ក្មេងជាច្រើនមានអាការៈវៀចកតាំងពីតូច ហើយដោយសារម៉ាក់ប៉ាមិនបានចាប់អារម្មណ៍ និងព្យាបាលទាន់ពេលវេលាទៀតនោះ ទើបបណ្ដាលឲ្យពួកគេមានបញ្ហាបែបនេះ។ អ្នកគ្រូឆ្មប សុំ សូរិយា បម្រើការងារនៅមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល បានឲ្យដឹងថា កូនវៀចក ពេលសង្កេតឃើញតាំងពីនៅជាទារក ត្រូវប្រញាប់យកទៅព្យាបាលឲ្យទាន់ពេលវេលា។
អ្នកគ្រូក៏បន្ថែមទៀតថា ក្នុងចំណោមភាពមិនប្រក្រតីទាំងឡាយ ទារកវៀចក គឺជាករណីឧស្សាហ៍ជួបប្រទះមួយ។ ចំពោះមូលហេតុវិញ វាពិបាកពន្យល់ឲ្យបានជាក់លាក់ណាស់ដឹងត្រឹមថា វាកើតឡើងដោយសារ
ជាទូទៅម៉ាក់ៗអាចមើលដឹងច្បាស់នៅពេលទារកអាយុចាប់ពី ១ ដល់ ៤ ខែ ប៉ុន្តែក្នុងករណីវៀចកខ្លាំង យើងអាចដឹងតាំងតែពីទារកទើបកើតមកភ្លាមម្ល៉េះ។ក្នុងករណីវៀចកតិចតួច ទារកអាចវិលទៅសភាពធម្មតាវិញ ក្នុងរយៈពេលខ្លី ដោយយើងត្រូវព្យាយាមដាក់កូនឲ្យដេកត្រង់ ក្បាលស្របនឹងដងខ្លួន ហើយបើពេលដេកកូនផ្អៀងក្បាលចេញ ត្រូវតំរែតម្រង់។ ប៉ុន្តែបើកូនវៀចកធ្ងន់ធ្ងរ ទារកត្រូវព្យាបាលដោយចលនារយៈពេលវែង ហើយបើមិនព្យាបាលទាន់ពេលវេលា ទៅថ្ងៃមុខពេលកូនធំទៅអាចមានរូបរាងមិនសមរម្យ និងខូចឆ្អឹងកងកទៀត ផង។
ដូចនេះហើយ ក្រោយសម្រាលកូនរួចភ្លាមយើងត្រូវមើលថែ និងតាមដានពីសភាពរបស់កូនជាប្រចាំ ដើម្បីការធំធាត់ប្រកបដោយសុភាពល្អ និងមានកាយសម្បទារឹងមាំ ហើយបើមានករណីសង្ស័យ ឬភាពមិនប្រក្រតីណាមួយ ត្រូវនាំកូនទៅជួបគ្រូពេទ្យជំនាញពិភាក្សា។