backup og meta

បើពណ៌លាមកអាអូនជុះមកបែបនេះ កូនមានបញ្ហាសុខភាពហើយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 11, 2022

    បើពណ៌លាមកអាអូនជុះមកបែបនេះ កូនមានបញ្ហាសុខភាពហើយ

    លាមក​ក្មេង​ជុះ​មក​មាន​ច្រើន​សណ្ឋាន និង​ច្រើន​ពណ៌ ហើយ​ពណ៌​នីមួយៗ​ក៏​អាច​បញ្ជាក់​ពី​បញ្ហា​​សុខភាព​របស់​គេ​ដែរ។ លោកស្រី គុជ ឆោមដាលីន វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ ដែល​ធ្លាប់​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ នឹង​រៀប​រាប់​ពី​ពណ៌​​លាមក​ទារក និង​សញ្ញា​គួ​រឲ្យ​បារម្ភ។

    លោកស្រី​វេជ្ជបណ្ឌិត​ដែល​បច្ចុប្បន្ន​បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី​រូបនេះ ថា លាមក​ក្មេង​ប្រែប្រួល​ពី​ក្មេង​ម្នាក់​ទៅ​ក្មេង​ម្នាក់​ខុសៗ​គ្នា គឺ​មានពណ៌​លឿង លឿងខ្ចី លឿងចាស់ ពណ៌ត្នោត ពណ៌​បៃតង​ចាស់ ក្រហម ស ជាដើម ហើយ​ម៉ាក់​ប៉ា​អាច​សម្គាល់​ថា កូន​មាន​បញ្ហា​សុខភាព​ទៅ​តាម​ពណ៌ និង​សណ្ឋាន​របស់​លាមក​បាន។

    ១- ពណ៌​លាមក​ធម្មតា បញ្ជាក់​ថា​កូន​មាន​សុខភាព​ល្អ

    លាមក​មាន​ពណ៌​លឿង លឿង​ខ្ចី លឿង​ចាស់ ពណ៌​ត្នោត និង​ពណ៌​បៃតង​ចាស់ (លាមកព្រៃ) បញ្ជាក់​ថា ទារក​មាន​សុខភាព​ល្អ​ធម្មតា ម៉ាក់ប៉ា​មិន​ចាំបាច់​ព្រួយ​បារម្ភ​នោះ​ទេ ហើយ​ពណ៌​ខុស​គ្នា​នេះ​វា​ប្រែប្រួល​ទៅ​តាម​របប​អាហារ​កូន។

    ២- លាមក​ពណ៌​មិន​ធម្មតា បញ្ជាក់​ថា​កូន​​មាន​បញ្ហា​សុខភាព

    លាមក​ពណ៌​ក្រហម (លាមក​មាន​ឈាម) លាមក​ពណ៌​ខ្មៅ ហើយ​ស្អុយ​ខុស​ធម្មតា (មាន​ឈាម​ហូរ​តាម​ប្រដាប់​រំលាយ​អាហារ លាមក​មាន​ពណ៌ស (អាច​ស្ទះ​ទឹក​ប្រមាត់ ឬ​អត់​មាន​ថង់​ទឹក​ប្រមាត់)។ បើ​លាមក​មាន​ពណ៌​ទាំង​៣​នេះ ម៉ាក់ប៉ា​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ។

    លោកស្រី​វេជ្ជបណ្ឌិត​ក៏​បាន​បញ្ជាក់​ថា ចំនួន​នៃ​ការ​ជុះ​របស់​ក្មេង​ខុស​គ្នា​ពី​ក្មេង​ម្នាក់​ទៅ​ម្នាក់ ទោះ​ក្មេង​ជុះ​ច្រើន​ដង ឬ​តិច​ដង​ខុស​ធម្មតា តែ​មិន​មាន​សញ្ញា​អ្វី​ត្រូវ​បារម្ភ​ទេ​នោះ មិន​ចោទ​ជា​បញ្ហា​ឡើយ។ រីឯ​សញ្ញា​ដែល​ត្រូវ​បារម្ភ​ខ្លាច​កូន​រលាក​ពោះវៀន ឬ​ស្ទះ​ពោះវៀន គឺ​លាមក​កូន​ជុះ​​មក​រាវ មាន​ឈាម មាន​លាយ​សំបោរ រួម​នឹង​អាការៈ​ហើម​ពោះ ក្អួត ក្តៅខ្លួន ជាដើម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 11, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម