backup og meta

ម៉ាក់ប៉ាធ្វើការ ពេលត្រលប់ទៅផ្ទះវិញត្រូវធ្វើបែបនេះ មុនប៉ះកូនតូច

ម៉ាក់ប៉ាធ្វើការ ពេលត្រលប់ទៅផ្ទះវិញត្រូវធ្វើបែបនេះ មុនប៉ះកូនតូច

អ្នក​មាន​កូន​តូច ពិតជា​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​ឆ្លង COVID-19 ស្រប​ពេល​ត្រូវ​ចេញ​ទៅ​ធ្វើ​ការ រក​ស៊ី​នៅ​ខាង​ក្រៅ​ផ្ទះ។ តែ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ណែនាំ​វិធី ៣ យ៉ាង​ខាងក្រោយ ដើម្បី​បង្ការ​មិន​ឲ្យ​មាន​បញ្ហា​ណា​មួយ​ឆ្លង​ទៅ​កូន​តូច​នៅ​ផ្ទះ។

១- ទៅ​ដល់​ផ្ទះ​ងូត​ទឹក​សិន មុន​ប៉ះពាល់​កូន

អារម្មណ៍​ម៉ាក់​ប៉ា​ឃ្លាត​ឆ្ងាយ​ពី​កូន​ពេញ​មួយ​ថ្ងៃ​ពិតជា​នឹករលឹក និង​ចង់​បីបម​ថ្នាក់ថ្នម​កូន​ភ្លាម ពេល​បាន​មក​ដល់​ផ្ទះ តែ​ដើម្បី​សុវត្ថិភាព​កូន យើង​ត្រូវ​ងូត​ទឹក​ដុស​សាប៊ូ ផ្លាស់​ប្តូរសម្លៀកបំពាក់ ឬ​លាង​សម្អាត​ដៃ​ជើង មុខ​មាត់​ជាមុន​សិន ចាំ​ចូល​ទៅ​រក​កូន។ ធ្វើ​បែប​នេះ​មិន​ត្រឹម​តែ​អាច​ការពារ​កូន​ពី​មេរោគ​កាច​សាហាវ​ផ្សេង​ៗ​បាន។

២- ពាក់​ម៉ាស់

ប្រសិនបើ​ពេល​វេលា​មិន​គ្រប់គ្រាន់ យើង​ត្រូវ​ពាក់​ម៉ាស់ ពាក់​ស្រោម​ដៃ​ សិន ​មិន​ត្រូវ​ប៉ះពាល់​ចំណី​អាហារ ឬ​ទឹកដោះគោ​របស់​កូន​ឡើយ។ បន្ទាប់មក​ឆ្លៀតពេល​វេលា​ទៅ​ងូត​ទឹក សម្អាត​ខ្លួន​ជាមួយ​សាប៊ូ ទើប​អាច​កម្ចាត់​មេរោគ​ផ្សេង​ៗ​បាន។

៣- ត្រូវ​ប្រាកដ​ចិត្ត​ថា​មិន​បាន​ប៉ះពាល់​អ្នក​ដទៃ

ចំពោះ​ខ្លួន​យើង យើង​អាច​ដឹង​បាន​ថា​មិន​មាន​បញ្ហា​អ្វី​ផ្សេង​ៗ​ឡើយ តែ​អ្នក​ដទៃ​យើង​មិន​ដឹង​ទេ​ថា អ្នក​ទាំង​នោះ ប៉ះពាល់ ឬ​មាន​ជំងឺ​អ្វី​ខ្លះ។ ដូចនេះ​បើ​យើង​ចេញ​ពី​ធ្វើ​ការ ត្រូវ​ប៉ះពាល់​កូន​ជា​ចាំបាច់ ត្រូវ​ប្រាកដ​ចិត្ត​ថា​មិន​បាន​ជួប ឬ​ប្រាស្រ័យ​ស្និទ្ធស្នាល​ជាមួយ​អតិថិជន ភ្ញៀវ និងត្រូវតែ​រក្សា​គម្លាត​បាន​យ៉ាង​ល្អ ១ ម៉ែត្រ​កន្លះ។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

23/04/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Apr 23, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម