល​ទារក តាម​មើល​ថែ​ឲ្យ​បាន​ដិតដល់ ឬ​រក​ទិញ​កម្រាល​ជ័រ​ទន់​ៗ​ក្រាល​កន្លែង​កូន​លេង យក​កំណាត់​ទៅ​បិទ​កន្លែង​កែង​ ជើង​តុ ទូ ជាដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

25/06/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម