backup og meta

ប៉ា​ម៉ាក់​​គួរ​ដឹង! កូនពេញ​វ័យ​លឿន​ពេក ​អាច​ប្រឈម​បញ្ហា​ទាំងនេះ

ប៉ា​ម៉ាក់​​គួរ​ដឹង! កូនពេញ​វ័យ​លឿន​ពេក ​អាច​ប្រឈម​បញ្ហា​ទាំងនេះ

មាន​ប៉ាម៉ាក់​ជាច្រើន​តែង​ឆ្ងល់​ថា​ម៉េច​​​សម័យ​​​នេះ​ក្មេង​​ៗឆាប់​ពេញ​​​វ័យ​ខុស​ពី​ធម្មតា ពេញ​វ័យ​នៅ​អាយុ​ចន្លោះ​ ៨ ឬ ៩ឆ្នាំ ដែល​កាល​ពីមុន ក្មេងស្រីពេញ​វ័យ​អាយុ​ចាប់​ពី ១១-១២ ឆ្នាំ ដោយ​អង្កេត​លើ​ការ​ប្រែប្រួល​ចុង​សុដន់។ រាងកាយ​ប្រែប្រួល​លឿន ហើយ​ឆាប់​វិវត្ត​ទៅ​​ពេញ​​​វ័យ​​​បែប​នេះ អាច​ឲ្យ​កូន (ទាំងប្រុស​ទាំងស្រី) ត្រៀម​ខ្លួន​អត់​ទាន់​រួចរាល់។ ដូច្នេះ​កូនៗអាច​មាន​បញ្ហា​មួយ​ចំនួន ក្នុង​ការ​ត្រៀម​ខ្លួន​ទទួល​ការ​ប្រែប្រួល​ទាំង​នោះ។ តើ​មាន​ផល​ពិបាក​អី​ខ្លះ? ហើយ​មាន​វិធី​អ្វីជួយ​កូន​ខ្លះ?

១- មូលហេតុពេញវ័យលឿន

ពី​មុនការ​​​លូត​​​លាស់​​ផ្នែក​សុដន់​​​ក្មេង​​​ស្រី ជា​​​ទូទៅ​​​​​​ចាប់​​​ផ្តើម​​​អំឡុង​អាយុ​​​ ១១​​​ឆ្នាំ ប៉ុន្តែ​បច្ចុប្បន្ន​​ចាប់​​​ផ្តើម​​​តាំង​​​ពី​​​អាយុ​​​៧​​​ឆ្នាំ។ ក្មេង​​​ស្រី​​​​​​ខ្លះ​​​ទៀត​​​ចាប់​​​ផ្តើម​​​លូត​​​លាស់​​​តាំង​​​ពី​​​អាយុ​​​​​​​​​ ៣​​​ឆ្នាំ​ក៏​មាន។ ត្រង់​ចំណុច​នេះ អាច​ថា​ចំណែក ឬ​ខុស​ប្រក្រតី​ក៏​បាន។ មានការ​​​បារម្ភ​​​ថា ករណី​ឆាប់​​​ពេញ​​​វ័យ​​​បែប​​​នេះ អាច​​​បង្ក​​​​​​ហានិភ័យ​​​ក្នុង​​​ការ​​​កើត​​​ជំងឺ​​​មហារីក​​​កាន់​​​តែ​​​ខ្ពស់ ខណៈ​មក​ទល់​ពេល​នេះ​បញ្ហា​នៅតែ​​មិន​​​ទាន់​​​មាន​​​ដំណោះ​​​ស្រាយ​​ ទោះ​​​ជា​​​វា​​​កើត​​​ឡើង​រាប់​សិប​ឆ្នាំ​ហើយ​ក្តី។

-ជំងឺធាត់លើក្មេងស្រី៖ អាច​ជា​កត្តា​ប្រឈមធំ​បំផុត​នាំ​ឲ្យ​ក្មេងៗ​​​ឆាប់​​​ពេញ​វ័យ​ខុស​​​ធម្មតា​​ ព្រោះជាង​​​៣០​​​ឆ្នាំ​​​មក​​​នេះ អត្រា​នៃការ​កើត​​​ជំងឺ​ធាត់​លើ​កុមារ​កើន​ឡើង​ទ្វេ​ដង។ នៅ​​ឆ្នាំ​​​១៩៨០ ក្នុង​​​ចំណោម​​​ក្មេង​មាន​អាយុ​ចន្លោះ ៦-១១ ឆ្នាំ មាន​​​តែ​ ៧​​​% ប៉ុណ្ណោះ​​មាន​​​ជំងឺ​​​ធាត់ ប៉ុន្តែ​គិត​ត្រឹម​ឆ្នាំ ២០១២​ ជំងឺ​ធាត់​លើ​ក្មេង​ស្រី​កើន​ដល់​១៨%។  យ៉ាង​ណា​ការ​​​សិក្សា​​​ចុង​​​ក្រោយ​រក​​​ឃើញ​​​ថា​​​ជំងឺ​​​ធាត់​​​នេះ​​​មិន​​​មែន​​​ជា​​​មូល​​​ហេតុ​​​បង្ក​​​ឲ្យ​ក្មេង​ឆាប់ពេញ​វ័យ​នោះ​​​ទេ​​​ ករណី​រង​​​នូវ​​​សម្ពាធ​​​គ្រួសារ ក៏​​​ដូច​​​ជា​​​សារធាតុ​​​គីមី​​​ក្នុង​​​មជ្ឈដ្ឋាន​រស់​​​នៅ​​​ប្រចាំ​​​ថ្ងៃ ត្រូវគេ​​​គិត​​​ថា​​​ជា​​​កត្តា​​​បង្ក​​​ឲ្យ​មាន​ករណី​នេះ​ ​​​ប៉ុន្តែ​​​គ្មាន​ការ​អះអាង ច្បាស់​លាស់​ណា​មួយ​បញ្ជាក់​នៅ​ឡើយ។

-ករណីក្មេងប្រុស៖ ករណីឆាប់ពេញវ័យលើក្មេងប្រុស នៅ​​​មាន​​​តិច​​​ជាង​​​ក្មេង​​​ស្រី ក៏​​​ប៉ុន្តែ​​​ការ​​​សិក្សា​​​មួយ​ធ្វើឡើង​​​ក្នុង​​​ឆ្នាំ​​​ ២០១២ ​​បង្ហាញ​​​ថា​​​ពួក​​​គេ​​​ក៏​​​អាច​​​ប្រឈម​​​នឹង​​​ការ​​​ឆាប់​​​ពេញ​​​វ័យ​​​លឿន​​​ជាងមនុស្ស​ជំនាន់​​​​មុន​​ពី​​ ៦​​​ខែ-​​​២​​​ ឆ្នាំ ​​​​​ដែរ។

ក្មេងៗឆាប់​​​ពេញ​​​វ័យ​​​ទាំង​​​នេះ ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ច្រើន​​​ពីប៉ាម៉ាក់ ក៏​​​ដូច​​​ជា​​​មជ្ឈដ្ឋាន​អប់រំ ជាពិសេស​ផ្នែក​​សតិ​អារម្មណ៍។ ឆាប់​​​ពេញ​​​វ័យ​​​ខុស​​​​​​ធម្មតា ធ្វើ​​​ឲ្យ​​​អត្រា​​​កើត​​​​​​ជំងឺ​​​បាក់​​​ទឹក​​​ចិត្ត​​​កើន​​​ឡើង ងាយ​លង់​ខ្លួន​ក្នុង​ការ​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ញៀន​​​ជាង​​​ក្មេង​​​ដទៃ ក៏​​​ដូច​​​ជា​​​ងាយ​​​នឹង​​​ចាប់​​​ផ្តើម​​​រួម​​​ភេទ​​​ផង​​​ដែរ។

កូនពេញវ័យ

២- កត្តាកំពុងប្រឈមក្មេងៗឆាប់ពេញវ័យ

ក្មេង​ៗ​ឆាប់​​​ពេញ​​​វ័យ​​​ ត្រូវ​​​ឆ្លង​​​កាត់​​​បម្រែបម្រួល​​​ជា​​​ច្រើន​ត្រឹម​រយៈ​​​ពេល​​​​​​ខ្លី។ កំឡុង​​​ពេល​​​​​​ចាប់​​​ផ្តើម​​​ពេញ​​​វ័យ ខួរ​​​ក្បាល​​​​​​ពោរពេញ​​​ទៅ​​​ដោយ​​​បម្រែបម្រួល​​​អ័រម៉ូន ​ធ្វើ​​​ឲ្យក្មេងៗ​មាន​អារម្មណ៍​ខ្លាំង​ចំពោះ​​អ្វី​​​អ្នក​​​ដទៃ​​​និយាយ​​​ពី​ខ្លួន ជា​​​ពិសេស​​​​នៅ​​​ពេល​​​​មាន​នរណា​ម្នាក់​ពោល​ពាក្យ​​​សរសើរ​​​តែ​​​ម្តង។

ក្មេង​​​ស្រី​​​ឆាប់​​​ពេញ​​​វ័យ​​​ជា​​​ច្រើន មាន​​​អារម្មណ៍​​​ជ្រួល​​​ច្របល់ ​បាក់​​​ទឹក​​​ចិត្ត​​​នៅ​​​ពេល​​​រូប​​​រាង​​​ខាង​​​ក្រៅ​ប្រែប្រួល​​​ខុស​​​ពី​​​ក្មេង​​​ស្រី​​​ដទៃ ខ្លះ​​​ទៀតថែម​​​ទាំង​​​ធ្លាប់​​​ឆ្លង​​​កាត់​​​ការ​​​មាក់​​​ងាយ​​​ពី​​​ក្មេង​​​ដទៃ​ក៏​មាន។

ខួរ​ក្បាល​​​អាច​រង​​​សម្ពាធ​ធ្ងន់ នៅ​​​ពេល​ជួប​​​ប្រទះ​​​នឹង​​​រឿង​​​បែប​​​នេះ នាំឲ្យ​​​ក្មេង​​​កាន់​​​តែ​​​មាន​​​ភាព​​​តានតឹង​​​ ​ងាយ​​​​ជក់​​​បារី  ​​​ប្រើ​ប្រាស់​​​សារ​ធាតុ​​​​​​ញៀន​ផ្សេងៗ ហើយ​​​ក៏​​​ប្រឈម​​​នឹង​​​ការ​​​មាន​​​ជំងឺ​​​ទាក់​​​ទង​រឿង​​​ការ​​​បរិភោគ​​​ផង​​​ដែរ។ បញ្ហា​​​ទាំង​​​នេះ ជួន​​​កាល​​​មិន​​​ត្រឹម​​​តែ​​​ប៉ះពាល់​​​យុវភាព​​​របស់​​​ក្មេង​ប៉ុណ្ណោះ​ទេ ​​​អាច​​​បន្ត​​​ប៉ះពាល់​​​រហូត​​​ដល់​​​ពេល​​​គេ​​​ក្លាយ​​​ជា​​​មនុស្ស​​​ពេញ​​​វ័យ​ទៀ​ផង។ គ្រឿង​​​ញៀន និង​​ជំងឺ​​​បាក់​​​ទឹក​​​ចិត្ត​​​នៅ​​​វ័យ​​​ក្មេង​​​ពេក ​​​ងាយ​​​​​​នឹង​​​កើត​​​ឡើង​​​ម្តង​​​ទៀត​​​​​ពេល​​​ធំ​​​ពេញ​​​វ័យ​​​។ លើស​​​ពី​​​នេះ​​​ ក្មេង​​​ដែល​​​​​​ឆាប់​​​ពេញ​​​វ័យ​​​ប្រឈម​​​នឹង​​​ការ​​​កើត​​​ជំងឺ​​​ផ្សេង​​​ៗ​​​ជាង​​​ក្មេង​​​ធម្មតា​​​នៅ​​​ពេល​​​ដែល​​​គេ​​​ពេញ​​​វ័យ​​​ ដូច​​​ជា​​​ជំងឺ​​​លើស​​​សម្ពាធ​​​ឈាម និង​​​ជំងឺ​​​បេះដូង។

៣- ប៉ាម៉ាក់អាចជួយកូនៗបែបណា?

ទោះ​ជា​មូល​ហតុ​នាំ​ឲ្យ​ក្មេង​ឆាប់​ពេញ​វ័យ​មិន​ទាន់​រក​ឃើញ​ក៏​ពិត​មែន ប៉ុន្តែ​នៅ​មាន​វិធី​សាស្ត្រ​ជា​ច្រើន​ដើម្បី​ជួយកូនៗ ហើយប៉ាម៉ាក់ គឺ​មនុស្ស​សំខាន់​បំផុត​អាច​ជួយ​ក្មេងៗ​បាន តាម​រយៈ​អប់​​​រំ​​​កូនៗ ​​​ជួយ​​​កូនៗ​​​ឆ្លង​​​កាត់​​​ការ​​​ផ្លាស់​​​ប្តូរ​ដ៏​​​លំបាក​​​នេះ។ ទោះ​​​បី​​​ជា​​​គ្មាន​​​វិធី​​​ព្យាបាល​​​ណាមួយ​​​សម្រាប់​​​ការ​ឆាប់​​​ពេញ​​​វ័យ​នេះ ប៉ុន្តែ​ប៉ាម៉ាក់​​​អាច​​​ផ្តល់​ជំនួយ​​​តាម​រយៈ៖

អប់​​​រំពី​​​បម្រែបម្រួល​​​រាងកាយ​​​ទាំង​​​អស់​​​នោះ​​​ ​​មុន​​​ពេល​​​កូន​​ចាប់​​​ផ្តើម​​​ពេញ​​​វ័យ ជា​ការ​​​ត្រៀម​​​ខ្លួន​​​ទុក​​​មុន ជួយ​កូន​ឲ្យ​ដឹង​​​បម្រែបម្រួល​​​ទាំង​​​អស់​​​នោះ​​​ជា​​​រឿង​​​ធម្មតា មិន​​​ថា​​​គេ​​​ពេញ​​​វ័យ​​​នៅ​​​អាយុ​​​៨ ឬ​​​ក៏​​​១៣​​​ឆ្នាំ​​​នោះ​​​ទេ។

ផ្តល់​​​ព័ត៌មាន​​​សម្រាប់​កូន​​​​​ស្រី​​​ឲ្យ​​​បាន​​​គ្រប់​​​ជ្រុង​​​ជ្រោយ៖  ​​​យើង​ត្រូវ​ចាំ​​​ថា​​​ការ​​​ពេញ​​​វ័យ​​​មិន​​​មែន​​​មាន​​​តែ​​​ការ​​​មក​​​រដូវ​​​នោះទេ ក្មេង​​​ស្រី​​​ទាំង​​​អស់​​​គួរ​​​តែ​​​ទទួល​​​​​​បាន​​​ការ​​​អប់រំ​​​ពី​បម្រែបម្រួល​​​ពេល​​​ពេញ​​​វ័យ​​​​​​ទាំង​​​អស់​​អាច​​​មាន​​​រយៈ​ពេល​​​​​​ពេល​​​ដល់​​​ទៅ​​​១០​​​ឆ្នាំ។

ពន្យល់ពីអនាម័យ៖ ម៉ាក់ម៉ាក់​ត្រូវ​ពន្យល់ និង​​​បង្រៀន​​​កូន​​​ប្រើប្រាស់​​​សំឡី​​​អនាម័យ ក៏​​​ដូច​​​ជា​​​អនាម័យ​​​ផ្លូវ​​​ភេទ​​​ផ្សេងៗ។

– គាំទ្រ​​​កម្ម​​​វិធី​​​សិក្សា​​​​​​​​​បញ្ចូល​​​ការ​​​អប់​​​រំ​​​សុខភេទ​​​​​​ផ្លូវ​​​ភេទ ចាប់​​​ពី​​​​​​កម្ម​​​វិធី​​​សិក្សា​​​ថ្នាក់មតេ្តយ្យ។

សមាជិក​​​ប្រុស​​​ក្នុង​​​គ្រួសារ ដូច​​​ជា ប៉ានិង​​​បង​​​ប្អូន​​​ប្រុស ក៏​​​គួរ​​​តែ​​​ដឹង​​​អំពី​​​ការ​​​មក​​​រដូវ​​​របស់​​​ស្ត្រី​​​ផង​​​ដែរ។ គប្បី​​​អប់​​​រំ​​​ ក៏​​​ដូច​​​ជា​ស្នើ​​​សុំ​​​ពួក​​​គេ មិន​​​ឲ្យ​​​និយាយ​​​ចំអន់​​​​​​ក្មេង​​​ស្រី​​​លេង​​​អំពី​​​បញ្ហា​​​នេះ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Should we be worried about early puberty? https://www.theguardian.com/lifeandstyle/2010/oct/19/worried-about-early-puberty. Accessed Mar 18, 2017.

Precocious puberty: a parent’s perspective. http://adc.bmj.com/content/86/5/320.full. Accessed Mar 18, 2017.

Early Puberty: Causes and Effects. https://www.scientificamerican.com/article/early-puberty-causes-and-effects/. Accessed Mar 18, 2017.

Early Onset Puberty: What Parents Need to Know. http://www.saleemanoon.com/media/tv/early-onset-puberty-what-parents-need-to-know/. Accessed Mar 18, 2017.

PUBERTY COMES EARLIER AND EARLIER FOR GIRLS. http://www.newsweek.com/2015/02/06/puberty-comes-earlier-and-earlier-girls-301920.html. Accessed Mar 18, 2017.

កំណែ​ប្រែបច្ចុប្បន្ន

12/01/2021

អត្ថបទ​ដោយ Sao Solynet

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ទោះមិនប្រើដៃប្រើជើង ឬរំពាត់ ក៏អាចចិញ្ចឹមកូនឲ្យមានចរិតល្អបាន ជាមួយតិចនិកនេះ

ចិញ្ចឹមកូនឲ្យលូតលាស់បានល្អ និងមានអនាគតភ្លឺស្វាងគួររៀប ៤ ចំណុច


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ Jan 12, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម