បើពណ៌លាមកអាអូនជុះមកបែបនេះ កូនមានបញ្ហាសុខភាពហើយ
លាមកក្មេងជុះមកមានច្រើនសណ្ឋាន និងច្រើនពណ៌ ហើយពណ៌នីមួយៗក៏អាចបញ្ជាក់ពីបញ្ហាសុខភាពរបស់គេដែរ។ លោកស្រី គុជ ឆោមដាលីន វេជ្ជបណ្ឌិតឯកទេសរោគកុមារ ដែលធ្លាប់បម្រើការងារនៅមន្ទីរពេទ្យកុមារអង្គរ នឹងរៀបរាប់ពីពណ៌លាមកទារក និងសញ្ញាគួរឲ្យបារម្ភ។

លោកស្រីវេជ្ជបណ្ឌិតដែលបច្ចុប្បន្នបម្រើការងារនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរីរូបនេះ ថា លាមកក្មេងប្រែប្រួលពីក្មេងម្នាក់ទៅក្មេងម្នាក់ខុសៗគ្នា គឺមានពណ៌លឿង លឿងខ្ចី លឿងចាស់ ពណ៌ត្នោត ពណ៌បៃតងចាស់ ក្រហម ស ជាដើម ហើយម៉ាក់ប៉ាអាចសម្គាល់ថា កូនមានបញ្ហាសុខភាពទៅតាមពណ៌ និងសណ្ឋានរបស់លាមកបាន។
១- ពណ៌លាមកធម្មតា បញ្ជាក់ថាកូនមានសុខភាពល្អ
លាមកមានពណ៌លឿង លឿងខ្ចី លឿងចាស់ ពណ៌ត្នោត និងពណ៌បៃតងចាស់ (លាមកព្រៃ) បញ្ជាក់ថា ទារកមានសុខភាពល្អធម្មតា ម៉ាក់ប៉ាមិនចាំបាច់ព្រួយបារម្ភនោះទេ ហើយពណ៌ខុសគ្នានេះវាប្រែប្រួលទៅតាមរបបអាហារកូន។
២- លាមកពណ៌មិនធម្មតា បញ្ជាក់ថាកូនមានបញ្ហាសុខភាព
លាមកពណ៌ក្រហម (លាមកមានឈាម) លាមកពណ៌ខ្មៅ ហើយស្អុយខុសធម្មតា (មានឈាមហូរតាមប្រដាប់រំលាយអាហារ លាមកមានពណ៌ស (អាចស្ទះទឹកប្រមាត់ ឬអត់មានថង់ទឹកប្រមាត់)។ បើលាមកមានពណ៌ទាំង៣នេះ ម៉ាក់ប៉ាត្រូវប្រញាប់នាំកូនទៅជួបគ្រូពេទ្យ។
តារាងអត្ថន័យលាមករបស់កូនទៅតាមពណ៌ដែលគេបន្ទោរបង់
អត្ថបទពាក់ព័ន្ធ៖
លោកស្រីវេជ្ជបណ្ឌិតក៏បានបញ្ជាក់ថា ចំនួននៃការជុះរបស់ក្មេងខុសគ្នាពីក្មេងម្នាក់ទៅម្នាក់ ទោះក្មេងជុះច្រើនដង ឬតិចដងខុសធម្មតា តែមិនមានសញ្ញាអ្វីត្រូវបារម្ភទេនោះ មិនចោទជាបញ្ហាឡើយ។ រីឯសញ្ញាដែលត្រូវបារម្ភខ្លាចកូនរលាកពោះវៀន ឬស្ទះពោះវៀន គឺលាមកកូនជុះមករាវ មានឈាម មានលាយសំបោរ រួមនឹងអាការៈហើមពោះ ក្អួត ក្តៅខ្លួន ជាដើម។
រឿងដែលម៉ាក់ប៉ាគួរកត់ចំណាំនោះ គឺក្មេងបៅដោះម្តាយ ជុះញឹកញាប់ជាងក្មេងបៅទឹកដោះគោ ក្មេងនៅតូច ជុះច្រើនជាងក្មេងធំ។
គួរស្វែងយល់បន្ថែមពី