backup og meta

ក្មេងមានជំងឺផ្លូវដង្ហើមប្រភេទនេះ បណ្តោយទុកយូរកើតជាជំងឺប្រឹសបេះដូង

ក្មេងមានជំងឺផ្លូវដង្ហើមប្រភេទនេះ បណ្តោយទុកយូរកើតជាជំងឺប្រឹសបេះដូង

ជំងឺ​ប្រឹស​បេះដូង សំដៅ​លើ​ស្ថាន​ភាព​បេះ​ដូង​​មិន​ដំ​ណើរ​ការ​ទៅ​តាម​តួនាទី។ ជា​ធម្មតា​ប្រឹស​បេះ​ដូង​មាន​ទាំងអស់ ៤ មាន​តួនាទី​ដឹក​នាំ​ឈាម​ហូរ​ឲ្យ​ត្រូវ​ទិស​ដៅ។ អំឡុង​ពេល​បេះ​ដូង​លោត​ម្ដង ប្រឹស​បេះដូង​ក៏​បិទ ​និង​បើក​ម្ដង​ដូច​គ្នា ប៉ុន្តែ​ពេល​តួ​នា​ទី​ប្រឹស​មិន​ដំណើរ​ការ អាច​រំខាន​ដល់​លំ​ហូរ​ឈាម បណ្តាល​ឲ្យ​ទាំង​ស្ទះ​សរសៃ​អាក់​ទែការ៉ូទីត និង​អាច​កើត​ជំងឺ​ផ្សេងៗ​ទៀត ​ដូចជា ជំ​ងឺ​លើស​សម្ពាធឈាម​ និង​ខ្សោយ​បេះដូង​ជា​ដើម។

ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ​កាល់ម៉ែត លោក​វេជ្ជបណ្ឌិត សុខ ជួរ បានបញ្ជាក់ថា កូន​ក្មេង​បណ្តោយ​ឲ្យរលាក​បំពង់​ក​រ៉ាំរ៉ៃ ហើយ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ យូរៗ​​ទៅ​មេរោគ​ស្ត្រឹបតូកូស (Streptococcus) ដែល​ធ្វើ​ឲ្យ​រលាក​បំពង់ក វាយ​លុក​ទៅ​លើ​ប្រឹស​បេះដូង ធ្វើ​ឲ្យ​ប្រឹស​បេះដូង​ក្មេង​ឡើង​រឹង ក្រិន ហើយ​យូរៗ​ទៅ​អាច​ស្តែង​ចេញ​ជា​ជំងឺ​ត្បៀត​ប្រឹស​បេះដូង ដោយសារ​ប្រឹស​បេះដូង​ឡើង​រឹង បើក​អត់​បាន។

​ “ចំហ​ប្រឹស​បេះដូង​នេះ​ជា​ជំងឺ​ជួប​ច្រើន​នៅ​កម្ពុជា ក្មេង​កើត​ជំងឺ​រលាក​បំពង់ក​រ៉ាំរ៉ៃ ព្យាបាល​មិន​បាន​ត្រឹម​ត្រូវ ថ្ងៃ​ក្រោយ​ក្មេង​អាច​កើត​ជំងឺ​ប្រើស​បេះដូង”។  លោក​វេជ្ជបណ្ឌិត សុខ ជួរ រៀបរាប់។

ប្រធាន​សមាគម​គ្រូពេទ្យ​បេះដូង​កម្ពុជា​រូបនេះ​បាន​បន្ត​ថា កុមារ​ដែល​មាន​ជំងឺ​ប្រឹសបេះដូង មិន​អាច​លូត​លាស់​ដូច​កុមារ​ធម្មតា​នោះ​ទេ តែង​ឆាប់​ហត់ ឬ​ដង្ហក់ ពេល​ធ្វើ​សកម្មភាព​អ្វីមួយ មិន​ឡើង​ទម្ងន់ កម្ពស់​មិន​លូត​ជា​ដើម។ ម៉ាក់ប៉ា​ដែល​សង្កេត​ឃើញ​កូន​មាន​អាការៈ​ខាងលើ ត្រូវ​ឆាប់​នាំ​កូន​ទៅ​អេកូបេះដូង និង​ស្វែង​ការ​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

26/02/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 26, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម