backup og meta

ក្មេងៗបានចាក់វ៉ាក់សាំងផ្ដាសាយ អាចគេចផុតពីវីរុសកូរ៉ូណាថ្មីទេ?

ក្មេងៗបានចាក់វ៉ាក់សាំងផ្ដាសាយ អាចគេចផុតពីវីរុសកូរ៉ូណាថ្មីទេ?

ខណៈ​វីរុស​កូរ៉ូណា​ថ្មី និង​វីរុស influenza (វីរុសផ្ដាសាយធំ) គឺ​ស្ថិត​ក្នុង​អម្បូរតែ​មួយ ទើប​មាន​មតិ​ជាច្រើន​ចោទសួរ​ថា បើ​កូន​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ តើ​អាច​ការពារ​បាន​ទាំង​កូរ៉ូណា​ថ្មី​បាន​ដែរ​ឬ​ទេ?

វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ បាន​ឲ្យ​ដឹង​ថា ក្មេង​ដែល​ចាក់​វ៉ាក់សាំង​ការពារ​ផ្ដាសាយ​មាន​អត្រា​ឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ទាប​ជាង​ក្មេង​ដែល​មិន​បាន​ចាក់។ ព្រោះ​វ៉ាក់សាំង​នេះ​អាច​ការពារ​ក្មេង​ពី​ជំងឺ​ផ្ដាសាយ​ធំ ហើយ​វា​ក៏​ជា​កត្តា​ធ្វើឲ្យ​កូន​មិន​ងាយ​ឆ្លង​វីរុស​កូរ៉ូណា​ផង​ដែរ។ មួយ​វិញ​ទៀត ប្រសិនបើ​ឆ្លង​ហើយ វា​ជួយ​បន្ថយ​ប៉ូតង់ស្យែ (អំណាច) ​នៃ​វីរុស​កូរ៉ូណា​នេះ​ផង​ដែរ ដូចនេះ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​ពិត​ជា​ល្អ​ចំពោះ​ក្មេង​តូច​ៗ។

វីរុសកូរ៉ូណា

ប៉ុន្តែ​បើ​ថា ចាក់​វ៉ាក់សាំង​ការពារ​ផ្ដាសាយ អាច​ការពារ​ទាំង​វីរុស​កូរ៉ូណា​ថ្មី គឺ​មិន​អាច​ទេ ហើយ​វ៉ាក់សាំង​នេះ​ការពារ​បាន​តែ​ផ្ដាសាយ​ធំ​ប៉ុណ្ណោះ។ ប្រជាជន​យើង​អាច​នៅ​មាន​ការ​ភាន់ច្រឡំ​ថា ផ្ដាសាយ​មាន​តែ​មួយ​ប្រភេទ តែ​តាម​ពិត​វា​មាន​ច្រើន​ប្រភេទ​ខ្លាំង​ណាស់ ដូចនេះ​ចាក់​តែ​មួយ​មុខ​មិន​អាច​ការពារ​ផ្ដាសាយ​គ្រប់​ប្រភេទ​ឡើយ។

លោក​បញ្ជាក់​ទៀត​ថា វីរុស​កូរ៉ូណា​ថ្មី​មិន​ទាន់​មាន​វ៉ាក់សាំង និង​មាន​ថ្នាំ​ព្យាបាល​នៅ​ឡើយ​ទេ ដូចនេះ​ហើយ​យើង​ត្រូវ​ប្រកាន់​ខ្ជាប់​អនាម័យ​ ដោយ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​ទឹកស្អាត​ឲ្យ​បាន​ញឹក​ញាប់ ពេល​មាន​ជំងឺ​ត្រូវ​ពាក់​ម៉ាស់ ដើម្បី​​ការពារ​​ពី​​ជំងឺ​​ទាំង​​ពួង។ ចំណែក​ការ​ចាក់វ៉ាក់សាំង​ការពារ​ផ្ដាសាយ​វិញ មាន​ប្រសិទ្ធិភាព ១ ឆ្នាំ​ប៉ុណ្ណោះ ដល់កំណត់​ត្រូវ​ចាក់​បន្ត​ទៀត។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

25/03/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Mar 25, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម