ក្មេងតូចៗ អាយុក្រោយ១ឆ្នាំ ឧស្សាហ៍រលាកគូទណាស់ ដែលនេះជាកង្វល់របស់ម៉ាក់ប៉ាគ្រប់រូប ព្រោះវាធ្វើស្បែកដ៏ខ្ចីរបស់កូនទៅជារោលឡើងក្រហម។ តើក្មេងតូចរលាកគូទបណ្តាលមកពីអ្វី? ហើយត្រូវធ្វើបែបណា?
១. មូលហេតុនាំឲ្យក្មេងតូចរលាកគូទ
មានមូលហេតុជាច្រើនបណ្តាលកូនក្មេងឧស្សាហ៍រលាកគូទ ដោយក្នុងនោះមានពាក់ព័ន្ធនឹងការអនាម័យផងដែរ។
– រាកញឹកញាប់
– លាងសម្អាតគូទកូនមិនបានស្អាតល្អ
– ផ្អាប់កន្ទបកូនទុកយូរពេក
– អាលែកហ្ស៊ីជាមួយកន្ទប ឬខោទឹកនោម
– ឆ្លងមេរោគផ្សិត បាក់តេរី ឬវីរុស។
២. ដំណោះស្រាយពេលក្មេងរលាកគូទ
– លាបក្រែមជុំវិញបរិវេណគូទកូន ក្រោយសម្អាតគូទ ឬងូតទឹករួច
– ឲ្យកូនញ៉ាំទឹកឲ្យច្រើន
– ឲ្យកូនតមអាហារដែលមានជាតិខ្លាញ់ ហឹរ ឬផ្អាប់
– ធ្វើអនាម័យរាងកាយ និងគូទកូនជាប់ជាប្រចាំ
– ជ្រើសរើសកន្ទប ឬខោទឹកនោម ដែលទន់ ហើយជក់ទឹក
– ត្រូវផ្លាស់ប្តូរកន្ទបកូនឲ្យញឹកញាប់។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]