backup og meta

ក្មេងមានបញ្ហាផ្នែក​ភាសា និង​ការ​និយាយ ដោយសារមូលហេតុអ្វី?

ក្មេងមានបញ្ហាផ្នែក​ភាសា និង​ការ​និយាយ ដោយសារមូលហេតុអ្វី?

មានក្មេងជាច្រើន ពេល​ឈាន​ដល់​វ័យ​អភិវឌ្ឍផ្នែក​ភាសា និង​ការ​និយាយ បែរ​ជាជួប​បញ្ហា​បញ្ចេញ​សម្លេង​មិនច្បាស់ ឬ​ពិបាកនិយាយ ស្តាប់​គ្នា​មិន​បាន ដូច​កូន​គេ ច្បាស់​ជា​ធ្វើ​ឲ្យ​ម៉ាក់ៗ ខកចិត្ត បារម្ភ​ខ្លាំង​មិន​ខាន។ បញ្ហា​នេះ ត្រូវ​ចាត់​ទុក​ជា​វិបត្តិ​ផ្នែក​ភាសា និង​ការ​និយាយ​របស់​ក្មេង ភាសា​បច្ចេកទេស​ហៅថា ASHA ខណៈ​មូលហេតុ​អាច​មាន​រៀប​រាប់​ក្នុង​អត្ថបទ​ខាង​ក្រោម។

១- អ្វីជា​វិបត្តិការនិយាយ?

ពេល​ក្មេង​​មិន​បាន​បញ្ចេញ​សំឡេង​ ពាក្យ​សម្តី​ធម្មតា​ ឬ​មាន​បញ្ហា​ជា​មួយ​សំឡេង​ ក្មេង​អាច​ទំនងនឹង​មាន​វិបត្តិ​មិន​ប្រក្រតីផ្នែក​ភាសា និង​ការនិយាយ ​មានដូចជា​៖​

– លំបាក​បំ​ប្លែង​សារ​ពី​ខួរ​ក្បាល​ទៅ​ជា​សំដី​ពេល​នៅ​ក្មេង

– ​សម្តី​យឺតៗ ​​ឡុលៗ​

– វិបត្តិ​ខុសប្រក្រតី មុខ​ងារ​សាច់​ដុំ​មាត់​ និង​មុខ​

– វិបត្តិ​មិន​ប្រក្រតីរបស់សំឡេង​ពាក្យ​សំដី (ដំណើរ​ការ​បញ្ចេញ​សំឡេង​ច្បាស់​ និង​សូរ)​

– និយាយ​ត្រដឹក (និយាយជាប់ៗ មិនច្បាស់)​

– សំឡេង​មិន​ប្រក្រតី​

ហេតុផល​នៃ​មូលហេតុ​វិបត្តិ​មិនប្រក្រតី​ខាងលើគឺ​ដោយសារ៖

– ផល​លំបាក​​បំ​ប្លែង​សារ​ពី​ខួរ​ក្បាល​ទៅ​ជា​សំដី​ពេល​នៅ​ក្មេង៖ ជា​មួយ​នឹងការ​លំបាកបំ​ប្លែង​សារ​ពី​ខួរ​ក្បាល​ទៅ​ជា​សំដីពេល​នៅ​ក្មេង​​ កូនយើង​ប្រហែល​មិន​អាច​បង្កើត​សំឡេង​ ព្យាង្គ​ និង​ពាក្យ ​បាន​ត្រឹម​ត្រូវ​ និង​ស្ទាត់​នោះ​ឡើយ​។ ហេតុ​ផល​នៅ​ពី​ក្រោយ​បញ្ហា​នេះ ​គឺ​ថា​ខួរ​ក្បាល​កូនយើង ​មិន​បាន​បង្កើត​នូវ​ការ​សម្រប​សម្រួល​ផ្នែក​រាង​កាយ ​ដែល​ត្រូវ​ការ​ចាំ​បាច់​សម្រាប់​ការ​និយាយ​នោះ​ឡើយ​។ ក្មេង​​ដឹង​អ្វីពួក​គេ​ចង់​និយាយ​ តែ​មិន​អាច​ប្រើ​ប្រាស់​សាច់​ដុំ​ត្រឹម​ត្រូវ ​ដើម្បី​នាំ​យក​បង្កើត​ពាក្យ​សំដី​នេះ​បាន​។

ទារកអស់កម្លាំង២

– សំដីយឺតៗ ឡុលៗ៖

សម្តី​យឺត​មិន​ច្បាស់ ​គឺ​ជា​បញ្ហា​ក្នុង​ការ​និយាយ​​ទាក់​ទង​ផ្នែក​​ចលករ​។ ជាមួយ​នឹង​សម្តី​យឺត​ៗ ឡុលៗ​​ មាន​ការ​ថម​ថយ​ចុះ​ខ្សោយ​នៅ​ក្នុង​ចលនា​​បបូរ​មាត់​ អណ្តាត​ និង​ផ្នត់​ខ្សែ​សំឡេង​ រួម​ទាំង​សន្ទះ​ទ្រូង​ ដែលសុទ្ធ​តែ​​ចូល​រួម​ចំណែក​ដល់​កាបង្កើតសំដី។​ ប្រភេទ​ និង​កម្រិត​​ភាព​ធ្ងន់​ធ្ងរ​របស់​​វិបត្តិ​មិនប្រក្រតី​នេះ ​អាស្រ័យ​លើ​តំបន់​ប្រព័ន្ធ​ប្រសាទ​រងផល​ប៉ះ​ពាល់​។​

– វិបត្តិ​ខុសប្រក្រតី មុខ​ងារ​សាច់​ដុំ​មាត់​ និង​មុខ​៖ ជា​មួយ​បញ្ហា​ OMD ក្នុង​អំឡុង​ពេល​សម្រាក​ អណ្តាត​ អាច​ស្ថិត​នៅ​មក​ខាង​មុខ​ពេក​ ហើយ​ក្នុង​អំឡុង​ពេល​និយាយ​ ឬ​លេប​ អាច​នឹង​លៀន​ចេញ​មក​ នៅ​ចន្លោះ​ធ្មេញ​ក្រាស់​ខាង​លើ​ និង​ខាង​ក្រោម​។

– វិបត្តិ​មិនប្រក្រតី​របស់សំឡេង​ពាក្យ​សម្តី​ (ដំណើរ​ការ​បញ្ចេញ​សំឡេង​ច្បាស់​ និង​សូរ)​៖ ក្មេង​​ដែល​មាន​វិបត្តិ​នេះ គឺ​មាន​បញ្ហា​ជា​មួយ​ដំណើរ​ការ​ពី​រ ​នៃ​ការ​បញ្ចេញ​សំឡេង​ច្បាស់​ (បង្កើត​សំឡេង​) និង​បញ្ហា​សូរ​​ (លំនាំ​នៃ​សំឡេង​)។​

– និយាយ​ត្រដឹក (និយាយជាប់ៗ មិនច្បាស់)​៖ វិបត្តិ​​នេះ សំដៅ​លើ​ស្ថាន​ភាព​មួយ​លើ​សំឡេង​ ដែលក្នុង​នោះ​សំឡេង​មាន​សភាព​ស្អក​ ឬ​មិន​មាន​សំឡេង​ ​បង្កើត​ឡើង​ មិនដឹង​ជា​អ្វី​ឲ្យ​ប្រាកដ​។ វិបត្តិ​​សំឡេង ​រួម​មាន​​៖​

  • កំពក​ខ្សែ​សំឡេង​ និង​ដុំ​សាច់​
  • ការ​ខ្វិន​ងាប់​ខ្សែ​សំឡេង​
  • ចលនា​​ខ្សែ​សំឡេង​មិន​ធម្មតា​ ធ្វើ​ឲ្យ​ស្ទះ​ដង្ហើម​ពេល​និយាយ​
  • ពិបាក​និយាយ​ ដោយ​សារ​សាច់​ដុំ ធ្វើ​ឲ្យ​សំដី​កន្ត្រាក់​រឹង​។

២- អ្វី​ជា​វិបត្តិមិនប្រក្រតីផ្នែកភាសា?

វិបត្តិ​មិន​ប្រក្រីដី​​ផ្នែក​ភាសា ​មាន​ទៅ​ដោយ​ស្ថាន​ភាព​ដូច​ជា​៖​

– វិបត្តិភាសាវ័យមុនចូលសាលារៀន៖ ជា​មួយ​វិបត្តិមិនប្រក្រតីនេះ​ ក្មេង​​អាយុ​ពី​ ៣-៥ ឆ្នាំ​ មាន​ការ​លំបាក​ក្នុង​ការ​យល់​ និង​និយាយ​។

ក្មេង​មាន​បញ្ហា​ក្នុង​ការ​យល់​ គឺមិន​អាច​៖​

  • យល់​កាយ​វិការ​
  • ធ្វើ​តាម​ការ​បង្គាប់​ណែ​នាំ​
  • ឆ្លើយ​សំណួរ​
  • ស្គាល់​អត្ត​សញ្ញា​ណ​វត្ថុ​អ្វីមួយ
  • ប្តូរលឿនពេល​និយាយ​អ្វី​មួយ។​

ក្មេងមាន​បញ្ហា​ក្នុង​ការ​និយាយ គឺ​មិន​អាច​៖​

  • សួរ​សំណួរ​
  • ហៅ​ឈ្មោះ​វត្ថុ​អ្វី​មួយ
  • ប្រើ​ប្រាស់​កាយ​វិការ​
  • បង្កើត​ប្រយោគ​ដោយ​ប្រើ​ប្រាស់​ពាក្យ​
  • រៀនមេ​សូត្រ ចំរៀង​ និង​ពាក្យ​ចួន​
  • ប្រើ​ប្រាស់​សព្វនាម​​ត្រឹម​ត្រូវ​
  • ដឹក​នាំ​ការ​សន្ទនា​។

អត្ថបទ​ពាក់​ព័ន្ធ៖

ក្មេង​មាន​បញ្ហា​ទាំង​ការ​យល់​ និង​ការ​និយាយ​ គឺមិន​អាច​៖​

  • កាន់​សៀវ​ភៅ​នៅ​ក្នុង​ទិសដៅ​ត្រឹម​ត្រូវ​ ឬ​បើក​ត្រលប់​ទំព័រ​
  • ស្គាល់​​អត្ត​សញ្ញាណ​រូប​ភាព​
  • ប្រាប់​រឿងហេតុ​ទាំង​មូល​
  • ហៅ​ឈ្មោះ​អក្ស​រ​ និង​លេខ​ ឬ​រៀន​ព្យញ្ជនៈ​
  • មាន​សមត្ថភាពរៀន មានមូលដ្ឋានលើភាសា។

ទាំង​នេះ គឺ​បញ្ជាក់​ពី​បញ្ហា​អសមត្ថ​ភាព​ក្នុង​ការ​អាន​ ប្រកប​ ឬ​សរសេរ​។​ វិបត្តិ​មិនប្រក្រតី​នេះ​ មិន​ត្រូវ​បាន​រាប់​ ជាវិបត្តិ​សតិ​បញ្ហា​ឡើង ព្រោះក្មេង​ជា​ច្រើន ដែល​​ស្ថិត​ក្នុង​​ស្ថាន​ភាព​នេះ​ នៅ​តែ​មាន​បញ្ញា​កម្រិត​ខ្ពស់​។​

– វិបត្តិ គ (មិន​និយាយ ឬនិយាយមិន​បាន)៖ វិបត្តិ​មិនប្រក្រតីនេះ​ តាម​ធម្មតា​កើត​មាន​នៅអំឡុង​វ័យ​កុមារភាព។ វិបត្តិនេះ ​ប្រែ​ជា​អាច​កត់​សម្គាល់​ដឹង​បាន​ ពេល​ក្មេង​ចាប់​ផ្តើម​ចូល​ទៅ​សាលា​រៀន​។​ ក្មេង អាច​នឹង​ជ្រើស​រើស​ការ​មិន​​និយាយ​នៅ​សាលារៀន​ និយាយ​តែ​នៅ​ផ្ទះ​ ឬ​ទៅ​កាន់នរណា​​ម្នាក់។​

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Child Speech and Language Disorders. http://www.asha.org/public/speech/disorders/ChildSandL.htm Accessed April 18, 2017.

កំណែ​ប្រែបច្ចុប្បន្ន

24/03/2021

អត្ថបទ​ដោយ Meng Vatana

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ប៉ាម៉ាក់ដឹងអត់ ​គួរ​ទម្លាក់​ព្រូនឲ្យកូន​ញឹកញាប់​ប៉ុនណា?

បីចំណុច ប៉ាម៉ាក់គួរដឹងពីអារម្មណ៍កូនតូច


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Mar 24, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម