backup og meta

សម្រាយចម្ងល់ខ្លះៗពាក់ព័ន្ធនឹងជំងឺរលាកខួរក្បាលជេអ៊ី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 28, 2020

    សម្រាយចម្ងល់ខ្លះៗពាក់ព័ន្ធនឹងជំងឺរលាកខួរក្បាលជេអ៊ី

    ជំងឺ​មួយ កាល​ណា​ប៉ះពាល់​ដល់​ខួរ​ក្បាល​ហើយ វា​អាច​បង្ក​ផល​ពិបាក​​សុខភាព​ច្រើន ឬ​អាច​ប៉ះពាល់​ដល់​ជីវិត​របស់​អ្នក​ជំងឺ​តែ​ម្ដង។ ជំងឺ​ខួរក្បាល​មួយ​ប្រភេទ​កើត​ឡើង​លើ​អា​អូន​តូចៗ ហើយ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត​ក្មេង នោះ​គឺ​ជំងឺ​រលាក​ខួរក្បាល ជេអ៊ី។

    លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ ឲ្យ​ដឹង​ថា ជំងឺ​រលាក​ខួរក្បាល ជេអ៊ី ជា​ការ​ប៉ះពាល់​ដល់​ខួរក្បាល​ដែល​អាច​ឲ្យ​កុមារ​ពិការ​អវៈយវៈ បញ្ញា ស្មារតី ឬ​ស្លាប់​បាន។ ស្រប​គ្នា​នេះ​ដែរ លោក​ស្រី​បាន​ស្រាយ​ចម្ងល់​មួយ​ចំនួន​អំពី​ជំងឺ​រលាក​ខួរក្បាល​ជេអ៊ី នៅ​លើ​ក្មេង​ៗ។

    ១. តើ​ជំងឺ​រលាក​ខួរក្បាល​ជេអ៊ី​ឆ្លង​តាម​របៀប​ណា?  ជំងឺ​រលាក​ខួរក្បាល​ជេអ៊ី ចម្លង​ដោយ​មូស​គុយ​ឡិច ពី​សត្វ​ស្លាប​ទឹក ឬ​សត្វ​ជ្រូក​មក​មនុស្ស។

    ២. តើ​ជំងឺ​រលាក​ខួរក្បាល​ជេអ៊ី​មាន​អាការៈ​យ៉ាង​ម៉េច​ខ្លះ?  អ្នក​កើត​ជំងឺ​រលាក​ខួរក្បាល​ជេអ៊ី មាន​អាការៈ​ដូច​ជា៖

    • គ្រុន​ក្ដៅ​ខ្លាំង
    • ឈឺ​ក្បាល
    • ក្អួត
    • រឹង​ក
    • ប្រកាច់
    • សន្លឹម វង្វេង​ស្មារតី
    • សន្លប់។ល។

    ៣. តើ​ជំងឺ​រលាក​ខួរក្បាល​ជេអ៊ី ផ្ដល់​ផល​វិបាក​អ្វីខ្លះ?  បើ​ឈឺ​ជំងឺ​នេះ វា​ផ្ដល់​ផល​វិបាក​ច្រើន រហូត​ធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នក​ជំងឺ​ដូចជា៖

  • ពិការភាព (ទន់ដៃ-ជើង គរ ថ្លង់)
  • ជំងឺអេពីឡិបសុី ឬឆ្កួតជ្រូក
  • បញ្ញា​ស្មារតី​យឺត
  • ស្លាប់ (១០-២៥%)
  • ៤.ក្រោយ​កើត​ជំងឺ​រលាក​ខួរក្បាល​ជេអ៊ី អាច​ព្យាបាល​វា​បាន​ដោយ​វិធី​ណា? ចំពោះ​ជំងឺ​នេះ នៅ​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​នៅ​ឡើយ​ទេ។

    វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង​រូប​នេះ​បញ្ជាក់​ថា ទោះ​ជំងឺ​រលាក​ខួរក្បាល​ជេអ៊ី​នេះ មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​បាន ប៉ុន្តែ​ជំងឺ​អាច​ការពារ​បាន​ដោយ​ការពារ​ខ្លួន​មិន​ឲ្យ​មូស​ខាំ បូក​រួម​នឹង​ការ​ចាក់​វ៉ាក់សាំង​ជេអ៊ី។ សម្រាប់​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ខួរក្បាល​ជេអ៊ី​នេះ អា​អូន​មាន​អាយុ​ចាប់​៩​ខែ​ឡើង អាច​ចាក់​ការពារ​ខ្លួន​បាន​ហើយ។

    គ្រុនក្ដៅ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 28, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម