backup og meta

ប្រយ័ត្នប្រយែង កូនក្មេងកើតជំងឺផ្លូវដង្ហើមប្រភេទនេះធ្ងន់ធ្ងរហើយ

ជំងឺ​ផ្លូវ​ដង្ហើម​ដែល​ក្មេង​ជួប​ប្រទះ​ញឹក​ញាប់​ជាង​គេ មាន ជំងឺ​ផ្ដាសាយ រលាក​បំពង់ក រលាក​កូន​ទង​សួត រលាក​ទង​សួត និង​ជំងឺ​រលាក​សាច់​សួត។ ក្នុង​ចំណោម​ជំងឺ​ផ្លូវ​ដង្ហើម​ទាំង​នោះ ជំងឺ​រលាក​សាច់​សួត​ធ្ងន់ធ្ងរ​ជាង​គេ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ។

១- មូលហេតុ​បង្ក​ឲ្យ​កើត​ជំងឺ​រលាក​សាច់​សួត

ក្មេង​ដែល​មាន​ជំងឺ​រលាក​សាច់​សួត​បណ្ដាល​មក​ពី​ពពួក​បាក់តេរី និង​វីរុស ដែល​វា​ធ្វើ​ឲ្យ​រលាក​សាច់​សួត ធ្វើ​ឲ្យ​សួត​ឡើង​ហើម​ មាន​ស្លេស្ម ធ្វើ​ឲ្យ​បំពង់​ខ្យល់​ឆ្លង​កាត់ កាន់​តែ​រួម​តូច​ជាង​ធម្មតា ពិបាក​​ដក​ដង្ហើម។

២- រោគ​សញ្ញា​ជំងឺ​រលាក​សាច់​សួត

– ក្មេង​ក្តៅ​ខ្លួន​ខ្លាំង​លើសពី ៣៨ អង្សារសេ

– ក្អក

– ហត់ ដង្ហក់

– ពិបាក​ដក​ដង្ហើម

– ទ្រូង​ផឺតផត

– សន្លឹម​ខ្លាំង

– សំឡេង​សួត​ខុស​ប្រក្រតី លាន់​ឮ​ពី​ទ្រូង។

អត្ថបទពាក់ព័ន្ធ៖ 

ជំងឺរលាកសាច់សួត

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

08/08/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ម៉េចបានទារកខ្លះកើតមកផ្អៀងមុខមួយចំហៀង? ដោះស្រាយបែបណា?

ខ្យល់ពុលកើនឡើងទៀតហើយ អាចធ្វើឱ្យកុមារផ្តាសាយ និងឈឺបំពង់ក


ពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ · និពន្ធដោយ ដេត ធន្នី បាន​ធ្វើ​បច្ចុប្បន្នភាព 08/08/2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម