backup og meta

អាកាសធាតុប្រែប្រួល ម៉ាក់ប៉ាគួរដឹងវីធីការពារកូនពីជំងឺរលាកទងសួត

អាកាសធាតុប្រែប្រួល ម៉ាក់ប៉ាគួរដឹងវីធីការពារកូនពីជំងឺរលាកទងសួត

ជំងឺ​រលាក​ទង​សួត​ភាគ​ច្រើន​កើត​លើ​អា​អូន​អាយុ​ក្រោម ២ឆ្នាំ ហើយ​ច្រើន​តែ​កើត​នៅ​ក្នុង​អាកាសធាតុ​ត្រជាក់ៗ​ដូច​សព្វ​ថ្ងៃ​នេះ។ ជំងឺ​រលាកទងសួតនេះ អាច​វិវត្ត​ពី​ស្រាល​ទៅ​ធ្ងន់ធ្ងរ ជា​ហេតុ​ម៉ាក់ៗ​ប៉ា​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ចំពោះ​សុខភាព​កូន ពិសេស​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ក្នុង​រដូវ​នេះ។

ជំងឺ​រលាក​ទង​សួត​​បង្ក​ឡើង​ដោយ​ពពួក​វីរុស Respiratory syncytial virus និង​ខ្លះ​ទៀត​អាច​បង្ក​ឡើង​ដោយ​ពួក​មេរោគ Adenovirus ។ ករណី​ជំងឺ​នេះ​ភាគ​ច្រើន​មាន​សភាព​ស្រាល និង​អាច​ព្យាបាល​ជា​សះ​ស្បើយ​ធម្មតា​វិញ​ក្នុង​រយៈ​ពេល​ចាប់​ពី ២-៣សប្ដាហ៍ ប៉ុន្តែ​ក្មេង​ៗ​ខ្លះ​ក៏​អាច​វិវត្ត​ទៅ​ជា​ករណី​ធ្ងន់ធ្ងរ​ទាម​ទារ​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក៏​មាន។

ចុចទីនេះ ដឹងពីអត្ថន័យពណ៌ និងរូបរាងលាមកទារក

រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ទង​សួត​​លើ​កុមារ

ចំពោះ​រោគ​សញ្ញា​ដំបូង​នៃ​ជំងឺ​រលាក​ទង​សួត គឺ​ប្រហាក់​ប្រហែល​នឹង​ជំងឺ​ផ្ដាសាយ​ទូទៅ​ដែរ​ដូច​ជា ហៀរ​សម្បោរ និង​ក្អក។ ប៉ុន្តែ វា​ក៏​អាច​លេច​ចេញ​នៅ​សញ្ញា​បន្ទាប់​បន្សំ​ផ្សេងៗ​ទៀត​ដូច​ជា៖

  • ក្ដៅ​ខ្លួន
  • ក្អក​ស្ងួត (ក្អក​មិន​បាត់)
  • ពិបាក​ញ៉ាំ​អាហារ
  • ដង្ហក់
  • ឡើង​ស្វាយ (ក្នុង​ករណី​ធ្ងន់ធ្ងរ)។

ជំងឺ​រលាក​ទង​សួត​​លើ​កុមារ​នេះ មិន​មាន​វ៉ាក់សាំង​ចាក់​ការ​ពារ​សុខភាព​កូន​ពី​ជំងឺ​នេះ​នៅ​ឡើយ​ទេ។ ម៉្យាង​វិញ​ទៀត បើ​ម៉ាក់​ប៉ា​ឃើញ​កូន​មិន​ស្រួល​គួរ​យក​កូន​ទៅ​ពិនិត្យ​ជា​មួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​តាម ហើយ​បើ​អា​អូន​ឈឺ​ជំងឺ​រលាក​ទង​សួត​ គ្រូពេទ្យ​អាច​ផ្ដល់​ជា​ថ្នាំ​បញ្ចុះ​កម្ដៅ សេរ៉ូម​ប្រៃ ឬ​ថ្នាំ​ប្រឆាំង​វីរុស​ឲ្យ​អា​អូន​ញ៉ាំ។ បន្ថែម​ពី​នេះ យើង​ត្រូវ​ផ្ដល់​ទឹក​ឲ្យ​អា​អូន​ញ៉ាំ​ឲ្យ​ច្រើន ចៀសវាង​កូន​កើត​បញ្ហា​ខ្សោះ​ទឹក អំឡុង​ពេល​ឈឺ។

តិចនិក​បង្ការ​ជំងឺ​រលាក​ទង​សួត​​លើ​កុមារ

ម៉ាក់​ប៉ា​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​នេះ កុំ​ឲ្យ​កើត​ឡើង​លើ​អា​អូន​បាន​ដោយ​អនុវត្ត​តាម ៥ ​តិចនិក​ខាង​ក្រោម​នេះ​ដូច​ជា៖

  • លាង​សម្អាត​ដៃម៉ាក់ៗ និង​កូន​ឲ្យ​បាន​ស្អាត និង​ញឹក​ញាប់
  • ជូត​សម្អាត​របស់​របរ​កូន​លេង​ជា​ប្រចាំ (ចៀស​វាង​អា​អូន​យក​ទៅ​ដាក់​ក្នុង​មាត់ ឆ្លង​មេរោគ​ផ្ទុក​លើ​ប្រដាប់​លេង)
  • ឲ្យ​កូន​នៅ​ក្នុង​ផ្ទះ​រហូត​ទាល់​អា​អូន​ជា​សះ​ស្បើយ សឹម​ឲ្យ​ចេញ​លេង​ក្រៅ
  • កុំ​ឲ្យ​អ្នក​ឈឺ​ផ្ដាសាយ​នៅ​ក្បែរ​កូន​តូច (ពិសេស​ទារក​ទើប​កើត) និង​ចៀសវាង​ជក់​បារី​នៅ​ក្បែរ​កូន។

ជំងឺ​រលាក​ទង​សួត​តូច

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Bronchiolitis https://www.nhs.uk/conditions/bronchiolitis/

Bronchiolitis https://www.mayoclinic.org/diseases-conditions/bronchiolitis/symptoms-causes/syc-20351565

កំណែ​ប្រែបច្ចុប្បន្ន

23/09/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

Chronic bronchitis (ជំងឺរលាកទងសួតរ៉ាំរ៉ៃ)

វិធីការពារកូនតូចៗពីជំងឺរលាកទងសួត និងរលាកបំពង់ក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 23, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម