backup og meta

កូនមិនទាន់គ្រប់ ៦ ខែ ឲ្យញ៉ាំបបរខាប់គ្រប់គ្រឿង ប្រយ័ត្នជួបបញ្ហានេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 14, 2020

    កូនមិនទាន់គ្រប់ ៦ ខែ ឲ្យញ៉ាំបបរខាប់គ្រប់គ្រឿង ប្រយ័ត្នជួបបញ្ហានេះ

    មាន​ម៉ាក់ប៉ា​ខ្លះ ចាប់​ផ្ដើម​ឲ្យ​កូន​មាន​អាយុ​ទើប ៤-៥ ខែ ​ញ៉ាំ​បបរ​ខាប់​គ្រប់​គ្រឿង ព្រោះ​ចង់​ឲ្យ​កូន​ឆាប់​ទទួល​បាន​ជីវជាតិ​គ្រប់​គ្រាន់ មាន​សាច់​មាន​ឈាម និង​សុខភាព​ល្អ។ តើ​ម៉ាក់ប៉ា​អាច​ឲ្យ​កូន​​ញ៉ាំ​បបរខាប់​គ្រប់​គ្រឿងទាំង​មិន​ទាន់​គ្រប់​អាយុ​បែប​នេះបានទេ?

    ទារក​អាយុ​ត្រឹម​ ៤-៥ ខែ ​អាច​ឲ្យ​ញ៉ាំ​បបរ​ខាប់​គ្រប់​គ្រឿង​បាន​ទេ?

    បញ្ហា​នេះ វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា ការ​ដែល​អាច​ឲ្យ​កូន​ញ៉ាំ​បបរ​ខាប់​គ្រប់​គ្រឿង នៅ​អាយុ ៤-៥ ខែ ​បាន​នោះ គឺ​នៅ​ក្នុង​ករណី​ដែល​ខាង​គ្រូពេទ្យ​ពិនិត្យ​មើល​ទៅ​ឃើញ​ថា ទារក​នោះ​មិន​លូត​លាស់​តាម​ស្តង់ដារ ដែល​អាច​ប្រឈម​នឹង​ជំងឺ​កង្វះ​អាហារូបត្ថម្ភ។

    បើ​ឲ្យ​ទារក​មិន​ទាន់​គ្រប់​ ៦ ខែ​ញ៉ាំ​បបរ​ខាប់​គ្រប់​គ្រឿង តែ​កូន​បែរ​ជា​ទល់​លាមក​២-៣ថ្ងៃ បណ្ដាល​មក​ពី​អ្វី?

    លោក​បន្តថា “ក្នុង​ករណី​ដែល​ឲ្យ​កូន​ញ៉ាំ​បបរ​ខាប់​គ្រឿង​ហើយ ប៉ុន្តែ​កូន​បែរ​ជា​មិន​ជុះ មិន​អី​វិញ អាច​ជា​សញ្ញា​មួយ​ទាក់​ទង​នឹង​បញ្ហា​ក្ដៀន​វិញ។ បើ​កូន​មាន​បញ្ហា​នេះ គឺ​ម៉ាក់​ប៉ា​ត្រូវ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​រក​មូល​ហេតុ​នៃ​ការ​ក្ដៀន​របស់​កូន”។

    វេជ្ជបណ្ឌិតឯក​ទេស​រោគ​កុមារ​រូប​នេះ​បន្ថែម​ថា ប្រសិន​បើ​ទារក​ជួបបញ្ហា​ទល់​លាមក​បណ្ដាល​មក​ពី​អាហារ គឺ​ត្រូវ​ការ​សម្រួលបបរ​ខាប់​គ្រប់​គ្រឿង​ដោយ​មាន​បន្ថែម​ជាតិ​សរសៃ ឬ​បន្លែ​បន្ថែម​ច្រើន ឬ​មួយ​ក៏​ត្រូវ​ដក​បន្លែ​ណាមួយ​ដែល​បណ្ដាល​ឲ្យ​ទល់​លាមក ​(ឧទាហរណ៍៖ ការ៉ុត​ងាយ​ធ្វើ​ឲ្យ​ក្ដៀន) គឺ​ត្រូវ​ដក​ចេញ​ទៅ​តាម​នោះ។ ​

    ប្រសិន​បើ​ទារក​មាន​បញ្ហា​ទល់​លាមក ត្រូវ​យក​កូន​ទៅ​ពិនិត្យ​ជាមួយ​ពេទ្យ​ដើម្បី​ស្វែង​រក​កត្តា​បង្ក​ច្បាស់​លាស់​ថា តើ​ទារក​មាន​បញ្ហា​ទល់​លាមក​ដោយ​សារ​តែ​អាហារ ឬ​ក៏​ទល់​លាមក​បណ្ដាល​មក​ពី​បញ្ហា​អ្វី​ផ្សេង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម